ប្រទេសអេស្ប៉ាញ ៖ យោងតាមប្រភពពី Reuters បានឱ្យដឹងកាលពីថ្ងៃពុធ ទី៨ ខែកក្កដាកន្លងទៅថា ក្រុមហ៊ុនសាងសង់ធំៗចំនួន៤ ប្រចាំប្រទេសអេស្ប៉ាញកំពុងប្រជែងគ្នាដេញថ្លៃទទួលបានគម្រោងកែលម្អស្ថាបនាកីឡដ្ឋាន Camp Nou របស់ក្លិប Barcelona។
ប្រភពដដែលបានបន្តទៀតថាក្រុមហ៊ុនធំៗ និងជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ ក្រុមហ៊ុន Ferrovial, Sacyr, FCC និង Acciona បានរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកមួយចំនួនផ្សេងទៀត ដើម្បីធ្វើការប្រជែងដេញថ្លៃលើគម្រោងដែលមានឈ្មោះថា «Espai Barca» ឬ «Barca Space»។ ហើយបើតាមអ្នកជំនាញក្នុងវិស័យសំណង់បាននិយាយថា គម្រោងនេះមានតម្លៃប្រមាណ ៣០០លានអឺរ៉ូ (៣៤០ លានដុល្លារ)។
គម្រោងកែលម្អគួរឱ្យដឹងផងដែរថា ម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញចំនួន ២៦សម័យកាលមួយនេះ កំពុងព្យាយាមកែលម្អកីឡដ្ឋាន Camp Nou របស់ខ្លួន ។ ដោយលោកប្រធានក្លិប Josep-Maria Bartomeu បានបង្ហាញឆន្ទះក្នុងការសម្រេចឱ្យបាននូវគម្រោងមួយនេះ បើទោះបីជាបច្ចុប្បន្នក្លិបកំពុងជួបវិបត្តិផ្នែកហិរញ្ញវត្ថុ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩យ៉ាងណាក្តី។
គម្រោងកែលម្អការងារស្ថាបនានេះ នឹងរួមបញ្ចូលទាំងការបង្កើនសមត្ថភាពកៅអីអ្នកទស្សនាឡើងដល់ជាង ១០៥.០០០នាក់ បើធៀបទៅចំនួនកៅអីចាស់ដែលមានជាង ៩៩.០០០នាក់នាពេលបច្ចុប្បន្ន ក៏ដូចជាការដំឡើងដំបូល និងជួសជុលអគារនៅជុំវិញនោះផងដែរ។
គម្រោងកែលម្អសូមរំលឹកថាកីឡដ្ឋាន Camp Nou បានចាប់ផ្តើមសាងសង់ជាលើកដំបូងនៅឆ្នាំ១៩៥៤ និងបញ្ចប់នៅឆ្នាំ១៩៥៧ ដោយចំណាយប្រាក់អស់ ១,៧៣ពាន់លានអឺរ៉ូ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៥៧។ កីឡដ្ឋាននេះ ធ្លាប់ទទួលការជួសជុលចំនួន៣លើករួចមកហើយពោលគឺនៅឆ្នាំ ១៩៩៥, ២០០៨ និងចុងក្រោយនៅឆ្នាំ២០១៨៕ (ដកស្រង់ចេញពី Reuters)
គម្រោងកែលម្អ
ចែករំលែកព័តមាននេះ