ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Maguire រង​ការ​សើចចំអក ក្រោយ​សាង​កំហុស​នាំ​ឱ្យ Southampton តាម​ស្មើ​ចុង​ម៉ោង

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ប្រធាន​ក្រុម Harry Maguire របស់​ក្រុម Manchester United រង​ការ​សើចចំអក​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម បន្ទាប់​ពី​រូបគេ​បាន​បង្កើត​កំហុស​គួរ​ឱ្យ​អស់សំណើចមួយ…

ប្រទេស​អង់គ្លេស ៖ ប្រធាន​ក្រុម Harry Maguire របស់​ក្រុម Manchester United រង​ការ​សើចចំអក​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម បន្ទាប់​ពី​រូបគេ​បាន​បង្កើត​កំហុស​គួរ​ឱ្យ​អស់សំណើចមួយ ​បណ្តាល​ឱ្យ​ក្រុម Southampton រក​គ្រាប់​បាល់​តាម​ស្មើនៅ​ចុង​ម៉ោង​ក្នុង​ជំនួប​ដែល​ក្រុម​ទាំង​ពីរ​ស្មើគ្នា ២-២ កាលពី​យប់​ថ្ងៃ​ចន្ទ​។

ខ្សែការពារ​កណ្តាល ដែល​ក្រុម Man United ចុះហត្ថលេខា​ក្នុង​តម្លៃ ៨០​លាន​ផោន​ពី Leicester កាលពី​រដូវក្តៅ​មុន បាន​បង្កើត​កំហុស​មួយ​ ដោយ​បែរជា​ទៅតាម​ចាប់​មិត្ត​រួម​ក្រុម Aaron Wan-Bissaka របស់​ខ្លួន​ទៅ​វិញ អំឡុង​ពេល​ការ​លើក​បាល់​ជ្រុង​របស់​ក្រុម Southampton នៅ​ចុង​ម៉ោង ​ដែលជាហេតុ​បណ្តាល​ឱ្យ​ខ្សែប្រយុទ្ធ Michael Obafemi អាចមានឱកាស​រក​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី ៩០+៦​។

លទ្ធផល​ស្មើ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​លោក Ole Gunnar Solskjær បាត់បង់​ឱកាស​មាស​ឡើង​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣​ពីលើ​ក្រុម Cheslea និង Leicester City ខណៈ​ដែល​ក្រុម​ទាំង​៣ កំពុង​ប្រជែង​គ្នា​ដណ្តើម​តំណែង Top4 ដើម្បី​ទទួល​បាន​កៅអីក្របខណ្ឌ Champions League ​រដូវ​កាល​ក្រោយ​៕

https://www.youtube.com/watch?v=inD-V8PQXmQ