ប្រទេសអង់គ្លេស ៖ កីឡាករ Eric Dier របស់ក្រុម Tottenham Hotspur ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ពិន័យមិនឱ្យលេងចំនួន ៤ប្រកួត និងពិន័យជាប្រាក់ចំនួន ៤ម៉ឺនផោនផងដែរ ចំពោះការប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រកាលពីខែមីនា កន្លងទៅ។

ហេតុការណ៍នេះ បានកើតឡើងនៅពេលដែលខ្សែបម្រើ Eric Dier បានប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រនៅតំបន់កៅអីទស្សនា បន្ទាប់ពីទទួលរងការជេរប្រមាថ នៅក្រោយបញ្ចប់ការប្រកួតដែលក្រុម Spurs ត្រូវបានក្រុម Norwich City ទម្លាក់ចេញពីពានរង្វាន់ FA Cup ដោយបាល់កាត់សេចក្តី១១ម៉ែត្រកាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ។

ទោះយ៉ាងណាខ្សែបម្រើ Eric Dier បានសារភាពពីអាកប្បកិរិយាមិនត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែក៏បាននិយាយថា រឿងរ៉ាវទាំងអស់គឺកើតឡើង ដោយសារតែការឈ្លានពានពីសំណាក់អ្នកគាំទ្រ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ