ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! សម្រាប់​អ្នកគាំទ្រ Arsenal មុន​ប៉ះ Liverpool

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ Mesut Ozil បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ Arsenal រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រូបគេ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ…

ប្រទេស​អង់គ្លេស ៖ កីឡាករ Mesut Ozil បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ Arsenal រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រូបគេ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ មុន​ពេល​ការ​ប្រកួត​របស់​ក្រុម Arsenal ជាមួយ​ Liverpool នៅ​ថ្ងៃ​ពុធ​នេះ​។

ខ្សែបម្រើ​អា​ល្លឺ​ម៉​ង់ ដែល​ជា​អ្នករក​ប្រាក់ចំណូល​ច្រើន​ជាងគេ​ប្រចាំ​ក្លិប ៣៥​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​នោះ មិន​ទាន់​បង្ហាញ​វត្តមាន​នៅឡើយ​ទេ ចាប់តាំងពី​ក្រប​ខណ្ឌ Premier League ចាប់ផ្តើម​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ដោយសារ​បញ្ហា​របួស​ខ្នង​។

នៅ​មុន​ការ​ប្រកួត​មក​ដល់​គ្រូបង្វឹក​លោក Mikel Arteta ក៏បាន​បញ្ជាក់​ថា Ozil នឹង​ត្រូវ​វត្តមាន​ម្តងទៀត សម្រាប់​ជំនួប​ទល់​នឹង​ក្រុម​ម្ចាស់​ជើងឯក Liverpool ទៅ​ក្នុង​ទឹកដី Emirates ។ ប៉ុន្តែ​ខ្សែបម្រើ​វ័យ ៣១​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល ដោយ​បាន​បង្ហោះ​នៅ​លើ​ទំព័រ Twitter របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ នូវ​រូបថត​របស់​ខ្លួន​នៅ​កន្លែង​ហ្វឹកហាត់ ដោយ​សរសេរ​ថា «I AM READY» ឬ «​ខ្ញុំ​ត្រៀមខ្លួន​រួច​ហើយ​»​។

សូម​បញ្ជាក់​ថា​ក្រុម​កាំភ្លើង​ធំ Arsenal ដែលទើបតែចាញ់ក្រុម Spurs ពីថ្ងៃអាទិត្យ ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៣៥​លើក​មាន ៥០​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៩ ក្នុង​តារាង Premier League ដោយ​សង្ឃឹម​​បាន​កៅអី Europa League រដូវ​កាល​ក្រោយ ខណៈ​ការ​ប្រកួត​លី​គ​នៅ​សល់ ៣​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​នេះ​៕ (​ដកស្រង់​ចេញពី Dailymail)