Ribery មិនច្បាស់ពី​អនាគត​ជាមួយ Fiorentina ដោយសារ​បញ្ហា​អសន្តិសុខនៅអ៊ីតាលី


ប្រទេស​អ៊ី​តា​លី ៖ កីឡាករ Franck Ribery កាលពី​ថ្ងៃ​ចន្ទ​បាន​ចោទ​ជា​សំណួរ អំពី​អនាគត​របស់​ខ្លួនក្នុងការបន្តលេង​នៅ​ក្រប​ខណ្ឌ Serie A បន្ទាប់​ពី​មាន​ករណី​ចោរចូល​លួច​នៅ​ក្នុងផ្ទះ​របស់​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​បារាំង​រូប​នេះ ។

Ribery ដែល​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្រុម Fiorentina បាន​បង្ហោះ​ឃ្លី​បវីដេអូមួយ​នៅ​លើ​បណ្តាញ​សង្គម Twitter ​ពី​ទិដ្ឋភាព​ក្នុងផ្ទះរបស់ខ្លួន​ បន្ទាប់ពី​ត្រូវ​ចោរ​ចូល​លួច​កាលពី​ថ្ងៃអាទិត្យ ដែល​បណ្តាល​ឱ្យមានការ​បាត់បង់​គ្រឿងអលង្ការ រួម​ទាំងវត្ថុមាន​តម្លៃ​ជា​ច្រើន​ផ្សេង​ទៀត​។

អតីត​សមាជិក​ក្រុម Bayern Munich វ័យ ៣៧​ឆ្នាំ​រូប​នេះ​បាន​សរសេរ​ថា «​ខ្ញុំ​បាន​ត្រឡប់​មកផ្ទះ​វិញ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​ ជាទីកន្លែងដែល​ខ្ញុំ​បាន​សំរេចចិត្ត​បន្ត​អាជីព​របស់ខ្ញុំ បន្ទាប់​ពី​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដ៏​អស្ចារ្យ​នៅ​ឯក្រុម Bayern Munich ហើយ​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​បានឃើញ​» ។

សូម​រំលឹក​ថា បន្ទាប់​ពី​ការ​ឈ្នះ​ជើងឯក Bundesliga ចុង​ក្រោយ​ជាមួយ​ក្រុម Bayern Munich កីឡាករ Ribery ក៏​បាន​សម្រេច​មក​ចូលរួម​ជាមួយ​ក្រុម Fiorentina កាលពី​ឆ្នាំ​មុន​។ ប៉ុន្តែ​ឥលូវ​នេះ គេ​កំពុង​ដាក់​ការ​សង្ស័យ​ដោយភាពមិនច្បាស់ថា តើ​គេ​អាច​ស្នាក់​នៅ និង​បន្ត​អាជីព​​លើ​ទឹកដី​ប្រទេស​អ៊ី​តា​លី បាន​យូរ​ប៉ុនណា​នោះ​ទេ? បន្ទាប់​ពី​ឧប្បត្តិ​ហេតុនេះ ៕ (​ដកស្រង់​ចេញពី​៖ CNA)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ