ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ការពារ​ម៉ូតូ​កុំឱ្យ​លោក​ចោរលួច​នាំ​រឿងអាស្រូវ​ចូល​ផ្ទះ

9 ឆ្នាំ មុន

អ្នក​ប្រើប្រាស់​ម៉ូតូ​គ្រប់​រូប​ប្រាកដជា​ចំណាយ​ថវិកា​មិន​តិច​ទ្បើ​យ ក្នុង​ការ​ទិញ​វា​ចូល​ផ្ទះ បើ​របស់​ជាទី​ស្រ​ទ្បា​ញ់​នោះ​បាត់បង់​ដោយ​ប្រការ​ណាមួយ គឺ​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ខ្លាំង​ណាស់​។

អ្នក​ប្រើប្រាស់​ម៉ូតូ​គ្រប់​រូប​ប្រាកដជា​ចំណាយ​ថវិកា​មិន​តិច​ទ្បើ​យ ក្នុង​ការ​ទិញ​វា​ចូល​ផ្ទះ បើ​របស់​ជាទី​ស្រ​ទ្បា​ញ់​នោះ​បាត់បង់​ដោយ​ប្រការ​ណាមួយ គឺ​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ខ្លាំង​ណាស់​។ ជាក់ស្តែង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​អំពើ​ចោរកម្ម​ហាក់​កើត​ទ្បើ​ង​ជា​រឿយ​ៗ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើ​មធ្យោបាយ​ចល័ត​ទាន់​សម័យមួយ​ចំនួន​មាន​ក្តី​បារម្ភ​ពី​បញ្ហា​នេះ ។ ដូចនេះ កោះសន្តិភាព​សូម​លើកយក​នូវ​វិធីសាស្ត្រ​ការពារ​ម៉ូតូ​កុំឱ្យ​ចោរលួច​ស្រួល​ៗ​ដូច​តទៅ​៖

១-​បំពាក់​ឬ​ដំ​ទ្បើ​ង​នូវ​ឧបករណ៍​ផ្សេង​ៗ ដែល​រារាំង​ឬ​បង្ខាំង​រាល់​សកម្មភាព​ចលនា​របស់​ម៉ូតូ ប៉ុន្តែ​សូម​លៃលក​យ៉ាងណា​ត្រឹមតែ​ជា​គ្រឿង​ផ្តល់​ឧបសគ្គ សម្រាប់​ចោរ​ទៅ​បាន​ហើយ​ចៀសវាង​ហួស​ព្រំដែន​នាំ​ឱ្យ​ខូច​ម៉ូតូ​ឬ​មានទោស​ទណ្ឌ​ទៅ​វិញ ។

២-​ចាក់សោ​លើ​សំណុំ​ថាស​ហ្វ្រាំង​ម៉ូតូ​ឱ្យ​បាន​ត្រឹមត្រូវ​និង​ទៀងទាត់ ក្រោយ​ពេល​ចាកចេញ​ទៅ​ណា​មក​ណា​ម្តង​កាល ។ ព្រោះថា​កាលណា​ថាស​ហ្វ្រាំង​របស់​ម៉ូតូ​ជាប់​សោ​ហើយ​នោះ គឺ​ពួក​ចោរ​មិន​អាច​ជិះ​ចេញ​បាន​ទ្បើ​យ ។

៣-​បង្កើត​គំនិត​ច្នៃប្រឌិត​នៅ​ត្រង់​លក្ខណៈ​បច្ចេកទេស​ផ្សេង​ៗ ដើម្បី​ធ្វើ​ឱ្យ​លោក​ចោរ​លំបាក​នឹង​លួច​បាន ។ ឧទាហរណ៍ លោក​អ្នក​អាច​បិទ​ឬ​ផ្តាច់​ហ្វុ​៊​យ​ហ្ស៊ី​ប​ភ្លើង​បណ្តោះអាសន្ន ឬ​ក៏​ទាញ​គម្រប​ប៊ូស៊ី​ឱ្យ​របូត និង​បិទ​សាំង​ជាដើម ។ ធ្វើ​បែប​នេះ​អាច​មាន​សង្ឃឹម​ខ្លះ​ថា ចោរ​មួយ​ចំនួន​នឹង​ស្មានថា ម៉ូតូ​អ្នក​ខូច​ឬ​ដាក់​បំពាក់​កុងតាក់​ពិសេស​ណាមួយ ។ មួយវិញទៀត ពួក​គេ​អាច​នឹង​បោះបង់​ចោល​សកម្មភាព​នោះ ភ្លាម​ៗ​ជា​មិន​ខាន ។

៤-​ភ្ជាប់​នូវ​ប្រព័ន្ធ​តេ​ទ្បេ​បញ្ជា​ដោយ​សម្ងាត់ ដែល​អាច​ឱ្យ​ម៉ូតូ​បិទ​បើក ឬ​បញ្ឆេះ​បាន​តាម​បំណង​អ្នក ។ ដូច្នេះ​ក្រោយ​ពេល​ចោរលួច​បាន​បន្តិច​ពួក​គេ​ប្រាកដជា​មិន​អាច​រក​គន្លឹះ​បញ្ឆេះ​ទាន់​ពេល​ទ្បើ​យ ម្យ៉ាងទៀត នៅ​ពេល​ចោរ​យក​បាន​យើង​ជា​ម្ចាស់​ឃើញ​ភ្លាម​ក៏​គ្រាន់តែ​ចុច​បញ្ជា​ពី​ចម្ងាយ​នោះ​ម៉ូតូ​នឹង​រលត់​ម៉ាស៊ីន​ភ្លាម​មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​ទេ ។

៥-​ចត​ម៉ូតូ​របស់​អ្នក​នៅ​ទីតាំង​ស្រ​ទ្បះ​និង​មមាញឹក ប្រសិនបើ​អ្នក​ចេញ​ទៅ​ណា​មក​ណាមួយ​ខណៈ ពិសេស​គឺ​កន្លែង​ណាមួយ​ដែល​អ្នក​អាច​មើលឃើញ​ច្បាស់ ។

៦-​ចាក់សោ​ច្រវាក់់​ជាប់​គ្នា​នៅ​តាម​ស្ថានីយ៍ ឬ​កន្លែង​ណាមួយ​ប្រសិនបើ​មាន ។

៧-​កុំ​ទម្លាប់​បញ្ឆេះ​ម៉ូតូ​ចោល បើទុកជា​អ្នក​ធ្វើ​កិច្ចការ​ណាមួយ​តែ​ប៉ុន្មាន​នាទី​ក៏​ដោយ ។ ព្រោះថា​មួយប៉ប្រិចភ្នែក​នោះ​មាន​សារសំខាន់​ចំពោះ​លោក​ចោរ ឬ​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​ខ្លាំង​ណាស់ ។ ជាង​នេះ​ទៅ​ទៀត ក៏​កុំ​ព្យាយាម​លាក់​ទុក​កូនសោ​ត្រង់​កន្លៀត​ណាមួយ​ក្នុង​ម៉ូតូ​ឱ្យ​សោះ ។

*​សម្គាល់ ៖ ជម្រើស​ចុង​ក្រោយ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ពេញលេញ​នោះ​លោក​អ្នក​គួរតែ​សម្រេចចិត្ត​ដំ​ទ្បើ​ង ឬ​បំពាក់​ប្រព័ន្ធ​តាមដាន​សកម្មភាព​របស់​ម៉ូតូ​អ្នក​ដូច​ជា ឧបករណ៍ GPS ជាដើម ទើប​កាន់តែ​មាន​ទំនុកចិត្ត​ថែម​ទៀត ។ បច្ចុប្បន្ន​ទីផ្សារ​កម្ពុជា​នៃ​យើង​ក៏​មាន​សេវាកម្ម​នេះ​ដែរ ៕