ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp រំពឹង​ថា​មាន​៤ក្រុម ដែលនឹងប្រជែង​ដណ្តើម​ជើងឯកលីគ​រដូវ​កាល​ក្រោយ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ លោក Jurgen Klopp រំពឹង​ថា​ក្រុម​ហង្ស​ក្រហម Liverpool នឹង​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង ដើម្បី​ដណ្តើម​ជើងឯក Premier…

ប្រទេស​អង់គ្លេស ៖ លោក Jurgen Klopp រំពឹង​ថា​ក្រុម​ហង្ស​ក្រហម Liverpool នឹង​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង ដើម្បី​ដណ្តើម​ជើងឯក Premier League ពី​ក្រុម Man City, Man United និង Chelsea នៅ​រដូវ​កាល​ក្រោយ ។

ក្រុម Liverpool ទើបតែ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស កាលពី​ស​ប្តា​ហ៍​មុន ដែល​ជា​ការ​ឈ្នះ​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​មក​។ ពួក​គេ​បាន​ឈ្នះ​ពានរង្វាន់​នេះ ជាមួយនឹង​ការ​ប្រកួត​ដែល​នៅ​សល់​ចំនួន ៧​ប្រកួត​ទៀត ដែល​ត្រូវ​លេង​មុន​បញ្ចប់​រដូវ​កាល​នេះ​។

ប៉ុន្តែ​លោក Jurgen Klopp ចង់​ឈ្នះ​ការ​ប្រកួត​នៅ​សល់​ទាំងអស់ ដើម្បី​បំបែក​កំណត់​ក្រុម Man City ដែល​បាន​បង្កើត​ឡើងក្នុងក្រប​ខណ្ឌ Premier League ដោយ​មាន ១០០​ពិន្ទុ​ពេល​បញ្ចប់​លី​គ​កាលពី​រដូវ​កាល ២០១៧-១៨​។

ថ្លែង​នៅ​មុន​ការ​ប្រកួត Man City ទល់​នឹង Liverpool ក្នុង​រាត្រី​នេះ លោក Jurgen Klopp បានឱ្យដឹង​ថា «​អ្វី​ដែល​មនុស្ស​និយាយ​វា​នឹង​មិន​សំខាន់​សម្រាប់​រដូវ​កាល​ក្រោយ​នោះ​ទេ ពីព្រោះ​ប្រាកដ​ថា​យើង (Liverpool និង City) ត្រូវ​តែ​ត្រៀមខ្លួន​រួចរាល់​ហើយ»​។

បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​វ័យ ៥៣​ឆ្នាំ​ដដែល​បាន​បន្ថែម​ថា «​ប៉ុន្តែ​ក្នុង​នោះ​យើង​ឃើញ​ថា​ក្រុម Man United និង Chelsea នឹង​មក​ដល់​។ គ្រប់​គ្នា​បាន​គិត​ថា ពួក​គេ​គ្មាន​ឱកាស​ទេ​។ ប៉ុន្តែ​យើង​បានឃើញ​កីឡាករ​ម្នាក់ ឬ​ពីរ​នាក់​ដែល​បាន​បង្ហាញ​ថា ពួក​គេ​ល្អ​ប៉ុនណា ហើយ​ប្រាកដ​ណាស់​ថា ពួក​គេ​នឹង​មិនអាក្រក់​នៅ​រដូវ​កាល​ក្រោយ​នោះ​ទេ​»៕ (ដកស្រង់​ចេញពី៖ AFP)