អ្នក​វិទ្យាសាស្ត្រ បង្កើត​ថ្នាំ​អេ​ដស៍​ប្រើ​តែ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ


ស្រាវជ្រាវ ៖ អ្នក​វិទ្យាសាស្ត្រ​កំពុង​រាយការណ៍​ជំហាន​ដំបូង​ឆ្ពោះទៅ​រក​ថ្នាំ​ព្យាបាល​មេរោគ​អេ​ដស៍ ដែល​អាច​ប្រើ​បាន​តែ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​។ ក្នុង​ការ​ពិសោធន៍ ការ​ចាក់​ថ្នាំ​តែ​ម្តង​នៃ​ថ្នាំ​ដែល​មានឈ្មោះ​ថា lenacapavir គឺ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​មេរោគ​អេ​ដស៍ ក្នុង​ក្រុម​អ្នកជំងឺ​មួយ​ក្រុម​តូច​។ ហើយ​វា​មាន​សមត្ថភាព​រក្សា​កម្រិត​សកម្ម​ក្នុង​ឈាម​អស់​រយៈពេល​ជាង ៦​ខែ​។

នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​សុខភាព​អា​មេ​រិ​ក​កាលពីដើម​ខែកក្កដា​នេះ​។ វា​បង្កើន​លទ្ធភាព​មួយ​ដែល​ថា ថ្ងៃ​ណាមួយ​គេ​នឹង​មាន​ថ្នាំ​ព្យាបាល​មេរោគ​អេ​ដស៍ ដោយ​ប្រើ​តែ​ពីរ​ដង ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។ វេជ្ជបណ្ឌិត ម៉ា​ទី​ន​រី ដែល​ជា​សហ​និពន្ធ​សិក្សា​បាន​និយាយ​ថា ការ​ព្យាបាល​បច្ចុប្បន្ន សម្រាប់​មេរោគ​អេ​ដស៍​ជា​ការ​បញ្ចូល​គ្នា​នៃ​ថ្នាំលេប​ជា​ទូទៅ​ដំណើរការ​ល្អ​។

វេជ្ជបណ្ឌិត​រី ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​គ្លីនិក​សម្រាប់​ក្រុមហ៊ុន Gilead វិទ្យាសាស្ត្រ​បាន​និយាយ​ថា « ប៉ុន្តែ​អ្នកជំងឺ​ច្រើន តែ​និយាយ​ថា​ការ​លេបថ្នាំ​គ្រាប់​រាល់ថ្ងៃ​អាច​ជា​បន្ទុក​មួយ​»​។ លោកស្រី បាន​និយាយ​ថា ដូច្នេះ​ក្តី​សង្ឃឹម​គឺថា ថ្នាំ​ព្យាបាល​អេ​ដស៍​ដែល​មាន​សកម្មភាព​យូរ​ជាង​នេះ​អាច «​ជួយ​មនុស្ស មិន​ឲ្យ​ពិបាក​ពី​ថ្នាំ​គ្រាប់​ប្រចាំ​ថ្ងៃ​»៕ ដោយ ៖ សហការី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ