ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ដណ្ដើម​កៅអី​វគ្គ​បន្ត​ពានរង្វាន់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​សុទ្ធតែ​ជា​ជើង​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ីថ្ងៃ​ទី​១៨ កក្កដា ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​​កៅអី​វគ្គ​បន្ត​នៃ​ពានរង្វាន់​កម្ពុជា​សង្វៀនគុន​ខ្មែរ​បាន​ឈាន​ចូល​ស​ប្ដា​ហ៍​ទី​២​ហើយ​បន្ទាប់ពី​ស​ប្ដា​ហ៍​មុនគេ​បាន​រក​ឃើញ​បេក្ខភាព​២​រូប​គឺ​ឡុ​ង បេន​លឿន ជើង​ខ្លាំង​ប្រចាំ​ក្លិប​សាល​វ័​ន្ត​កីឡា និង​ឈាន ហុង…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ីថ្ងៃ​ទី​១៨ កក្កដា ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​​កៅអី​វគ្គ​បន្ត​នៃ​ពានរង្វាន់​កម្ពុជា​សង្វៀនគុន​ខ្មែរ​បាន​ឈាន​ចូល​ស​ប្ដា​ហ៍​ទី​២​ហើយ​បន្ទាប់
ពី​ស​ប្ដា​ហ៍​មុនគេ​បាន​រក​ឃើញ​បេក្ខភាព​២​រូប​គឺ​ឡុ​ង បេន​លឿន ជើង​ខ្លាំង​ប្រចាំ​ក្លិប​សាល​វ័​ន្ត​កីឡា និង​ឈាន ហុង ជើង​ខ្លាំង​ប្រចាំ​ក្លិប​ខ្លារខិន​មាន​រឹទ្ធ ។ សម្រាប់​សមាសភាព​ប្រកួត​ស​ប្ដា​ហ៍​នេះ កីឡាករ លន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ជាមួយ​កីឡាករ បឺត ចិ​ត្រា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង​កីឡាករ ផា​ន រះ មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ ត្រូវ​ជួប​ជាមួយ​កីឡាករ គង់ សំបូរ មក​ពី​ក្លិប​គោព្រៃ​គុន​ខ្មែរ ។

លន បញ្ញា ថ្វីដៃ​ប្រកួត​ល្អ ឯ​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​វិញ​ក៏​មិន​តិច​ឆ្នាំ​ដែរ​ទើប​គេ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាត់​ទុក​កីឡាករ​រូប​នេះ​ជា​ខ្លា​កំណាច​មួយ​ក្បាល​។ ចំណែក បឺត ចិ​ត្រា​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មួយ​រូប​ដែល​ទើបតែ​មាន​មុខ​នៅ​លើ​សង្វៀន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

រីឯ​ថ្វីដៃ​ប្រកួត​ក៏​មិន​មាន​អ្វី​ដែល​ធ្វើ​ឱ្យ​គូប្រកួត​ខ្លាច​នោះ​ដែរ ។ ទោះបីជា​យ៉ាងណា ទាំង​សងខាង​សុទ្ធតែ​មាន​មហិច្ឆតា​ចង់បាន​កៅអី​ប្រកួត​នៅ​វគ្គ​បន្ត​ដូច​គ្នា ទើប​គេ​មិន​ហ៊ាន​ព្យាករណ៍​ទុក​មុន​ថា​នរណា​មានសំណាង​ឈ្នះ​ក្នុង​ជំនួប​នា​ពេល​នេះ​។

​បើ​ក្រឡេក​មើល​ផា​ន រះ និង​គង់ សំបូរ​វិញ​សុទ្ធតែ​ជា​អ្ន​ប្រដាល់​ជើង​ចាស់​មាន​ថ្វីដៃ​ប្រកួត​ល្អ​ដូច​គ្នា​គ្រាន់តែ​កន្លង​មក​ពួក​គេ​ទាំង​ពីរ​មិន​ដែល​បាន​ជួប​គ្នា​ប៉ុណ្ណោះ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​ទាំង​សងខាង​សុទ្ធតែ​អះអាង​ពី​ការ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ដណ្ដើម​កៅអី​ឡើង​ទៅ​វគ្គ​បន្ត ធ្វើ​ឱ្យ​គេ​រំពឹង​ថា គូ​នេះ​នឹង​ធ្វើ​ឱ្យ​សង្វៀន​ទាំងមូល​កក្រើក​មិន​ខាន​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ត្រូវ​ជួប​ជាមួយ​កីឡាករ មឿ​ន​ សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ដែល​ជា​គូ​សងសឹក ។ កាលពី​ស​ប្ដា​ហ៍​មុន មឿ​ន សុខ​ហ៊ុ​ច ត្រូវ​យ៉េន ឌី​ណា វាយបំបាក់​ធ្មុង​ឱ្យ​ស្គាល់​រសជាតិ​នៃ​ការ​បរាជ័យ​ជា​លើក​ដំបូង​បន្ទាប់​ពី​ឈ្នះ​៥-៦​ប្រកួត​ជាប់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ