ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​កីឡាអត្តពលកម្ម​61​នាក់​ធ្វើតេស្ត​ចូល​ក្រុម​ជម្រើសជាតិ​2020

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៦ ខែក​ក្ដ​ដា ឆ្នាំ​២០២០ លោក ផៃ សុខ​ជា អនុប្រធាន​ទី​១​សហ​ព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត តំណាង​ឲ្យ​លោក…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៦ ខែក​ក្ដ​ដា ឆ្នាំ​២០២០ លោក ផៃ សុខ​ជា អនុប្រធាន​ទី​១​សហ​ព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត តំណាង​ឲ្យ​លោក អ៊ុ​ក សិទ្ធិ​ជាតិ ជា​ប្រធាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សកម្មភាព​ធ្វើតេស្ត​សមត្ថភាព​ចូល​ជម្រើសជាតិ​ឆ្នាំ​២០២០​របស់​អត្ត​ព​លិ​ក​កីឡាអត្តពលកម្ម​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​ក្នុង​ទីលាន​បាល់ទាត់​នៃ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

លោក ហ៊ុន បូ​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ធ្វើតេស្ត​លើក​នេះ​មាន​អត្ត​ព​លិ​ក​ចំនួន​៦១​នាក់​ក្នុង​នោះ​កីឡាការិនី​មាន​ចំនួន​១៧​នាក់​មក​ពី​ក្លិប​និង​សមាគម​ចំនួន​១១ ដើម្បី​ជ្រើសរើស​អត្ត​ព​លិ​ក​ឆ្នើម​ចំនួន​៥​នាក់​ចូល​ហ្វឹកហាត់​ក្នុងក្រុម​​ជម្រើសជាតិ​២០២០ ។

យោង​តាម​ស្មារតី​អង្គប្រជុំ គណៈកម្មការ​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​៥​នាក់​ដែល​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍ កីឡា SEA GAMES 2019 ទទួល​បាន​លទ្ធផល​ល្អ​ត្រូវ​ជាប់​ក្រុម​ជម្រើសជាតិ​ដោយ​ស្វ័យប្រវត្តិ ចំណែក​៥​នាក់​ទៀត សហព័ន្ធ​ធ្វើតេស្តសមត្ថភាព​ស្វែងរក​បន្ថែម​ទៀត ដោយ​អនុ​ញ្ញាត​​ឱ្យ​កីឡាករ​-​កីឡាការិនី នៅ​តាម​ប​ណ្តោ​ខេត្ត​នានា ចូលរួម​ទាំងអស់ ដើម្បី​រក​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព​ពិតប្រាកដ​។

ចំណែក​លោកគ្រូ​បង្វឹក​ចំនួន​៧​នាក់ ដែល​ឈរឈ្មោះ អង្គប្រជុំ​សម្រេច​ជ្រើសរើស​៥​នាក់ តាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ដូច្នេះ​ក្រុម​ជម្រើសជាតិ​អត្តពលកម្ម​ឆ្នាំ​នេះ មាន​គ្រូបង្វឹក​ចំនួន​៥​នាក់ កីឡាករ​-​កីឡាការិនី​១០​នាក់ ។ អត្តពលកម្ម​ថ្នាល​វិញ មាន​គ្រូបង្វឹក​ចំនួន​​៤​នាក់ កីឡាករ​-​កីឡាការិនី​១៨​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ