ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ Copy និង Paste ឯកសារ​ផ្សេង​ៗ​នៅ​លើ Facebook

9 ឆ្នាំ មុន

វេទិកា​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ជា​ការ​ផ្តល់​ឱកាស​ដល់​មនុស្ស​ម្នា​ជា​ច្រើន​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​យ៉ាង​ទូលំទូលាយ ។ នៅ​ក្នុង​ចំណោម​មធ្យោបាយ​ជា​ច្រើន​ដែល​លោក​អ្នក​អាច​ចែករំលែក​ព័ត៌មាន

វេទិកា​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ជា​ការ​ផ្តល់​ឱកាស​ដល់​មនុស្ស​ម្នា​ជា​ច្រើន​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​យ៉ាង​ទូលំទូលាយ ។ នៅ​ក្នុង​ចំណោម​មធ្យោបាយ​ជា​ច្រើន​ដែល​លោក​អ្នក​អាច​ចែករំលែក​ព័ត៌មាន គឺជា​ការ​ថតចម្លង (Copy)  ឯកសារ ឬ​អត្ថបទ​ផ្សេង​ៗ​ដែល​អ្នក​ពេញចិត្ត និង​Paste វា​មក​ផ្សព្វផ្សាយ (Post) នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook តែ​ម្តង​។ ម្យ៉ាងទៀត​អ្នក​ក៏​អាច​បញ្ជូន​ព័ត៌មាន​យ៉ាង​ងាយ​ចេញពី​ទំព័រ Facebook ផង​ដែរ តាម​រយៈ​Copy និង​Paste ចូល​ទៅ​កម្មវិធី​មួយ​ផ្សេង​ទៀត​។ ខាងក្រោម​នេះ គឺជា​វិធី Copy និង​Paste ឯកសារ​នៅ​លើ Facebook ដូច​ទៅ​៖

របៀប​Copy និង​Paste ចូល Facebook
-​ស្វែងរក​អត្ថបទ ឬ​អាសយដ្ឋាន​សំណុំ​ឯកសារ​ដែល​អ្នក​ចង់​Copy និង​Paste ចូល Facebook ហើយ Select ឬ Highlight ទៅ​លើ​ព័ត៌មាន​នោះ​ដោយ​ការ​ចុច ឬ Click វា​តាម​រយៈ Cursor នៃ Mouse របស់​អ្នក ។

-​ចុច ឬ Click លើ Mouse ខាងស្តាំ ។ ជ្រើសរើស​យកពាក្យ Copy ពី​បញ្ជី​មី​នុយ​ដែល​លោត​ឡើង​នោះ ។

-​ចុច​បើក ឬ​ចូល​កម្មវិធី (Log in ) Facebook របស់​អ្នកតា​មរយៈ​អុ​ី​ន​ធើ​រ​ណេ​ត ។ បន្ទាប់​មក​ចូល​ទៅ​កាន់​ទំព័រ​មុខ (Profile) ។

-​ចុច ឬ Click លើ​អត្ថបទ​ដែល​អ្នក​យក​ចេញ​នោះ ហើយ​បញ្ចេញ​គំនិត​របស់​អ្នក​ដែល​គេ​ចារ​ជា​អក្សរ  «What’s on your mind​?​»​។

-​ចុច ឬ Click លើ Mouse ខាងស្តាំ​ហើយ​ជ្រើសរើស និង​Click  លើ​ពាក្យ Paste ដែល​លោត​ចេញពី​មី​នុយ​ជា​ការ​សម្រេច ។ អត្ថបទ ឬ​សំណុំ​ឯកសារ​របស់​អ្នក​គួរតែ​បង្ហាញ​នៅ​លើ​ប្រអប់​នោះ (​ត្រង់​ចំណុច​ទី​៤) ។

ប៉ុន្តែ​សូម​បញ្ជាក់​ថា ទម្រង់​ផ្សេង​ៗ​ដូច​ជា អក្សរ​ដុត អក្សរ​ទ្រេត និង​បន្ទាត់​ពីក្រោម​អក្សរ​នឹង​មិន​អាច​ផ្ទេរ​បញ្ចូល​បាន​ឡើយ ។

-​ប្តូរ​គម្លាត​នៃ​អត្ថបទ​នោះ​ដោយ​ប្រើ​ប៊ូ​តុង ឬ Key Enter និង​Delete ។ ប្រសិនបើ​អ្នក Paste សំណុំ​ឯកសារ​មួយ ឬ​រូបភាព និង​ការ​ពិពណ៌នា​ពី​ខ្លឹមសារ​វា គួរតែ​ធ្វើ​វា​ឱ្យ​លេចឡើង​នៅ​ក្រោម Status bar ។

-​ចុច​ប៊ូ​តុង​ពាក្យ Post ដើម្បី​ផ្សាយ​ព័ត៌មាន​ដែល​អ្នក​បាន Copy និង​Paste នោះ ។

របៀប​Copy និង​Paste ចេញពី Facebook ចូល​កុំព្យូទ័រ
-Log in Face book លើ​កុំព្យូទ័រ​ផ្ទាល់ខ្លួន របស់​អ្នក ។ ប៉ុន្តែ​សូម​បញ្ជាក់​ថា ការ​ណែនាំ​នេះ​មិន​អាច​អនុវត្ត​សម្រាប់​ការ​កាត់ ឬ​ផ្ទេរ (Paste) នៅ​លើ​កម្មវិធី​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ឬ​ឧបករណ៍ Tablet បាន​ឡើយ ។

-​រំកិល ឬ Scroll តាម​News Feed ឬ Timeline របស់​អ្នក​ដើម្បី​ស្វែងរក​ព័ត៌មាន​ដែល​អ្នក​ត្រូវការ Copy និង​Paste ចេញ​នោះ ។

-​ចុច ឬ Click លើ​សំណុំ​ឯកសារ​នៅ​ក្នុង​ការ Poste នោះ ប្រសិនបើ​វា​ជា​ព័ត៌មាន​ដែល​អ្នក​ចង់ Copy ។ នៅ​ពេល​ដែល​ផ្ទាំង​ថ្មី​មួយ​លេចឡើង​ជាមួយនឹង​ចំណងជើង​ពេញ ែ​ដល​បាន​បង្ហាញ​ឱ្យ​ឃើញ​នោះ​អ្នក​គួរតែ Hightlight ឬ​Select លើ Address bar នោះ​ដូច្នេះ​អ្នក​អាច Paste ផ្ទេរ​វា​ចេញ​បាន ។

-​ចុច ឬ Click លើ​Mouse ស្តាំ​ហើយ​ជ្រើសរើស​យកពាក្យ Copy ដែល​នៅ​ក្នុង​មី​នុយ​លោត​ឡើង​នោះ ។

-​ចុច​បើក​ឯកសារ​នៅ​ក្នុង​កម្មវិធី​ដូច​ជា Word, Test Edit, Notepad ឬ​Excel ជាដើម ។

-​ចុច ឬ Click លើ​Mouse ខាងស្តាំ​ហើយ​ជ្រើសរើស​យកពាក្យ Paste ។

នៅ​ពេល​នោះ​ព័ត៌មាន​អ្នក​គួរតែ​បង្ហាញ​នៅ​ក្រោយ Cursor ។ ដូចនេះ អ្នក​អាច​កែសម្រួល ផ្លាស់​ប្តូរ​អត្ថបទ​តាម​សេចក្តី​ត្រូវការ ៕