ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ្រីឃីកយប់មិញ​ជួយ C.Ronaldo បំបែក​កំណត់​ត្រា​ជិត ៦០​ឆ្នាំមួយ​នៅ Serie A

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ ទីបំផុត​កីឡាករ Cristiano Ronaldo បាន​ស៊ុត​បាល់ហ្វ្រីឃីក (Free-Kick) បញ្ចូល​ទី​ឱ្យ​ក្រុម Juventus ជា​លើក​ដំបូង…

ប្រទេស​អ៊ី​តា​លី ៖ ទីបំផុត​កីឡាករ Cristiano Ronaldo បាន​ស៊ុត​បាល់ហ្វ្រីឃីក (Free-Kick) បញ្ចូល​ទី​ឱ្យ​ក្រុម Juventus ជា​លើក​ដំបូង នឹង​បាន​ជួយ​ឱ្យ​រូបគេ​បំបែក​កំណត់​ត្រា​ជិត ៦០​ឆ្នាំ​មួយ​ក្នុង​ក្រប​ខណ្ឌ Serie A ។

C.Ronaldo រកបាន​មួយ​គ្រាប់​ដែល​ជា​ការ​ស៊ុតហ្វ្រីឃីកនៅ​នាទី​៦១ ក្នុង​ចំណោម​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម Juventus យកឈ្នះ​លើ​ក្រុម Torino ដោយ​លទ្ធផល ៤-១ ក្នុង​កីឡដ្ឋាន Allianz របស់​ខ្លួន ដែលជាជំនួប​ស​ប្តា​ហ៍​ទី​៣០ នៃ​ក្រប​ខណ្ឌ Serie A​។

មួយ​គ្រាប់​នេះ បាន​ជួយ​ឱ្យ​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ៣៥​ឆ្នាំ​រូប​នេះ​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​រយៈពេល​ជិត ៦០​ឆ្នាំ​ដែល​រកបាន ២៥​គ្រាប់​ក្នុងមួយ​រដូវ​កាល​នៃ​ក្រប​ខណ្ឌ Serie A ចាប់​តាំង​អតីត​ខ្សែប្រយុទ្ធ​លោក Omar Sivori ដែល​ធ្វើ​បាន​ដូច​គ្នា​កាលពី​រដូវ​កាល ១៩៦០-៦១ ។

គិតមកទល់ពេលនេះ C.Ronaldo បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ដំបូង​គេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ ដែល​ធ្វើ​បាន​ចាប់ពី ២៥​គ្រាប់​ឡើង​ទៅ​ក្នុងមួយរដូវកាលនៅ​ក្រប​ខណ្ឌ​កំពូល​ទាំង​៣​គឺ Premier League, La Liga និង Serie A​។

សូម​បញ្ជាក់​ថា ជ័យជម្នះកាលពី​យប់មិញ​របស់​ក្រុម​សេះបង្កង់ Juventus បានធ្វើឱ្យពួកគេ​បន្ត​ក្តី​សង្ឃឹម​កាន់តែ​ខ្ពស់ ​ក្នុងការ​ប្រជែង​តំណែង​ជើងឯកក្របខណ្ឌ Serie A ​រដូវ​កាល​នេះ និងជាលើកទី៩ជាប់គ្នារបស់ខ្លួន បន្ទាប់​ពី​បច្ចុប្បន្ន​កំពុង​ដាច់ ៧​ពិន្ទុ​ពីលើ​ក្រុម Lazio ដែល​ទទួល​រង​បរាជ័យ​ដោយក្រុម AC Milan ដោយលទ្ធផល ៣-០៕ (ដកស្រង់​ចេញពី៖ BBC)