ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! រក​ឃើញ​ហើយ​ដៃគូ​ត្រូវ​តទល់​ជាមួយ Mike Tyson

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson នឹង​ត្រឡប់​ឡើង​សង្វៀន​ប្រដាល់​វិញ​ម្តងទៀត សម្រាប់​ការ​ប្រកួត​សប្បុរសធម៌​មួយ ជាមួយនឹង​អតីត​ម្ចាស់​ជើងឯក​ពិភពលោក ៤​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា Roy…

សហរដ្ឋអាមេរិក ៖ អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក Mike Tyson នឹង​ត្រឡប់​ឡើង​សង្វៀន​ប្រដាល់​វិញ​ម្តងទៀត សម្រាប់​ការ​ប្រកួត​សប្បុរសធម៌​មួយ ជាមួយនឹង​អតីត​ម្ចាស់​ជើងឯក​ពិភពលោក ៤​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា Roy Jones Jr.។

បើយោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា នៅ​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស (Los Angeles) សហរដ្ឋអាមេរិក​។ ហើយ​គណៈកម្មការ​អត្តពលកម្ម​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា បាន​អនុញ្ញាត​ឱ្យ​ការ​ប្រកួត​នេះ ធ្វើ​ឡើងមាន​រយៈពេល​៨​ទឹក និង​មានការ​ចាក់​ផ្សាយ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ការ​បង់ប្រាក់​ដើម្បី​ទស្សនា​។

សូម​រំលឹក​ថា Mike Tyson បច្ចុប្បន្ន​មាន​វ័យ ៥៤​ឆ្នាំ​បាន​ធ្វើការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​កាលពី​ឆ្នាំ ២០០៥ នៅ​ពេល​ដែល​រូប​លោក​ត្រូវ​បាន​ផ្តួល​ដោយ​កីឡាករ​អៀរ​ឡង់ Kevin McBride ដែល​ជា​ការ​បរាជ័យ​លើក​ទី​៦ នៅ​ក្នុង​ការ​ប្រកួត​អាជីព​ចំនួន ៥៨​លើក​របស់​លោក។ មុន​ពេល​ប្រកាស​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​ដដែល​។ ដោយឡែក​លោក Roy Jones Jr. ដែល​ឈាន​ដល់​វ័យ ៥១​ឆ្នាំ​មិន​ដែល​ធ្វើការ​ប្រកួត​សោះ ​ចាប់តាំងពី​បាន​ផ្តួល​កីឡាករ Scott Sigmon កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨​។

បច្ចុប្បន្ន Mike Tyson កំពុង​បន្ត​ការ​ហ្វឹកហាត់​របស់​ខ្លួន​យ៉ាង​សកម្ម ខណៈ​កន្លង​ទៅ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​និយាយ​ថា Tyson នឹង​ត្រូវ​ធ្វើការ​ប្រកួត​តទល់​ជាមួយ​ដៃគូ​ចាស់ Evander Holyfield ដែល​ធ្វើ​ឱ្យ​មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់សកល​។ មុន​​ការ​ប្រកាស​ពី​ជំនួប​ជាមួយ​លោក Roy Jones Jr៕