ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

C.Ronaldo អូស​បាល់​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​ជួយ Juventus ផ្តួល Genoa ក្រៅ​ផ្ទះ

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ កីឡាករ Cristiano Ronaldo បាន​អូស​បាល់​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាង​អស្ចារ្យ​ក្នុង​ការ​ប្រកួត​កាលពី​យប់មិញ ខណៈ​ដែល​ក្រុម Juventus បាន​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ Genoa…

ប្រទេស​អ៊ី​តា​លី ៖ កីឡាករ Cristiano Ronaldo បាន​អូស​បាល់​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាង​អស្ចារ្យ​ក្នុង​ការ​ប្រកួត​កាលពី​យប់មិញ ខណៈ​ដែល​ក្រុម Juventus បាន​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ Genoa ដោយ​លទ្ធផល ៣-១ ដើម្បី​បន្ត​ជំហាន​ឆ្ពោះទៅ​រក​ការ​ឈ្នះ​ជើងឯក​លី​គ​រដូវ​កាល​នេះ និង​ជា​លើក​ទី​៩ រដូវ​កាល​ជាប់​ៗ​គ្នា​របស់​ខ្លួន​។

ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​ជា​ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​រូប​នេះ បាន​អូស​បាល់​ពី​ពាក់កណ្តាល​តារាង លុះដល់​មុខ​ទី​ក្រុម Genoa ក៏​បាន​ស៊ុត​ពី​ចម្ងាយ​បញ្ចូល​ទី​តែ​ម្តង​នៅ​ក្នុង​នាទី​៥៦​។ ខណៈ​ដែល ២​គ្រាប់​ផ្សេង​ទៀត​រកបាន​ដោយ​កីឡាករ Dybala នៅ​នាទី​៥០ និង Douglas Costa នៅ​នាទី​៧៣​។ ដោយឡែក ១​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ​រកបាន​ដោយ​កីឡាករ Andrea Pinamonti នៅ​នាទី​៧៦​។

ជ័យជម្នះ​នេះ​បាន​ជួយ​ឱ្យ​ក្រុម Juventus មាន ៧២​ពិន្ទុ​ឆ្លងកាត់ ២៩​ប្រកួត​និង​បន្ត​ឈរ​នៅ​កំពូល​តារាង Serie A តាម​ពីក្រោយ​ដោយ​ក្រុម Lazio ដែល​មាន ៦៨​ពិន្ទុ ខណៈ​នៅ​សល់ ៩​ប្រកួត​ទៀត​ដែល​ត្រូវ​លេង ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​៕