ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hamilton «គ្មាន​នរណា​ម្នាក់​ត្រូវ​បានចាប់​បង្ខំ​ឱ្យ​គាំទ្រ​យុទ្ធនាការ Black Lives Matter ឡើយ»

3 ឆ្នាំ មុន

អន្តរជាតិ ៖ កីឡាករ Lewis Hamilton ថា​ខ្លួន​នឹង​បន្ត​លុតជង្គង់​គាំទ្រ​យុទ្ធនាការ Black Lives Matter ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​រើសអើង​ជាតិ​សាសន៍…

អន្តរជាតិ ៖ កីឡាករ Lewis Hamilton ថា​ខ្លួន​នឹង​បន្ត​លុតជង្គង់​គាំទ្រ​យុទ្ធនាការ Black Lives Matter ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​រើសអើង​ជាតិ​សាសន៍ បើ​ទោះបីជា​មិន​ទទួល​បានការ​គាំទ្រ​ពី​កីឡាករ​ប្រណាំង​រថយន្ត Formula One ដទៃ​ទៀត​យ៉ាងណា​ក៏​ដោយ​។

ម្ចាស់​ជើងឯក​ពិភពលោក​សញ្ជាតិ​អង់គ្លេស​វ័យ ៣៥​ឆ្នាំ​រូប​នេះ បាន​លត់​ជង្គង់ និង​ពាក់​អាវយឺត​ខ្មៅ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ Black Lives Matter នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​ព្រឹត្តិការណ៍ Formula One World Championship 2020 ក្នុង​ការ​ប្រកួត​ជុំ​ទី​១ នៅ​ប្រទេស​អូ​ទ្រី​ស (Austrian Grand Prix) ។

ដោយឡែក​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន កីឡាករ​​តែ ១៤​នាក់​ប៉ុណ្ណោះ ដែល​ចូលរួម​យុទ្ធនាការ​លុតជង្គង់​ ខណៈ​ដែល​កីឡាករ ៦​នាក់​ផ្សេង​ទៀត​បាន​ធ្វើការ​បដិសេធ​មិន​ចូលរួម​។

Hamilton បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន «​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​ក្រុមហ៊ុន Mercedes បាន​យកចិត្តទុកដាក់​លើ​បញ្ហា​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ទូ​ទាំង​ពិភពលោក​»។

កីឡាកររូបនេះបានបន្តថា «ខ្ញុំ​ដឹង​អំពី​គំនិត​របស់​អ្នកបើកបរ​ខ្លះ។ ប៉ុន្តែ​នៅ​ទី​នេះ គ្មាន​នរណា​ម្នាក់​ត្រូវ​បានបង្ខំ​ឱ្យ​ពួក​គេ ​ត្រូវតែ​លុតជង្គង់​នោះ​ទេ​។ ខ្ញុំ​មិន​ដែលបាន​ស្នើ​សុំ ឬ​ទាមទារ​ឱ្យ​នរណា​ម្នាក់​លត់​ជង្គង់​ទេ​។ ខ្ញុំ​មិន​ដែល​លើក​វា​ឡើង​ឡើយ​។ វា​ត្រូវ​បានរៀបចំ​ឡើង​ដោយ​ស្ថាប័ន Formula One និង​សមាគម​អ្នកបើកបរ Grand Prix ដោយមានការស្ម័គ្រចិត្តពីបុគ្គលរូបនោះផ្ទាល់»។

កីឡាករ Valtteri Bottas

សូម​បញ្ជាក់​ជូន​ថា ក្នុង​ការ​ប្រកួត​ជុំ​ទី​១ (Austrian Grand Prix) កីឡាករ Lewis Hamilton បាន​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ខណៈ​ដែល​មិត្ត​រួម​ក្រុម Valtteri Bottas ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​៕ (ដកស្រង់​ចេញពី៖ The Sun)