ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន CONMEBOL ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​ឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អន្តរជាតិ ៖ អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​​អា​មេ​រិក​ខាងត្បូង (CONMEBOL) ​លោក Juan Angel Napout ដែល​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល ៩​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក…

អន្តរជាតិ ៖ អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​​អា​មេ​រិក​ខាងត្បូង (CONMEBOL) ​លោក Juan Angel Napout ដែល​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល ៩​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​មេធាវី​របស់​លោក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ថា ​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩។

មេធាវី​របស់ Napout គឺ​លោក Jose Gonzalez បានថ្លែង​ប្រាប់​វិទ្យុ 730 AM ថា «​គាត់​មិន​អាច​និយាយ​បាន​ទេ​។ បំពង់ក​របស់​គាត់​មាន​សភាព​ឈឺ​ខ្លាំង ហើយ​គាត់​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ បច្ចុប្បន្ន​គាត់​កំពុង​មាន​ជំងឺ​ទឹកនោមផ្អែម និង​ទទួល​រង​ពី​ជំងឺលើសឈាម​ថែម​ទៀត​ផង​។ ហើយ​ការ​មាន​កូ​វី​ដ​១៩​គឺ គ្រោះថ្នាក់ណាស់​ដល់​សុខភាព​របស់​គាត់​»។

សូម​រំលឹក​ថា​លោក Juan Angel Napout វ័យ​៦២​ឆ្នាំ ត្រូវ​បាន​ផ្តន្ទាទោស​កាលពី​ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុក​រលួយ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៥ ក្នុង​ចំណោម​មនុស្ស​ដែល​ពាក់ព័ន្ធ​ចំនួន ៤៥​នាក់​ពី​សំណាក់​ការិយាល័យ​ស៊ើបអង្កេត​សហរដ្ឋអាមេរិក (FBI) និង​អង្គភាព​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ផ្នែក​សេវាកម្ម​ចំណូល​ផ្ទៃក្នុង (IRS-CI) ពី​បទ​លួច​បន្លំ និង​លាងលុយកខ្វក់​។ នៅ​ពេល​លោក​ជា​ប្រធាន​ CONMEBOL នឹង​អំឡុង​ពេល​ដែល​លោក Sepp Blatter នៅជា​ប្រធាន FIFA ។

ព័ត៌មាន​នេះ​កើតឡើង​ជាង​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​ចៅក្រម​សហព័ន្ធ​នៅ​ទីក្រុង​ញូ​វ​យ៉​កបាន​ច្រានចោល​ជា​លើក​ទី​២ នូវ​សំណើសុំ​ឱ្យ​មានការ​ដោះ​លែង​លោក Napout ដើម្បី​ផ្លាស់​មក​ឃុំខ្លួន​ក្នុងផ្ទះ​វិញ ដោយ​ហេតុផល​នៃ​បញ្ហា​សុខភាព​របស់​លោក​៕ (ដកស្រង់​ចេញពី AFP)