ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រី​យ៉ា​ត្លុង​កម្ពុជា រំពឹង​សមាសភាព​ថ្មី​រដូវ​កាល​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ទី​១៦ ខែ កក្កដា ឆ្នាំ​២០២០ មក​ម្ល៉េះ ដែល​អត្ត​ព​លិ​ក​ដែល​ជា​សមាសភាព​ថ្មី​នៅ​ក្នុង​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុងកម្ពុជា​បាន​ចូល​ហ្វឹកហាត់ ដោយ​សហព័ន្ធ​រំពឹង​យ៉ាង​ខ្លាំង​ថា ពួក​គេ​នឹង​ក្លាយជា​ធនធាន​ដ៏​សំខាន់​របស់​សហព័ន្ធ​នោះ​ផង…

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ទី​១៦ ខែ កក្កដា ឆ្នាំ​២០២០ មក​ម្ល៉េះ ដែល​អត្ត​ព​លិ​ក​ដែល​ជា​សមាសភាព​ថ្មី​នៅ​ក្នុង​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុងកម្ពុជា​បាន​ចូល​ហ្វឹកហាត់ ដោយ​សហព័ន្ធ​រំពឹង​យ៉ាង​ខ្លាំង​ថា ពួក​គេ​នឹង​ក្លាយជា​ធនធាន​ដ៏​សំខាន់​របស់​សហព័ន្ធ​នោះ​ផង ។ មន្ត្រីជាន់ខ្ពស់​សហព័ន្ធ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា នឹង​ធ្វើ​ឱ្យ​សមាសភាព​ថ្មី រដូវ​កាល​ថ្មី ដែល​មាន​អត្ត​ព​លិ​ក​ចាស់​ខ្លះ ថ្មី​ខ្លះ មាន​សមត្ថភាព​គ្រប់គ្រាន់​។

លោក ងិ​ន សុខ​បញ្ញា អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ឲ្យ​ដឹង​ថា សមា សភាព កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ កីឡា​ទ្រី​យ៉ា​ត្លុង ដែល​ទើបតែ​ប្រមូលផ្ដុំ គឺ​រួម​មាន ក្រុម​ជម្រើសជាតិ​ឈុត​ធំ​មាន​ចំនួន​៨នាក់ ដោយ​ក្នុង​ចំណោម​នោះ​គឺ​មាន​កីឡាការិនី ម្នាក់ និង​ថ្នាល​៨​នាក់ ។ ក្នុង​ចំណោម​នោះ ក៏​មាន​កីឡាករ​បម្រុង​ចំនួន​៨​នាក់ ដែល​សុទ្ធតែ​ជា​ធនធាន​ចម្បង​ក្នុង​ការ​សម្រួច​គោលដៅ​ឆ្ពោះ ទៅ​រក​ឱកាស​មួយ​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។

លោក​បញ្ជាក់​ថា ឆ្នាំ​ថ្មី​នេះ សហព័ន្ធ​បាន​សម្រេច​ផ្លាស់​ប្ដូរ ដាក់​បញ្ចូល​កីឡាករ​វ័យក្មេង​ជើង​ថ្មី​២​រូប ដោយ​សមាសភាព​អ្នក​ទាំង​ពីរ​គឺ​បាន ជ្រើសរើស​ចេញពី​ក្រុម​យុវជន​២​រូប​ដែល ជាប់​ការ​ធ្វើតេស្ត​ក្នុង​ចំណោម​១០​រូប​ឲ្យ​ចូល​ក្នុង ក្រុម​ជម្រើសជាតិ​ឈុត​ធំ ។ សមាសភាព​ដែល​បាន​ប្រមូលផ្ដុំ​ឱ្យ​មានការ​ជួបជុំ​ហ្វឹកហាត់​នោះ ត្រូវ​បាន​បែងចែក​ម៉ោង​ពេល​ហ្វឹកហាត់​ជា​២ ពេល​ក្នុង​១​ថ្ងៃ​ៗ គឺ​ព្រឹក​ម៉ោង​៦​ដល់​ម៉ោង​៨​ព្រឹក និង​ពេល​ល្ងាច ពី​ម៉ោង​៤​និង​៣០​នាទី​ដល់ ម៉ោង​៧​យប់ ។

ចំពោះ​ទីតាំង​ហ្វឹកហាត់​មាន​៣ កន្លែង ទី​១-​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ទី ២-​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ទី​៣-​ជិះ កង់​តាម​ផ្លូវជាតិ 6A ។ សហព័ន្ធ​កីឡា​ទ្រី​យ៉ា ត្លុង​កម្ពុជា បាន​ត្រួតពិនិត្យ​សម្ភារ និង​ការ​បែងចែក​កង់ សម្ភារ និង​សំលៀក​បំពាក់​ឈុត ថ្មី​ដល់​ជម្រើសជាតិ​ទាំង​២​ក្រុម គឺ​ឈុត​ថ្នាល យុវជន និង​ក្រុម​ឈុត​ធំ ។ លោក​អគ្គលេខាធិការ រូប​នេះ បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ហ្វឹកហាត់ នេះ​នឹង​បង្កើន​បាន​នូវ​គុណភាព បច្ចេកទេស របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ទាំង​ពីរ ឈុត​នេះ ដើម្បី​ត្រៀម​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ទ្រី​យ៉ា​ត្លុង នា​ចុងឆ្នាំ​២០២០ នៅ​ខេត្ត​កែប ។ ចំពោះ​ការ​ប្រកួត​អន្តរជាតិ​នានា ត្រូវ​បាន​លុប​ចោល​អស់ហើយ​សម្រាប់​ឆ្នាំ ២០២០​នេះ ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដែលកំពុង​បន្ត​រីក​រាលដាល​នៅឡើយ ។

សូម​បញ្ជាក់​ថា ទ្រី​យ៉ា​ត្លុង គឺជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក​ដែល​មាន​វិញ្ញាសា​ចំនួន​៣​បូក​បញ្ចូល គ្នា​គឺ​រត់ ជិះ​កង់ និង​ហែល​ទឹក ។ ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង (Triathlon) មាន​៣​វិញ្ញាសា​ធំ​ៗ ៖ ១-​ទ្រី​យ៉ា​ត្លុង គឺ​ហែល​ទឹក​១.៥០០​ម៉ែត្រ បូក​ជិះ​កង់​៤០​គីឡូម៉ែត្រ និង​បន្ត​រត់​១០​គីឡូម៉ែត្រ ។

២-​ឌូ​យ៉ា​ត្លុង (Duathlon) គឺ​រត់​១០​គីឡូម៉ែត្រ​បូក​ជិះ​កង់​៤០​គីឡូម៉ែត្រ និង​បន្ត​រត់​៥​គីឡូម៉ែត្រ ។
ទី​៣-​អា​គ័​រ​ត្លុង (Aquathlon) រត់​២,៥​គីឡូម៉ែត្រ បូក​ហែល​ទឹក​១.០០០​ម៉ែត្រ និង​បន្ត​រត់​២,៥ គីឡូម៉ែត្រ ។ ជាមួយនឹង​យុទ្ធសាស្ត្រ​ជា​ច្រើន​ដែល​បាន​បង្ហាញ​នេះ មិនមែន​តែ​មន្ត្រី​សហព័ន្ធ​នោះ​ទេ សូ​ម្បី​តែ​មហាជន ជា​ពិសេស​អ្នកគាំទ្រ​កីឡា​មួយ​នេះ ក៏​មានការ​ចាប់អារម្មណ៍​ផង​ដែរ​ថា សមាសភាព​ថ្មី​ដែលបាន​ប្រមូលផ្ដុំ​នេះ ពិតជា​អាច​ឱ្យ​កីឡា​មួយ​នេះមាន​សក្តានុពល​ជាង​មុន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ