ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WBC ប្រគល់​ខ្សែ​ក្រ​វ៉ា​ត់​ទម្ងន់​ធ្ងន់​ពិភពលោក ដល់​ក្មេងប្រុស​ប្រថុយ​ជីវិត​សង្គ្រោះ​ប្អូនស្រី​ពី​ឆ្កែ​ខាំ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្មេង​ប្រុស Bridger Walker អាយុ ៦​ឆ្នាំ បាន​ក្លាយជា​ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់​ជើងឯក​ក​ត្តិ​យស (Honorary Champion)…

សហរដ្ឋអាមេរិក ៖ ក្មេង​ប្រុស Bridger Walker អាយុ ៦​ឆ្នាំ បាន​ក្លាយជា​ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់​ជើងឯក​ក​ត្តិ​យស (Honorary Champion) បំពាក់​ដោយ​ក្រុមប្រឹក្សា​កីឡាប្រដាល់​ពិភពលោក (WBC) ដែល​ផ្តល់​ជូន​ចំពោះ​ភាព​អង់អាច​ក្លាហាន​របស់​គេ​។

សូម​រំលឹក​ថា Bridger Walker ​ដែល​រស់នៅ​ទីក្រុង Cheyenne រដ្ឋ Wyoming ត្រូវ​បាន​ប្រជាជន​ និងបុគ្គលល្បីល្បាញជាច្រើននៅសហរដ្ឋអាមេរិក​ហៅ​ថា​ជា​វីរបុរស បន្ទាប់​ពី​រូបគេ​បាន​ប្រថុយ​ជីវិតជួយ​សង្គ្រោះ​ប្អូនស្រី​​ចេញពី​ច​ង្គូ​ម​សត្វ​ឆ្កែ​។ ហើយ​រូបគេ​ក៏​ត្រូវ​ឆ្កែ​ខាំ​ជា​ច្រើន​កន្លែង និង​ធ្ងន់​ធរ​បំផុត​​ត្រង់​ថ្ពាល់​ខាងឆ្វេង​​ដោយ​ត្រូវ​ដេរ​ចំនួន​៩០​ថ្នេរ ខណៈ​រឿងរ៉ាវ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា​កន្លង​ទៅ​។

WBC បាន​ប្រគល់​ជូន​ខ្សែក្រវាត់​ជើងឯក​ក​ត្តិ​យស ប្រភេទ​ទម្ងន់​ធ្ងន់​ពិភពលោក (Heavyweight) ដែល​បច្ចុប្បន្ន​កាន់កាប់​ដោយ​កីឡាករ Tyson Fury សម្រាប់​ផ្តល់​ជូន​យ៉ាង​ពិសេស​ដល់ Bridger Walker ។ លោក Mauricio Sulaiman ប្រធាន WBC បាន​សរសេរ​លើ​ប្រព័ន្ធ​ទំនាក់​ទ​ន​ង​សង្គម​ថា «​បុរស​ក្លាហាន​បំផុត​នៅ​លើ​ផែនដី​។ យើង​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ Bridger​។ គេ​គឺជា​វីរបុរស​ពិតប្រាកដ​មែន​»៕ (​ដកស្រង់​ចេញពី The Sun)