Messi ស៊ុតគ្រាប់ទី៧០០ ប៉ុន្តែ Barca បានត្រឹមខកចិត្ត
ប្រទេសអេស្ប៉ាញ ៖ កីឡាករ Lionel Messi បានស៊ុតគ្រាប់ទី៧០០ ក្នុងអាជីពបាល់ទាត់របស់ខ្លួន ដោយបាល់ពិន័យប៉េណាល់ទី ក្នុងជំនួបដែលក្រុម Barcelona…
ប្រទេសអេស្ប៉ាញ ៖ កីឡាករ Lionel Messi បានស៊ុតគ្រាប់ទី៧០០ ក្នុងអាជីពបាល់ទាត់របស់ខ្លួន ដោយបាល់ពិន័យប៉េណាល់ទី ក្នុងជំនួបដែលក្រុម Barcelona…
ប្រទេសអេស្ប៉ាញ ៖ កីឡាករ Lionel Messi បានស៊ុតគ្រាប់ទី៧០០ ក្នុងអាជីពបាល់ទាត់របស់ខ្លួន ដោយបាល់ពិន័យប៉េណាល់ទី ក្នុងជំនួបដែលក្រុម Barcelona បានត្រឹមស្មើក្នុងផ្ទះជាមួយក្រុម Atletico Madrid ២-២ នៅកីឡដ្ឋាន Camp Nou កាលពីយប់ថ្ងៃអង្គារ។
មុនពេលស៊ុតបញ្ចូលទីក្នុងជំនួបកាលពីយប់មិញ ការស៊ុតបញ្ចូលទីចុងក្រោយរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ដែលជាគ្រាប់ទី៦៩៩ ក្នុងអាជីពរបស់គេ គឺនៅក្នុងជំនួបទល់នឹង Leganes កាលពី ២សប្តាហ៍មុន ដោយរកបានដោយបាល់ពិន័យប៉េណាល់ទីដូចគ្នា។
សូមបញ្ជាក់ជូនថា Lionel Messi ដែលមានវ័យ ៣៣ឆ្នាំគឺជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតគ្រប់ពេលរបស់ក្រុម Barca ដោយមាន ៦៣០គ្រាប់សម្រាប់ក្លិបកាតាឡាន់មួយនេះ ខណៈ ៧០គ្រាប់ផ្សេងទៀត ធ្វើសម្រេចបានជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។
ជម្រាបថា ស្មើយប់មិញគឺជាការបន្តលទ្ធផលមិនល្អរបស់ក្រុមលោក Quique Setién បន្ទាប់ពីទើបតែស្មើ ២-២ ទល់នឹងក្រុម Celta Vigo កាលពីថ្ងៃសៅរ៍។ ខណៈ Barca កំពុងត្រូវការពិន្ទុជាចាំបាច់ ដើម្បីប្រជែងតំណែងជើងឯករដូវកាលនេះ។
បច្ចុប្បន្នគិតត្រឹមសប្តាហ៍ទី៣៣ Barca កំពុងតាមពីក្រោយក្រុម Real Madrid (មិនទាន់ប្រកួត)ចំនួន ១ពិន្ទុ។ ក្នុងនោះប្រសិនបើក្រុមលោក Zinedine Zidane អាចយកឈ្នះក្រុម Getafe នៅថ្ងៃព្រហស្បតិ៍នេះ ពួកគេនឹងបន្តនាំមុខរហូតដល់ ៤ពិន្ទុនៅកំពូលតារាង៕ (ដកស្រង់ចេញពី៖ Reuters)
ចែករំលែកព័តមាននេះ