ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​រថយន្ត​បាត់​ច្រើន​ខែ​មក​ហើយ​រក​មិនឃើញ​វិញ រថយន្ត​ថ្មី​ជួយ​ឱ្យ​បញ្ញា សិទ្ធិ បាន​ពានរង្វាន់​គោរព​ពេលវេលា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង តារាចម្រៀង និង​ជា​ពិធីករ​លោក​បញ្ញា សិ​ទ្ឋិ ទើបតែ​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​បន្ទាប់​ពី​រថយន្ត​របស់​លោក​ត្រូវ​ចោរលួច​យក​ទៅ​បាត់​នោះ ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង តារាចម្រៀង និង​ជា​ពិធីករ​លោក​បញ្ញា សិ​ទ្ឋិ ទើបតែ​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​បន្ទាប់​ពី​រថយន្ត​របស់​លោក​ត្រូវ​ចោរលួច​យក​ទៅ​បាត់​នោះ ។

ដោយ​មិន​មាន​សង្ឃឹម​រក​រថយន្ត​ឃើញ​វិញ ព្រោះ​អស់​រយៈពេល​ជា​ច្រើន​ខម​ក​ហើយ​នោះ លោក​បញ្ញា សិ​ទ្ឋិ សម្រេចចិត្ត​ទិញ​រថយន្ត​ថ្មី ទាំង​អារម្មណ៍​នៅ​ស្តាយ​រថយន្ត​ដែល​បាត់​នោះ​នៅឡើយ ។ លោក​បញ្ញា សិ​ទ្ឋិ ចំណាយ​ប្រាក់​ទិញ​រថយន្ត​ថ្មី ដោយសារ​តែ​តាំងពី​បាត់​រថយន្ត​មក លោក​លំបាក​រាល់ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ដោយ​ត្រូវ​បង្ខំចិត្ត​ពឹង​អ្នក​ស្គាល់គ្នា​ឱ្យ​ជួយ​ដោះ​ទាល់ ឬ​ត្រូវ​ជិះ​រថយន្ត​តាក់ស៊ី ។ ម្ល៉ោះហើយ​ទើប​លោក​ប្រមូលប្រាក់​បាន​ពី​ការងារ និង​ជំនួញ​មួយ​ចំនួន​ទិញ​រថយន្ត​ថ្មី ដើម្បី​សម្រួល​ដល់​កិច្ចការ​ដែល​ចាំបាច់​បំពេញ​នៅ​ចំពោះ​មុខ ។

ម្ចាស់​ពានរង្វាន់​អប្សរា​ឆ្នាំ​២០១៤​ផ្នែក​«​តារា​សម្តែង​បាន​គ្រប់​ទម្រង់​» និង​ផ្នែក «​គោរព​ពេលវេលា​បាន​ល្អ​ឥត​ខ្ចោះ​» បាន​និយាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា «​មិន​អាច​នៅ​ទាំង​អត់​មាន​រថយន្ត​ថ្មី​ជិះ​ទៀត​ទេ ព្រោះ​យើង​ត្រូវ​ទៅ​ណា​មក​ណា​ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន ។ យើង​មិន​អាច​ចេះ​តែ​ពឹង​គេ​ជូន​ទៅ​នេះ ជូន​ទៅ​នោះ​បាន​ស្រេច​ចិត្ត​ឡើយ ព្រោះ​អ្នក​ផ្សេង​ក៏​មានការ​ងារ​បំពេញ​ដូច​យើង​ដែរ មិន​អាច​ចេះ​តែ​មក​ជូន​យើង​ស្រេច​តែ​ចិត្ត​នោះ​ទេ ។ អុ​ី​ចឹ​ង​ហើយ​ទើប​សម្រេចចិត្ត​ទិញ​រថយន្ត​ថ្មី​តែ​ម្តង​ទៅ បើ​ទោះជា​មាន​ប្រាក់​ខ្លះ​បាន​អ្នក​ផ្ទះ​ជួយ​ក៏​ត្រូវ​តែ​ទិញ​ដោយសារ​តែ​រាល់​ថ្ងៃនេះ​ត្រូវ​ទៅ​បំពេញការងារ​ច្រើន​គ្រប់កន្លែង​បើ​ជិះ​តាក់ស៊ី​វិញ​ពិតជា​ចំណាយ​ច្រើន  បើ​ម្តងម្កាល​នោះ​ពិតជា​មិន​អី​នោះ​ទេ ។

រហូត​មក​ទល់​ពេល​នេះ​ខ្ញុំ​នៅ​មិន​ទាន់​មាន​តម្រុយ​លើ​សំណុំរឿង​រថយន្ត​ចាស់​ដែល​បាន​បាត់​នោះ​ទេ ព្រោះតែ​យូរ​ខែ​ទៅ​ហើយ​នៅ​មិន​ទាន់​មាន​ពន្លឺ ។ ម្ល៉ោះហើយ​ខ្ញុំ​ខ្ជិល​តាមដាន​តទៅ​ទៀត​ទុក​រឿង​នេះ​ឲ្យ​ប៉ូលិស​ស្រាវជ្រាវ​តែ​ម្តង​ទៅ​អាច​មានសំណាង​រក​ឃើញ​វិញ ។ បើ​ទោះជា​ក្នុង​ចិត្ត​ស្តាយ​ប្រាក់​ញើស​ឈាម​ក៏​មិនដឹង​ទៅ​ដើរ​រក​ទីណា បើ​យូរ​ទៅ​ស្ងាត់ឈឹង​បែប​នេះ​» ។

រថយន្ត​ថ្មី​ដែល​លោក​បញ្ញា សិ​ទ្ឋិ ទិញ​នោះ​គឺ​មា​៉​ក​ឡិច​ស៊ី​សមាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ។ លោក​គ្មាន​បំណង​ចង់​បង្ហាញ​រថយន្ត​ថ្មី​ដល់​សាធារណជន​ប៉ុន្មាន​ទេ ដោយសារ​តែ​មាន​អ្នក​ប្រើ​ល្អ​ជាង និង​មិន​មានគំនិត​អួតអាង​ឡើយ​។ លោក​ទិញ​រថយន្ត​ថ្មី​ជិះ​នេះ​ដើម្បី​សម្រួលការ ងារ ។ តាំងពី​ទិញ​រថយន្ត​មក ទៅ​ណា​មក​ណា​មិន​ខកខាន​ទេ ពោល​គឺ​គោរព​ពេលវេលា​ការងារ​បាន​ល្អ​ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ដែល​លោក​ទទួល​ការងារ​ជាមួយ​ខកខាន ឬ​អាក់អន់ចិត្ត និង​មិន​ចង់​ឲ្យ​គេ​វាយតម្លៃ​ថា ជាតា​រា​លេង​ឫកពា​មក​យឺត​យា​៉​វ​ទេ ។

ចំពោះ​គម្រោង​ទៅ​អា​មេ​រិ​ក​ដែល​ត្រូវ​ខកដំណើរ​ជា​ច្រើន​លើក ព្រោះ​ស្ថានទូត​អា​មេ​រិ​ក​មិន​អនុញ្ញាត​នោះ លោក​បញ្ញា សិ​ទ្ឋិ បញ្ជាក់​ថា នៅ​ពាក់កណ្តាល​ខែមករា​ខាង​មុខ លោក​ត្រូវ​ចូល​ស្ថានទូត​អា​មេ​រិ​ក​សម្ភាសន៍​ទៀត​ហើយ​។ ម្តងនេះ​លោក​ត្រៀម​សំណុំ​ឯកសារ​ដែល​ខ្វះខាត​ពី​មុន​តាម​ការ​ប្រាប់​ពី​ស្ថានទូត​ដោយ​រំពឹង​ថា​ទទួល​បាន​ជោគជ័យ ។ រឿង​ទៅ​អា​មេ​រិ​ក​នេះ​លោក​ព្យាយាម​ច្រើន​ដើម្បី​បញ្ជាក់​ថា ពិតជា​គ្មាន​បំណង​គេច​ចេញពី​ស្រុក​ខ្មែរ​ឡើយ ។ បើ​ចង់​គេច​នៅ​អា​មេ​រិ​ក លោក​មិន​ហ៊ាន​រក​អ្នក​ធានា​ទេ ហើយ​ក៏​មិន​ហ៊ាន​យក​ប្លង់​ដី ប្លង់​ផ្ទះ​របស់​ឪពុក​ទៅ​ដាក់​ធានា​ដើម្បី​បញ្ជាក់​ភាព​ស្មោះត្រង់​ចំពោះ​រឿង​ទៅ​អា​មេ​រិ​ក​នេះ​ដែរ ។

លោក​បញ្ញា សិ​ទ្ឋិ បាន​ប្រឡូក​អាជីព​សិល្បៈ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ។ លោក​សិទ្ធិ ធ្លាប់​សម្តែង​ក្នុង​រឿង​«​ទឹកចិត្ត​ឪពុក​» «​មមា​ជ​ប្រឡែង​ភ្លើង​» និង​រឿង​«​ឃា្ល​តទៅ​សែន​ឆ្ងាយ​» ជាដើម ។ លោក​បាន​ក្លាយជា​សមាជិក​ក្រុម​ចម្រៀង​របស់​ផលិតកម្ម​ក្លា​ស៊ី​ក​រយៈពេល​ជាង​២​ឆ្នាំ និង​ចុង​ក្រោយ​នេះ ធ្វើ​ជា​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ទៀត ។

លោក​បញ្ញា សិ​ទ្ឋិ រំភើប​រីករាយ​ដោយសារ​តែ​ឆ្នាំ​២០១៤​កន្លង មហាជន​បោះ​ឆ្នោត​គាំទ្រ​លោក​ឱ្យ​ជាប់ «​ជា​តារា​សម្តែង​បាន​គ្រប់​ទម្រង់​» ក្នុង​កម្មវិធី​ប្រកួត​ដណ្តើម​ពានរង្វាន់​អប្សរា​ឆ្នាំ​២០១៤ និង​បាន​ពាន «​តារា​គោរព​ពេលវេលា​ល្អ​» ៕