ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ហែល​ទឹក​ប៉ា​រ៉ា​ឡាំ​ពិ​ក​ម្នាក់ ​បង្កើត​អាង​ប្លា​ស្ទិ​ក​ហ្វឹកហាត់​អំឡុង​ពេល​ប្រទេសត្រូវចាក់សោ​

4 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ Sebastián Galleguillo អាយុ ១៨​ឆ្នាំគឺ​ជា​កីឡាករ​ហែល​ទឹក​ប៉ា​រ៉ា​ឡាំ​ពិ​ក​ជនជាតិ​អា​ហ្ស​ង់​ទី​ន បានធ្វើឱ្យមានការភ្ញាក់ផ្អើលសារព័ត៌មានធំៗជាច្រើន បន្ទាប់ពីរូបគេបាន​រក​ឃើញ​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ហ្វឹកហាត់ អំឡុង​ពេល​ប្រទេស​ត្រូវ​បិទទ្វារ​ជិត ៤​ខែ​ទាំងនៅ​ក្នុង…

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ Sebastián Galleguillo អាយុ ១៨​ឆ្នាំគឺ​ជា​កីឡាករ​ហែល​ទឹក​ប៉ា​រ៉ា​ឡាំ​ពិ​ក​ជនជាតិ​អា​ហ្ស​ង់​ទី​ន បានធ្វើឱ្យមានការភ្ញាក់ផ្អើលសារព័ត៌មានធំៗជាច្រើន បន្ទាប់ពីរូបគេបាន​រក​ឃើញ​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ហ្វឹកហាត់ អំឡុង​ពេល​ប្រទេស​ត្រូវ​បិទទ្វារ​ជិត ៤​ខែ​ទាំងនៅ​ក្នុង និង​ជុំវិញ​រដ្ឋធានី Buenos Aires ដោយសារ​តែ​ការ​រាតត្បាតពី​កូ​វី​ដ​១៩​។

ដោយ​មាន​ជំនួយ​ពី​ឪពុក​ដែល​អ្នក​ផលិត​ឥដ្ឋ Galleguillo បាន​បង្កើត​អាង​ហែល​ទឹក​បណ្តោះអាសន្ន​នៅ​ទីធ្លា​ខាងក្រោយ​ផ្ទះ​ ដែល​មា​នទី​តាំងនៅ​សង្កាត់​ក្រីក្រ​នៃ​ទីក្រុង ដោយ​ប្រើប្រាស់​​ធុង​ចាស់ និង​ប្លា​ស្ទិ​ក បង្កើត​បានជា​អាង​មួយ​មាន​ចំណុះ ៤០០​លី​ត្រ​។

ឪពុក​របស់​គេ​គឺ​លោក Edmundo Hernandez ដែល​មាន​វ័យ ៤៧​ឆ្នាំ​បាន​ប្រាប់ Reuters ឱ្យ​ដឹង​ថា «​យើង​បាន​ធ្វើ​អ្វី​ៗ ដែល​យើង​មាននៅ​ទី​នេះ ហើយ​យើង​ក៏​បាន​ចាប់ផ្តើម​បង្កើត​វា​ឡើង​តែ​ម្តង​» ។

Sebastián Galleguillo គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ហែល​ទឹក​ថ្លង់របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​កំពុង​ហ្វឹកហាត់ ដើម្បី​ចូលរួម​​ការ​ប្រកួតព្រឹត្តិការណ៍​ហែល​ទឹក​មនុស្ស​ថ្លង់​ប្រចាំឆ្នាំ​២០២១ នៅ​ប្រទេស​ប្រេ​ស៊ី​ល (Deaflympics 2021) បាន​និយាយ​ថា​«​ជាមួយនឹង​ការ​ហែល​ទឹក គឺ​តែងតែ​នៅ​ជាមួយ​ខ្ញុំ​ទាំងស្រុង និង​​រៀងរាល់ថ្ងៃ​។ នៅ​ទីនោះ​ខ្ញុំ​មិន​ពឹងផ្អែក​លើ​ការ​ស្តាប់​នោះទេ​។ ខ្ញុំ​ត្រូវការ​តែ​រាង​កាយ​របស់ខ្ញុំ​ប៉ុណ្ណោះ ដើម្បី​ធ្វើការ​ហ្វឹកហាត់​»​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​​អា​ហ្ស​ង់​ទី​ន បាន​ដាក់​ចេញ​នូវ​វិធានការ​ចាក់សោរ​ប្រទេស​ជា​ចាំបាច់​ចាប់​តាំង​ថ្ងៃ​ទី​២០ ខែមីនា ដែល​ត្រូវ​បាន​ពន្យា​ពេល​នៅ​ជុំវិញ​រដ្ឋធានី Buenos Aires រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ដោយសារ​តែ​ការ​កើនឡើង​នូវ​ករណី​ឆ្លង​ថ្មី​ៗ ដោយ​បច្ចុប្បន្ន​​ចំនួនអ្នកឆ្លងមាន​ជាង ១០​ម៉ឺន​នាក់ និង​​អ្នក​ស្លាប់​ជិត ២,០០០​នាក់​៕