Real Madrid ប្រកាសក្រុមបាល់ទាត់នារីលើកដំបូងរបស់ខ្លួនជាផ្លូវការ
4 ឆ្នាំ មុន
ប្រទេសអេស្ប៉ាញ ៖ ទីបំផុតក្លិបបាល់ទាត់ Real Madrid បានប្រកាសពីជោគជ័យ ក្នុងការបង្កើតក្រុមបាល់ទាត់អាជីពនារីផ្ទាល់ខ្លួនជាផ្លូវការរបស់ពួកគេ ហើយការសម្រេចចិត្តមួយនេះ ត្រូវបានចាត់ទុកថាជាលទ្ធផលវិជ្ជមានដ៏ធំធេងបំផុតរបស់ក្លិប ។…
ប្រទេសអេស្ប៉ាញ ៖ ទីបំផុតក្លិបបាល់ទាត់ Real Madrid បានប្រកាសពីជោគជ័យ ក្នុងការបង្កើតក្រុមបាល់ទាត់អាជីពនារីផ្ទាល់ខ្លួនជាផ្លូវការរបស់ពួកគេ ហើយការសម្រេចចិត្តមួយនេះ ត្រូវបានចាត់ទុកថាជាលទ្ធផលវិជ្ជមានដ៏ធំធេងបំផុតរបស់ក្លិប ។
ក្លិបរហស្សនាម Los Blancos បានបញ្ចប់ការទិញផ្តាច់ ដែលមានទំហំទឹកប្រាក់ចំនួន ៣០ម៉ឺនអឺរ៉ូ (ជាង៣៣ម៉ឺនដុល្លារអាមេរិក) ពីក្លឹបដែលមានឈ្មោះដើមថា Tacon ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជាផ្លូវការថា «Real Madrid Femenino» ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លិប Real Madrid បានឱ្យដឹងថា ក្លិបចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍ និងការរីកចម្រើនរបស់កីឡាបាល់ទាត់ផ្នែកនារី ក្នុងប្រទេសអេស្ប៉ាញ។ ស្របពេលដែលប្រធានក្លិបលោក Florentino Perez បានបន្ថែមថា «ពេលវេលាបានមកដល់ហើយ ដើម្បីកសាងក្រុមមួយដែលធ្វើឱ្យអ្នកទាំងអស់គ្នា នឹងមានមោទនភាពខ្លាំងបំផុត» ។
វាពិតជាមោទនភាពដ៏ធំធេងមួយ ខណៈដែលក្លិប Real Madrid គឺជាក្លិបបាល់ទាត់កំពូលតែមួយគត់នៅអឺរ៉ុប ដែលមិនទាន់មានក្រុមបាល់ទាត់នារី។
សូមបញ្ជាក់ថា ក្រុម Tacón ដែលបច្ចុប្បន្នត្រូវបានឈ្មោះប្តូរជា Real Madrid Femenino បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដែលមានម្ចាស់ក្លិបជាស្ត្រីគឺលោកស្រី Ana Rossell បានកំពុងបន្តការជ្រើសរើសបុគ្គលិកជាច្រើនបន្ថែមទៀត បន្ទាប់បានឡើងមកលេងនៅលីគកំពូលរបស់ស្ត្រីប្រចាំប្រទេសអេស្ប៉ាញ Primera División កាលពីរដូវកាលមុន នឹងបានបញ្ចប់នៅចំណាត់ថ្នាក់លេខ១០ ។
ពួកគេក៏បានចុះហត្ថលេខាលើកីឡាករអន្តរជាតិស៊ុយអែត Kosovare Asllani និង Sofia Jakobsson រួមជាមួយខ្សែបម្រើអន្តរជាតិប្រេស៊ីល Thaisa មកពីក្លិប AC Milan ដើម្បីមកពង្រឹកក្រុមសម្រាប់ការប្រជែងពានរង្វាន់រដូវកាលក្រោយផងដែរ ៕ (ដកស្រង់ចេញពី៖ BBC)
ចែករំលែកព័តមាននេះ