ប្រទេសវៀតណាម ៖ គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang-seo បានបង្ហាញក្តីបារម្ភពីអនាគតបាល់ទាត់វៀតណាម បន្ទាប់ពីលោកបានលើកឡើងពីកង្វះកីឡាករវ័យក្មេងល្អៗ នៅក្នុងក្រុមឈុតយុវជន U-22 នៅឯវគ្គបណ្តុះបណ្តាលមួយកាលពីពេលកន្លងទៅថ្មីៗនេះ។
លោក Park បានលើកឡើងថា«នៅពេលដែលខ្ញុំបានមកដល់ប្រទេសវៀតណាមកាលពី៣ឆ្នាំមុន មានកីឡាករវ័យក្មេងដែលមានទេពកោសល្យជាច្រើនដូចជាកីឡាករ Nguyen Cong Phuong, Luong Xuan Truong និងកីឡាករ Do Duy Manh ។ ប៉ុន្តែបច្ចុប្បន្នយើងឃើញថា ពុំសូវមានកីឡាករវ័យក្មេង ដែលមានទេពកោសល្យច្រើនដូចពីមុនឡើយ»។
កីឡាករ Nguyen Cong Phuongសូមរំលឹកថាកាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅ លោក Park បានកោះហៅកីឡាករឈុត U-21 ចំនួន ២៨ នាក់ដែលកម្រនឹងបានលេងនៅក្នុងលីគវៀតណាម។ ដោយលោកមានគោលបំណងផ្តល់ពេលវេលា និងឱកាសសម្រាប់ពួកគេឱ្យកាន់តែច្រើន និងដើម្បីវាយតម្លៃកីឡាករម្នាក់ៗ នៅមុនពេលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ដែលវៀតណាមទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។
កីឡាករ Luong Xuan Truongគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងវ័យ ៦២ឆ្នាំរូបនេះ បានបន្តទៀតថា «យុវជនមិនមានឱកាសច្រើនទេ ដើម្បីបង្ហាញខ្លួននៅ V. League។ ព្រោះក្លិបជាច្រើនចូលចិត្តកីឡាករបរទេស និងកីឡាករដែលមានបទពិសោធន៍។ ខ្ញុំសង្ឃឹមថាការផ្លាស់ប្តូរមួយចំនួនអាចនឹងត្រូវបានធ្វើឡើង ដើម្បីបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនក្នុងការលេង។ ឧទាហរណ៍ យើងអាចកំណត់ចំនួនកីឡាករបរទេសលេងនៅក្នុងលីគ ដូច្នេះក្លិបនឹងប្រើប្រាស់កីឡាករវ័យក្មេងបន្ថែមទៀត»។
កីឡាករ Do Duy Manhគោលដៅដ៏សំខាន់របស់ក្រុមវៀតណាម U-22 ដែលបានដាក់ចេញសម្រាប់ឆ្នាំក្រោយ (ចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ) គឺការឈ្នះមេដាយមាសនៅស៊ីហ្គេមលើកទី៣១។ ជាមួយនឹងកីឡាករឈុត U-22 សំខាន់ៗដែលបានឈ្នះមេដាយមាសស៊ីហ្គេមលើក៣០ កាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនកន្លងមក។ ខណៈបច្ចុប្បន្នលោក Park កំពុងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើកំណែទម្រង់ និងស្វែងរកកីឡាករឆ្នើមថ្មី សម្រាប់ក្រុមរបស់លោក៕ (ដកស្រង់ចេញពី៖ vnexpress)
ចែករំលែកព័តមាននេះ