ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ក្រុមហ៊ុន​តូច​-​ធំ ត្រូវ​មាន​គណនេយ្យករ ឬ​អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ក្នុង​ស្ថាន​ប័ន​នីមួយ​ៗ​ពិតជា​សំខាន់ ហេតុនេះ​ក្រុមហ៊ុន​នានា​ទោះ​តូច​ក្តី ធំ​ក្តី ឬ​អាជីវកម្ម​ដែល​ទើប​ចាប់​ក៏​ដោយ គួរតែ​គិតដល់​ផ្នែក​គណនេយ្យ ឬ​អ្នក​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ជា​សំខាន់ ។…

រាជធានី​ភ្នំពេញ ៖ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ក្នុង​ស្ថាន​ប័ន​នីមួយ​ៗ​ពិតជា​សំខាន់ ហេតុនេះ​ក្រុមហ៊ុន​នានា​ទោះ​តូច​ក្តី ធំ​ក្តី ឬ​អាជីវកម្ម​ដែល​ទើប​ចាប់​ក៏​ដោយ គួរតែ​គិតដល់​ផ្នែក​គណនេយ្យ ឬ​អ្នក​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ជា​សំខាន់ ។ នេះ​ជា​ការ​លើក​ឡើង​របស់​ប្អូនស្រី​ម្នាក់ ដែល​មានបទពិសោធន៍​ច្រើន​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ដែល​គាត់​បាន​ចាប់ផ្តើម​ក្នុង​វ័យក្មេង​ខ្ចី​ផង​ដែរ ។

«​សុំ​ផ្តល់​តម្លៃ​ទៅ​ឱ្យ​គណនេយ្យករ ឬ​អ្នក​ខាង​ផ្នែក​ហិរញ្ញវត្ថុ បើ​ទោះបី​អាជីវកម្ម​តូច​ក្តី និង​ទើបតែ​ចាប់ផ្តើម សូមកុំ​ចាំ​រហូត​ដល់​ក្រុមហ៊ុន​ធំធាត់​បាន​រក​អ្នក​គណនេយ្យ ត្រូវ​ចាប់ផ្តើម​តាំងពី​ក្រុមហ៊ុន​បើក​ដំណើរការ​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី ប៊ី ឧដ្ឋានវតី គឺជា​នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន អ៊ែ​រ តេ អ៊ែ​រ ទួ​ស៌ ខូ​អិ​ល​ធី​ឌី (RTR Tours Co., Ltd) បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៦ ហើយ​លោកស្រី ក៏​ជា​ស្ថាបនិក ក្រុមហ៊ុន​អ៊ី​ន​ធរ​ស៊ី​ម​ខូ​អិ​ល​ធី​ឌី (Interexim Co., Ltd) ផង​ដែរ ។

មាន​រាង​តូច​ច្រឡឹង ខ្ពស់​ស្រឡៈ​ល្មម លោកស្រី ប៊ី ឧដ្ឋានវតី បាន​និយាយ​ថា គាត់​ចាប់ផ្តើម​ប្រឡូក​ក្នុង​ការ​បើក​ធ្វើ​អាជីវកម្ម តាំងពី​គាត់​មាន​អាយុ​២២​ឆ្នាំ ក្នុង​នោះ​ផង​ដែរ ក៏​មានការ​បរាជ័យ​ច្រើន​ណាស់​ដែរ ប៉ុន្តែ​អ្នក​នាង​មិន​គិត​ថា​បោះបង់​ចោល​ភាព​ព្យាយាម​នោះ​ទេ ។

លោកស្រី ឧដ្ឋានវតី បាន​បន្ត​ថា «​ខ្ញុំ​បាន​ឆ្លងកាត់​ផ្ទាល់ នៅ​ពេល​ខ្ញុំ​បើក​ក្រុមហ៊ុន មាន​បុគ្គលិក​ត្រឹម ៥​នាក់​អី​នឹង ខ្ញុំ​មិន​បាន​រក​ខាង​គណនេយ្យករ​មក​ធ្វើការ​ទេ ខ្ញុំ​គិត​ថា ខ្ញុំ​ចេះ​ខាង​នឹង​ខ្លះ​ៗ ដូចនេះ​ការងារ​នឹង​ខ្ញុំ​អាច​ធ្វើ​បាន ។ តែ​វា​បែរជា​ផ្ទុយ​ការ​គិត​របស់ខ្ញុំ​នៅ​ពេល​ខ្ញុំ​ជា​ម្ចាស់​ផង លក់​ផង ធ្វើការ​ទំនាក់ទំនង ធ្វើ​បញ្ជីចំណូល​ចំណាយ​ផង គឺ​វា​ពិតជា​ពិបាក​ណាស់​»​។

លោកស្រី ឧដ្ឋានវតី មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ហើយ​ប្រសិនបើ​គាត់​បាន​រៀបចំ​ក្រុមការងារ​គណនេយ្យករ​តាំង​ដំបូង លោកស្រី​ជឿ​ថា មិនយូរ​ទេ​ក្រុមហ៊ុន នឹង​មើលឃើញ​ថា ចំណេញ​ប៉ុណ្ណា​ខាតបង់​ប៉ុណ្ណា នៅ​ពេល​ដែល​យើង​ដឹង​អំពី​ចំណូល​ចំណាយ​ហើយ ។ ហើយ​ឧ​ទារ​ហណ៍​ថា​ខាត ដូចនេះ​នឹង​អាច​ធ្វើការ​វាយតម្លៃ​បាន​ហើយ​ថា តើ​នឹង​ត្រូវ​ដោះស្រាយ​យ៉ាងម៉េច គួរតែ​បន្ត​អា​ជី​កម្មនេះ​ទៀត ឬ​ត្រូវរ​ត់រក​ជំនួយ​ពី​ប្រភព​ណាមួយ ។

លោកស្រី​បាន​បញ្ជាក់​ថា នៅ​ពេល​អាជីវកម្ម​មួយ​ពុំ​មាន​ផ្នែក​គណនេយ្យ ជួល​កាល​ជាក់ស្តែង​យើង​ឃើញ​មាន​ប្រាក់​ចំណូល​រហូត តែ​មិន​បាន​គិត​នឹង​ប្រាក់​ចំណាយ ប៉ុន្តែ​ដល់ទី​បំផុត ពេល​សរុប​ប្រាក់​ចំណូល​ក្នុង​មូ​យ​ឆ្នាំ​ៗ មិនឃើញ​ប្រាក់​ចំណេញ​សោះ ។

ស្ត្រី​រូប​ស្រស់​វ័យក្មេង​រូប​នេះ បាន​បន្ត​ថា «​អ្នក​បើក​អ្នក​ជីវ​កម្ម​មួយ​ចំនួន​គាត់​មិន​ចង់​មានការ​រើស​យក​អ្នក​គ​ណេ​ន្យ​ករ​ទេ ដោយសារ​គាត់​គិត​ថា អាជីវកម្ម​គាត់​នៅ​ថ្មី​នៅ​មាន​ទ្រង់ទ្រាយ​តូច​ពេក ឬ​ជា​ក្រុមហ៊ុន​តូចតាច​ពួក​គាត់​គិត​ថា ជួល​គណនេយ្យ មក​គឺ​ខ្ចះ​ខ្ចាយ​លុយ ព្រោះ​គណនេយ្យករ​អាច​នឹង​ត្រូវ​បង់ថ្លៃ​ប្រាក់​ច្រើន ។ ប៉ុន្តែ​បើ​គិត​ឱ្យ​បាន​ត្រឹមត្រូវ ក្រុមការងារ​គណនេយ្យករ ក៏​អាច​រក​ពួក​គាត់​បាន តាម​រយៈ​ថវិកា​ដែល​យើង​មាន​ដែរ (​ប្រាក់ខែ​ជួល​ពួក​គាត់​)»​។

លោកស្រី ចង់​មាន​ន័យ​ថា ក្រុមហ៊ុន​ធំ ឬ​តូច​មិន​សំខាន់​ទេ សំខាន់​យើង​ដឹង​រាល់​ការ​ចំណេញ និង​ការ​ចំណាយ​ច្បាស់លាស់ ហើយ​ប្រសិនជា​យើង​ចាំ​ដល់​ក្រុមហ៊ុន​រីក​ចំរើន​ដល់​ធំ ចុះ​ចំណូល​ចំណាយ​កាលពី​ក្រុមហ៊ុន​នៅ​តូច​នោះ តើ​បានដឹង​យ៉ាងម៉េច ថា​ចុះ​មួយ​ឆ្នាំ​ៗ ដែល​យើង​ប្រឹង​ចាប់ផ្តើម​នេះ នូវ​សល់​អ្វីខ្លះ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ