វិបត្តិ​សេដ្ឋកិច្ច​បង្ខំ​ឱ្យ​គណៈកម្មាធិការ​រៀបចំ World Cup 2022 កាត់​បន្ថយ​បុគ្គលិក


ប្រទេស​កា​តា ៖ យោងតាមប្រភពពី​ទីភ្នាក់ងារ AFP បានឱ្យដឹងថា ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នឹង​បញ្ឈប់​បុគ្គលិក​មួយចំនួន ដើម្បីកាត់​បន្ថយការចំណាយថ្លៃ​ដើម ចំ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​​ដោយសារកូវីដ១៩។

ស្ថាប័ន​រដ្ឋាភិបាល​ដែល​ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ស្គាល់​ថា​ជា​គណៈកម្មាធិការ​កំពូល បាន​ជួល​បុគ្គលិក​ដោយ​ផ្ទាល់​សរុប​ចំនួន ៥៥០​នាក់ ដោយ​មាន​ទាំង​ជនជាតិ​កា​តា និង​ជនបរទេស ​ហើយ​ពួក​គេ​ជា​អ្នកគ្រប់គ្រង​ការងារ​លើ​បុគ្គលិក​ថ្នាក់​ក្រោម​រាប់​ម៉ឺន​នាក់បន្តទៀត​។

ស្ថាប័ន​នេះ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់ AFP កាលពី​ថ្ងៃ​ចន្ទ​ថា «​គណៈកម្មាធិការ​កំពូល​បាន​ធ្វើ​លំ​ហាត់​ផ្ទៃក្នុង​មួយ ដើម្បី​វាយតម្លៃលើ​កម្លាំង​ពលកម្ម​ការងារ​បច្ចុប្បន្ន និង​ចូលរួម​ក្នុង​ការ​គ្រប់គ្រង​ថវិកា រួម​ជាមួយ​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ ដែល​ជា​ផ្នែកដ៏សំខាន់​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​»​។

បើ​ទោះបីជា​មាន​ផល​ប៉ះពាល់​ដោយសារ​វីរុស​ឆ្លងលើ​ការងារ​សាងសង់ ដែល​ធ្វើ​ឱ្យ​មានដំណើរ​ការ​យឺតយ៉ាវ​មួយ​ចំនួន បន្ទាប់​ពី​រដ្ឋាភិបាល​បាន​តម្រូវ​ឱ្យ​អនុវត្ត​វិធានការ​រក្សាគម្លាត​សង្គម​យ៉ាងណា​ក៏​ដោយ ក៏​មន្ត្រី​ជំនាញបានបញ្ជាក់​ថា ការ​ត្រៀម​រៀបចំ ៨៥​ភាគរយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​ប្រកួត​ទាំងអស់ បាន​បញ្ចប់​រួច​រាល់​។

បើ​យោង​តាម​សម្តី​ពីក្រុម​មន្ត្រី​ជំនាញបាន​បញ្ជាក់​ថា មាន​ច្រើន​ជាង ១,១០០​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ ក្នុង​ចំណោម​កម្មករ​​ស្ថិត​ក្នុង​គម្រោង​សាងសង់នេះ និង​មាន​ករណី​ស្លាប់​ម្នាក់​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​។

សូមបញ្ជាក់ជូនថា យោង​តាម​គេហទំព័រ worldometers បានឱ្យ​ដឹង​ថា​ប្រទេស​កា​តា ដែល​មាន​ប្រជា​ជន​សរុប​ចំនួន ២,៧៥​លាន​នាក់ មាន​ចំនួន​អ្នក​ឆ្លង​វីរុសកូវីដ១៩ច្រើន​ជាង ១០​ម៉ឺន​នាក់ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​សរុប​ចំនួន ១៣៣​នាក់ដែល​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ