ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ទេ​ថ្ងៃ​វិស្សមកាល​សម្រាប់​កីឡាករ​ក្រុម Real Madrid

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane បាន​និយាយ​ថា កីឡាករ​របស់​លោក​ទាំងអស់ នឹង​មិន​ត្រូវ​បាន​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ណាមួយ​ទេ បន្ទាប់​ពី​ឈ្នះ​ជើងឯក La…

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane បាន​និយាយ​ថា កីឡាករ​របស់​លោក​ទាំងអស់ នឹង​មិន​ត្រូវ​បាន​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ណាមួយ​ទេ បន្ទាប់​ពី​ឈ្នះ​ជើងឯក La Liga ខណៈ Real Madrid ត្រូវផ្តោត​អារម្មណ៍បន្តទៀត ​ទៅ​នឹង​ប្រកួត​ក្រប​ខណ្ឌ Champions League ជាមួយ​ក្រុម Manchester City។

សូម​រំលឹក​ថា Real Madrid ទើបតែ​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ La Liga កាលពី​ថ្ងៃ​ទី​១៧​កន្លង​ទៅ បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម Villarreal​។ ប៉ុន្តែ​លោក Zidane បាន​ទទូច​ថា​ នឹង​មិន​មានការ​ឈប់​សម្រាក​ឡើយ​ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះ​តទៅ ដើម្បី​ឱ្យ​កូនក្រុម​ទាំងអស់​ត្រៀមខ្លួន សម្រាប់​ការ​ប្រកួត​តទល់​ជាមួយ Man City នៅ​ទឹកដី​អង់គ្លេស ក្នុង​ជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែសីហា​ខាង​មុខ​ ខណៈកាលពីជើងទី១ ពួកគេបានចាញ់ក្រុម Man City ២-១។

នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សៅរ៍​លោក Zidane បាន​និយាយ​ថា​«​ពួក​គេ​នឹង​មិន​មាន​រយៈពេល​ពី​រស​ប្តា​ហ៍​​ឈប់​សម្រាក​ឡើយ​។ យើង​មានការ​ប្រកួត​នៅ​ថ្ងៃស្អែក ហើយ​បន្ទាប់​មក​យើង​ក៏​មិន​មាន​ពេល​វិស្សមកាលដែរ​។ យើង​ត្រូវ​ផ្តោតអារម្មណ៍​ទៅ​នឹង​ការ​ប្រកួត​ជាមួយ​ក្រុម Man City»​។

សូម​បញ្ជាក់​ថា Real Madrid នឹង​ត្រូវ​ជួប​ក្រុម Leganes ក្នុង​រាត្រី​នេះ ដែល​ជា​ការ​ប្រកួត​បិទ​ក្រប​ខណ្ឌ La Liga រដូវ​កាល​នេះ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់ទីក្រុង Manchester ប្រទេស​អង់គ្លេស​៕ (​ដកស្រង់​ចេញពី CNA)