លម្អិតជុំវិញករណីបា.ញ់សម្លា.ប់ប្អូនប្រុសកីឡាករម្នាក់របស់ក្រុម Spurs
អន្តរជាតិ ៖ ប្អូនប្រុសបង្កើតរបស់ខ្សែការពារស្តាំ Serge Aurier របស់ក្រុម Tottenham Hotspur ត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅក្លិបកម្សាន្តមួយកន្លែង ក្នុងទីក្រុង…
អន្តរជាតិ ៖ ប្អូនប្រុសបង្កើតរបស់ខ្សែការពារស្តាំ Serge Aurier របស់ក្រុម Tottenham Hotspur ត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅក្លិបកម្សាន្តមួយកន្លែង ក្នុងទីក្រុង…
អន្តរជាតិ ៖ ប្អូនប្រុសបង្កើតរបស់ខ្សែការពារស្តាំ Serge Aurier របស់ក្រុម Tottenham Hotspur ត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅក្លិបកម្សាន្តមួយកន្លែង ក្នុងទីក្រុង Toulouse ប្រទេសបារាំង កាលពីថ្ងៃច័ន្ទ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានឱ្យដឹងថា Christopher Aurier បានស្លាប់ពេលបញ្ចូលទៅដល់មន្ទីរពេទ្យ បន្ទាប់ពីបានរកឃើញថា ត្រូវបានឃាតករបាញ់ចំ «ពោះ» ចំនួន២គ្រាប់ នៅខាងក្រៅក្លិបកម្សាន្ត Kin’s night club ក្បែរមហាវិថី Thibaud ស្ថិតក្នុងតំបន់ឧស្សាហកម្មមួយនៅជាយក្រុង Toulouse ។ ខណៈដែលឃាតករត្រូវបានរាយការណ៍ថា បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។
បើយោងតាមប្រភពពីទូរទស្សន៍បារាំងបានរាយការណ៍ថា ក្រុមសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុនៅម៉ោងប្រមាណ ៥:០០នាទីព្រឹក (ម៉ោងនៅប្រទេសបារាំង)។ ប្រជាជនក្នុងតំបន់ក៏បានរាយការណ៍ទៅប៉ូលីស នៅពេលពួកគេបានឃើញជនរងគ្រោះដេកស្តូកស្តឹងនៅលើដី។
នៅមិនទាន់មានរបាយការណ៍ជាផ្លូវការណាមួយពីមន្ត្រីប៉ូលិស បញ្ជាក់ពីមូលហេតុដែលឈានដល់ការបាញ់សម្លាប់ Christopher នៅឡើយទេ។
សូមបញ្ជាក់ថា Christopher Aurier ជាពលរដ្ឋនៃប្រទេសកូតឌីវ័រដូចបងប្រុសរបស់គេ ហើយក៏ជាកីឡាករបាល់ទាត់ម្នាក់ផងដែរ កំពុងលេងនៅប្រទេសបារាំង ដោយលេងឱ្យក្រុមក្នុងតំបន់ Rodéo Toulouse ដែលស្ថិតក្នុងលីគលំដាប់ទី៥ បារាំងកាលពីរដូវកាលមុន។ រូបគេក៏ធ្លាប់លេងឱ្យក្រុមជាច្រើនផ្សេងទៀតដូចជាក្រុម Racing Club de Lens, Gueugnon, Chantilly និងក្រុម Belgian club Rebecq ផងដែរ។
ពាក់ព័ន្ធបញ្ហានេះក្លិប Tottenham Hotspur ក៏បានចេញលិខិតចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ចំពោះការបាត់បង់កីឡាករ Christopher Aurier៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ