ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ផឹក​កាហ្វេ និង​តែ មានគុណ​សម្បត្ដិ និង​គុណវិបត្ដិ​បែប​ណា​សំរាប់​សុខភាព?

14 ឆ្នាំ មុន

តើ​កាហ្វេ​ធ្វើ​ឱ្យ​មនុស្ស​ញៀន​ឬ? ចំណុចនេះ​ពិតជា​ពុំ​ត្រឹមត្រូវ​ឡើយ ពីព្រោះ​អ្នក​ផឹកកាហ្វេ​រវាង​ពី​១០​ទៅ​២០% មាន​អារម្មណ៍​ថា មានការ​រំខាន​ខ្លះ​ប៉ុណ្ណោះ ក្រោយ​ឈប់​ផឹកកាហ្វេ ។ អ្នក​ផឹក​កាហ្វេ​ខ្លាំង​បំផុត​អាច​មានជួប​អាកា​រៈ​ឈឺក្បាល​ខ្លះ ហើយ​ជួនកាល​ឆាប់ខឹង ។

តើ​កាហ្វេ​ធ្វើ​ឱ្យ​មនុស្ស​ញៀន​ឬ? ចំណុចនេះ​ពិតជា​ពុំ​ត្រឹមត្រូវ​ឡើយ ពីព្រោះ​អ្នក​ផឹកកាហ្វេ​រវាង​ពី​១០​ទៅ​២០% មាន​អារម្មណ៍​ថា មានការ​រំខាន​ខ្លះ​ប៉ុណ្ណោះ ក្រោយ​ឈប់​ផឹកកាហ្វេ ។ អ្នក​ផឹក​កាហ្វេ​ខ្លាំង​បំផុត​អាច​មានជួប​អាកា​រៈ​ឈឺក្បាល​ខ្លះ ហើយ​ជួនកាល​ឆាប់ខឹង ។

-​តើ​កាហ្វេ​ជួយ​ដល់​ការ​រំលាយ​អាហារ ឬ? ប្រាកដ​ណាស់​ថា អាច​ប្រយុទ្ធ​ប្រឆាំង​នឹងរោគ​ទល់លាមក ហើយ​អាច​ចៀស វាង​កុំឱ្យកកើត​ដុំ​ក្រួសក្នុងប្រមាត់ ។ កាហ្វេ​ល្អ​សំរាប់​សកម្មភាព​កីឡា​ឬ? ប្រាកដ​ណាស់ កាហ្វេ​ជួយ​កាត់​បន្ថយ​ភាព​ហត់នឿយ ជួយ​កែ​លំអ​ដល់​ការ​ដកដង្ហើម ហើយជួយ​បង្កើន​សមត្ថភាព​នៃ​ចលនា​សាច់ដុំ​។ សំរាប់​ពួក​កីឡាករ កាហ្វេ​អ៊ី​ន រហូត​ដល់​ឆ្នាំ ២០០៤ ចាត់​ទុក​ថា ជា​ផលិតផល​លើកកំលាំង ។

-​តើ​កាហ្វេ​ចៀសវាង​មិន​ឱ្យ​ផឹក​ពេលលេបថ្នាំ​មួយ​ចំនួន​ឬ? ប្រាកដ​មែនហើយ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ត្រូវ​ហាមឃាត់ ពេល​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទី​ក (​ពិសេស​ថ្នាំ​អេ​ណូ សា​ស៊ី​ន និង​ស៊ឺ​ប្រូ​ហ្វូ​ស៊ី​ន​) ព្រមទាំង​ជាមួយនឹង​ការ​ប្រើ​ឱសថ​មាន​ជាតិ​តេ​អូ​ហ្វី​លី​ន​ដូច​ជា ស៊ឺ​រូ​ម​ក្អក​ជាដើម ។

-​តើ​កាហ្វេ​ជា​ថ្នាំ​ជួយ​ប្រឆាំង​នឹង​ជម្ងឺ​ឈឺ មួយ​ចំហៀង​ក្បាល​ឬ? ប្រាកដ​ណាស់ កាហ្វេអ៊ី​ន​មាន​តួនាទី​ជួយ​ពេល​ខ្ចឹ​ប​សរសៃ ឈាម ហើយ​វា​ក៏​ជួយ​បំបាត់​ការ​ឈឺចាប់​ផង​ដែរ ជា​ពិសេស​ពេល​ផឹក​វា​ជាមួយ​បា​រ៉ា​សេ​តា​ម៉ុ​ល ឬ​អាស្ពីរីន ។ វា​ជួយ​កាត់​បន្ថយ​អាំង​តង់​ស៊ី​តេ និង​រយៈពេល​នៃ​ការ​ឈឺ​មួយ​ចំហៀង​ក្បាល​។

មាន​ជម្ងឺ​ទឹកនោមផ្អែម​ចូរ​ផឹក​តែ និងកាហ្វេ

ការ​ផឹក​កាហ្វេ​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​អាចជួយ​កាត់​បន្ថយ​៧% នៃ​គ្រោះថ្នាក់​កើត​ជម្ងឺទឹកនោមផ្អែម ។ លោក​រ៉ា​ចែ​ល ហ៊ុ​ក​ឡី អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សុខភាព​អន្ដរជាតិ ច​ចនៃ​សាកលវិទ្យាល័យ​ក្រុង​ស៊ី​ដ​នី ប្រទេសអូស្ដ្រាលី បាន​ធ្វើការ​សិក្សា​ចំនួន​១៨ ជាមួយសហសេវិក​ចេញផ្សាយ​រវាង​ឆ្នាំ​១៩៦៦ និងខែកក្កដា ឆ្នាំ​២០០៩ អំពី​ការ​ផឹក​កាហ្វេ ហើយ​ធ្វើការ​វិភាគ​ជា មួយ​អ្នកចូលរួម​ក្នុងការ​សិក្សា​ទាំងនេះ​ចំនួន​៤៥៧.៩២២​នាក់ ។ ការ​សិក្សា​ទាំងនោះ​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង តែ និង​កាហ្វេ និង​ការ​កើត​ជម្ងឺ​ទឹកនោមផ្អែម ។ បន្ទាប់​ពី​ធ្វើការ​វិភាគ​លើ​ការ​សិក្សាទាំងនោះ​មក ពួក​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា ការ​ផឹក​កាហ្វេ​មួយ​ពែង​មួយ​ថ្ងៃ នឹង​ញ៉ាំង​ឱ្យមានការ​កាត់​បន្ថយ​បាន​៧% នៃ​គ្រោះថ្នាក់ កើត​ជម្ងឺ​ទឹកនោមផ្អែម ។ ពួក​អ្នក​ស្រាវជ្រាវក៏​រក​ឃើញ​ផង​ដែរ​ថា បើ​ផឹក​កាហ្វេ​មួយ​ថ្ងៃ ពី​៣​ឬ​៤​ពែង​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់ នៃ​ការ​កើត​ជម្ងឺ​ទឹក នោមផ្អែម​ដល់​ទៅ​២៥% បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ផឹក​កាហ្វេ​តែ​មួយ​ពែង ឬ​២​ពែង​ក្នុង​មួយ​ថ្ងៃ ។ ចំណែកឯ​ការ​ផឹក​តែ​ពី​៣​ទៅ​៤​ពែង​ក្នុងមួយ​ថ្ងៃ​វិញ នឹង​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​កើត​ជម្ងឺ​ទឹកនោមផ្អែម​ដល់​១​ភាគ៥​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ផឹក​តែ​មួយ​ពែងក្នុង​មួយ​ថ្ងៃ ។ ពួក​អ្នក​ស្រាវជ្រាវ​ពេល​នេះ​ផ្ដោត​លើសមាស​ភាគ​សកម្ម​នៃ​តែ និង​កាហ្វេ សំរាប់​កែតម្រូវ​ដល់​ការ​ព្យាបាល​ថ្មី ប្រឆាំង​នឹង​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ។ បណ្ដា​គ្រូពេទ្យ​អាចជំរុញ​អ្នកជម្ងឺ​របស់​ពួក​គេ​ដែល​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​ឱ្យ​ផឹក​កាហ្វេ ឬ​តែ​បន្ថែម​លើ​ការហាត់ប្រាណ និង​ការ​បន្ថយ​ទម្ងន់ ។

ប្រយ័ត្ន​ការ​ផឹកស្រា​លាយ​ជាមួយ​កាហ្វេ

ការ​លាយ​គ្នា​រវាង​ស្រា​និង​កាហ្វេ​អាចញ៉ាំង​ឱ្យ​មាន​គ្រោះថ្នាក់​នានា ។ ការ​លាយគ្នា​នេះ​ជា​រឿយ​ៗធ្វើ​ឡើង​តាម​រូបភាព​នៃ ភេសជ្ជៈ ។ បណ្ដា​មនុស្ស​ដែល​ផឹកស្រា​ច្រើន ហើយ​គិត​ចង់​បន្ថយឥទ្ធិពល​ស្រា ដោយ​ផឹកកាហ្វេ​អាច​មាន​គ្រោះថ្នាក់ ។ ដោយ​ផឹក កាហ្វេ​ក្រោយ​ផឹកស្រា​ច្រើនមនុស្ស​ទាំងនេះ អាច​គិត​ថា រូប​ពួក​គេ​មិន​ស្រវឹង ហើយប្រកាន់​ឥរិយាបថ​ទាំង ឡាយ​ប្រកបដោយគ្រោះថ្នាក់ ដូច​ជា មានះ​បើករថយន្ដ​ដែល​ខ្លួនកំពុង​ស្រវឹង​ជាដើម ។ បណ្ដា​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​បន្ទាប់​ពី​ការ​ធ្វើ​ពិសោធន៍​ជាមួយ​ពពួកសត្វ​កណ្ដុរ​មក​ថា ផឹក​កាហ្វេ​ពេល​ផឹកស្រា​ស្រវឹង​ខ្លាំង​ញ៉ាំង​ឱ្យមនុស្ស​ពុំ​សូវ​មានការ​ប្រុង​ប្រយ័ត្ន ទោះបីជា រូបគេ​នៅ​មាន​សតិ​ក៏​ដោយ ៕