ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះបង់​គំនិត​អញ​និយម​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម !

3 ឆ្នាំ មុន

នៅ​ឆ្នាំ ១៩៧២ លោក​មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Apple បាន​ផ្លាស់​ប្តូរ​ខ្លួន​ពី​និស្សិត​ដែល​មិន​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដែល​អៀនខ្មាស់​ច្រើន…

នៅ​ឆ្នាំ ១៩៧២ លោក​មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Apple បាន​ផ្លាស់​ប្តូរ​ខ្លួន​ពី​និស្សិត​ដែល​មិន​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដែល​អៀនខ្មាស់​ច្រើន ទៅ​ជា​អ្នកដឹកនាំ​ម្នាក់​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក ។ លោក​អាច​ធ្វើ​ដូច្នេះ​បាន​ព្រោះតែ​លោក​មាន​ចំណេះដឹង​ផ្នែក​ចិត្តសាស្ត្រ ។

ប៉ុន្តែ​ក្រៅពី​នេះ​ហើយ លោក​មាន​សមត្ថភាព​អស្ចារ្យ​មួយទៀត គឺ​សមត្ថភាព​ក្នុង​ការ​កាត់​បន្ថយ​គំនិត​អញ​និយម ។ ជាក់ស្តែង អាជីវករ​ត្រូវការ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ដើម្បី​មានឱកាស​ជោគជ័យ​ខ្ពស់​បាន ព្រោះ​ភាព​ជឿជាក់​ជំរុញ​ទឹកចិត្ត​ឲ្យ​មនុស្ស​ខិតខំ​ប្រឹងប្រែង និង​ងើបឡើង​វិញ​រាល់ពេល​ដែល​បរាជ័យ ។

តែ​ភាព​ជឿជាក់​នេះ​មិនមែន​ជា​គំនិត​បែប​អញ​និយម​ទេ​ដែល​ជំរុញ​ឲ្យ​មនុស្ស​ចង់បាន​ការ​ទទួលស្គាល់​ពី​អ្នក​ដទៃ និង​មិន​ទទួលយក​គំនិត​អ្នក​ដទៃ ។ គំនិត​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ធុញទ្រាន់ និង​អាច​បំផ្លាញ​អាជីព​របស់​អ្នកផង​ដែរ ។

Harvard Business Review បាន​ប្រាប់​មក​ថា មនុស្ស​ត្រូវ​តែ​ស្មោះត្រង់​នឹង​ខ្លួនឯង​ទាក់ទិន​នឹង​កត្តា​ជំរុញ​ឲ្យ​ពួក​គេ​ចាប់ផ្តើម​អាជីវកម្ម​មួយ ។ វា​មិនមែន​ជា​បញ្ហា​ទេ​ប្រសិនបើ​កត្តា​ទាំងនោះ​ជា​មូលហេតុ​ដែល​អ​ត្មា​និយម ហើយ​ការ​ទទួលស្គាល់​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​កាន់តែ​ជឿជាក់​លើ​អ្នកផង​ដែរ ។ ខាងក្រោម គឺជា​បញ្ហា​ដែល​គំនិត​អញ​និយម​អាច​បង្ក​ដល់​អាជីវកម្ម​របស់​អ្នក​៖

១. មិន​ស្តាប់​អ្នក​ដទៃ
គំនិត​អញ​និយម​ប៉ះពាល់​ដល់​សមត្ថភាព​របស់​មនុស្ស​ក្នុង​ការ​ស្តាប់​ទស្សនៈ ឬ​ការ​ព្រួយបារម្ភ​របស់​អ្នក​ដទៃ ។ ប៉ុន្តែ​គំនិត​របស់​មិត្តភក្តិ ដៃគូ វិនិយោគិន ឬ​អ្នក​ណែនាំ​ប្រៀប​បានជា​ប្រភព​ល្អ​ៗ​សម្រាប់​ការ​អភិវឌ្ឍន៍​អាជីវកម្ម​របស់​អ្នក ។

២. ឲ្យ​តម្លៃ​លើ​ខ្លួន​ច្រើន​ជាង​លើ​អាជីវកម្ម
អ្វី​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត​មិន​គួរ​ស្មើ​អ្វី​ដែល​អាជីវកម្ម​របស់​អ្នកលក់ ឬ​តំណាង​ទេ ព្រោះ​អ្នក​ដទៃ​ប្រហែលជា​មិន​ចូល​ចិត្ត​វា​ឡើយ ។ អាជីវកម្ម​របស់​អ្នក​មិនមែន​គ្រាន់តែ​ជា​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ឡើយ ។ តែ​វា​ទាក់ទិន​នឹង​តម្រូវការ និង​ការ​ចង់បាន​របស់​អតិថិជន​របស់​អ្នក ។

៣. ការ​ប្រមូល​គុណសម្បត្តិ
ការ​ប្រមូល​គុណសម្បត្តិ​របស់​អ្នក​ដទៃ​ជុំវិញ​ខ្លួន និង​បង្ហាញ​ថា​វា​ជា​លទ្ធផល​នៃ​ការងារ​របស់​អ្នក​នោះ​បង្កើត​ជា​បរិស្ថាន​ប្រកួតប្រជែង​រវាង​មនុស្ស​ក្នុង​អាជីវកម្ម ហើយ​វា​មិនល្អ​សម្រាប់​ការ​ធ្វើការ​ក្នុង​ក្រុម​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត វា​ធ្វើ​ឲ្យ​មនុស្ស​មិន​ជឿជាក់​គ្នា និង​លាក់បាំង​គំនិត​គ្នា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ