ប្រជាជនអង់គ្លេសសម្តែងការសោកស្តាយ ចំពោះការបាត់បង់លោក Jack Charlton
4 ឆ្នាំ មុន
ប្រទេសអង់គ្លេស ៖ ប្រជាជនអង់គ្លេស ជាពិសេសកីឡាករបាល់ទាត់ល្បីល្បាញនៅជុំវិញពិភពលោក បាននាំគ្នាចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់វីរបុរសបាល់ទាត់លោក Jack Charlton ដែលបានរួមចំណែកជួយអង់គ្លេសឈ្នះពានរង្វាន់ World…
ប្រទេសអង់គ្លេស ៖ ប្រជាជនអង់គ្លេស ជាពិសេសកីឡាករបាល់ទាត់ល្បីល្បាញនៅជុំវិញពិភពលោក បាននាំគ្នាចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់វីរបុរសបាល់ទាត់លោក Jack Charlton ដែលបានរួមចំណែកជួយអង់គ្លេសឈ្នះពានរង្វាន់ World Cup 1966 បន្ទាប់ពីទទួលមរណភាពក្នុងវ័យ ៨៥ឆ្នាំ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ។
លោក Jack Charlton ដែលត្រូវជាបងប្រុសបង្កើតរបស់ Sir Bobby Charlton គឺជាអតីតខ្សែការពារដ៏រឹងមាំម្នាក់ ដែលបានប្រកបអាជីពជាមួយក្លិបបាល់ទាត់តែមួយគត់គឺក្រុម Leeds United ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកកូនកណ្តុរកាលពីឆ្នាំមុន ហើយក៏មានជំងឺវង្វេងស្មារតីផងដែរ។
លោក Jack Charlton និងប្អូនប្រុស Bobby Charlton
លោក និងប្អូនប្រុសគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដែលបានឈ្នះពានរង្វាន់ FIFA World Cup បន្ទាប់ពីផ្តួលអាល្លឺម៉ង់ខាងលិច នៅឯកីឡដ្ឋានជាតិ Wembley កាលពីឆ្នាំ១៩៦៦។
លោកក៏បានបង្កើតកំណត់ត្រាដ៏លេចធ្លោមួយចំនួនសម្រាប់ក្រុម Leeds United និងទទួលបានជោគជ័យមិនធ្លាប់មានពីមុនមកជាមួយសាធារណរដ្ឋអៀរឡង់ ក្នុងនាមជាអ្នកចាត់ការទូទៅអំឡុងឆ្នាំ ១៩៨៦-១៩៩៦។ ក្រៅពីជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអៀរឡង់ លោកក៏ធ្លាប់បានដឹកនាំក្រុមបាល់ទាត់អាជីពដូចជា Middlesbrough, Sheffield Wednesday និង Newcastle United ផងដែរ។
បន្ទាប់ពីទទួលបានដំណឺងនៃមរបណភាពរបស់លោក Jack Charlton បានធ្វើឱ្យបន្ទាប់ពីទទួលបានដំណឺងនៃមរណភាពរបស់លោក Jack Charlton បានធ្វើឱ្យប្រជាជនអង់គ្លេសសម្តែងការសោកស្តាយ។ ខណៈដែលកីឡាករបាល់ទាត់ល្បីល្បាញជាច្រើន ជាពិសេសក៏មានការចូលរួមរំលែកទុក្ខ ពីសំណាក់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ផងដែរ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ