ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ទម្លាយ​រឿង​មនុស្ស​ម្នាក់​ធ្វើ​នាង​ស្រក់​ទឹកភ្នែក​ស្ទើរ​ក្លាយជា​ឈាម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ឌី សូ​នី​តា បាន​ទម្លាយ​ចេញ​រឿង​មួយ​ដែល​មហាជន​មិន​បាន​ដឹង អំឡុង​ពេល​នាង​ធ្លាប់​កើត​ជំងឺ​បាក់ទឹកចិត្ត​ខ្លាំង ។ នាង​បាន​បង្ហើប​ពី​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​នាង​ក្លាយជា​មនុស្ស​បាក់ទឹកចិត្ត​នា​ពេល​នោះ ។ ឌី…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ឌី សូ​នី​តា បាន​ទម្លាយ​ចេញ​រឿង​មួយ​ដែល​មហាជន​មិន​បាន​ដឹង អំឡុង​ពេល​នាង​ធ្លាប់​កើត​ជំងឺ​បាក់ទឹកចិត្ត​ខ្លាំង ។ នាង​បាន​បង្ហើប​ពី​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​នាង​ក្លាយជា​មនុស្ស​បាក់ទឹកចិត្ត​នា​ពេល​នោះ ។

ឌី សូ​នី​តា បាន​បង្ហោះ​សារ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «១​ឆ្នាំ​កន្លង​មក​ដែល​ខ្ញុំ​ញញឹម​ទាំង​ទឹក​ភ្នែក ស្រក់​មក ម្តង​ៗ​ស្ទើរ​ក្លាយជា​ឈាម កើត​ជំងឺ​បាក់ទឹកចិត្ត​ក៏​នៅ​តែ​ស៊ូ ឈឺចាប់ រហូត​ដល់​ឆ្អែត ឆ្អែត​រហូត​ដល់​ចាប់ផ្តើម​ប្រឹង​ម្តងទៀត​សា​ជា​ថ្មី ទម្រាំ​តែ​រក​ខ្លួនឯង​ត្រឡប់​មក​វិញ​បាន ស្ទើរតែ​ចុះចាញ់ ម្តង​ៗ ក៏​ព្រោះតែ​ពាក្យ​ថា​ជួយ ក៏​ព្រោះតែ​ពាក្យ​ថា​ទឹកចិត្ត ក៏​ព្រោះតែ​ពាក្យ​ថា​ស្មោះ ។ វា​បាន​បំផ្លាញ​ខ្ញុំ​ស្ទើរតែ​មិន​អាច​រស់​បន្ត​ទៀត​បាន​ក្នុងអំឡុងពេល​នោះ តែ​ខ្ញុំ​មិន​បង្ហាញ​ឲ្យ​សាធារ​ណៈ​ដឹង​ទេ ព្រោះ​ខ្ញុំ​បាន​សន្យា​នឹង​ខ្លួនឯង​ថា «​ខ្ញុំ​ជា​មនុស្ស​ដែល​ឲ្យ​ក្តី​សង្ឃឹម​ទៅ​គេ មិនមែន​រំពឹង​ក្តី​សង្ឃឹម​ពី​គេ​មក​វិញ​ទេ​» ។

រហូត​មក​ដល់​ពេល​ដែល​ខ្ញុំ​រឹង​មាំ​ហើយ​វិល​ត្រឡប់​មក​ជា​ខ្លួនឯង​សា​ជា​ថ្មី បង​ក៏​ត្រឡប់​មក​វិញ​ម្តងទៀត សួរ​ថា​មក​លើក​នេះ​ចង់​សម្លាប់​ខ្ញុំ​ម្តងទៀត​មែន​ទេ ? សម្លាប់​ត្រឹម​ខ្ញុំ​បាន ព្រោះ​ខ្ញុំ​បាន​ស្គាល់​រសជាតិ​ហើយ តែបើ​ចង់​ប៉ះពាល់​អារម្មណ៍​គ្រួសារ​ខ្ញុំ​មិន​បាន​ទេ ព្រោះ​អ្នក​ដែល​ត្រូវ​ស្លាប់​លើក​នេះ មិនមែន​ជា​ខ្ញុំ ហើយ​និង​គ្រួសារ​ខ្ញុំ ។ មេរៀន​នេះ​ខ្ញុំ​រៀន​ពី​គ្រូ អ៊ីចឹង​ខ្ញុំ​គ្រាន់តែ​យក​វា​មក​អនុវត្ត​តាម​គ្រូ​វិញ​ប្រហែល​មិន​ខុស​ទេ កុំ​ចូល​មក​ចង្អៀត​ក្នុង​ជីវិត​ខ្ញុំ​អី »​។

សារ​ដែល​ឌី សូ​នី​តា បាន​បង្ហោះ​នេះ​អាច​បញ្ជាក់​ថា នៅ​ពីក្រោយ​ដែល​ធ្វើ​ឲ្យ​នាង​បាក់ទឹកចិត្ត​ខ្លាំង​ជា​បុរស​ម្នាក់​ដែល​នាង​មិន​បង្ហាញ​អត្តសញ្ញាណ ។

ឌី សូ​នី​តា បាន​វិល​មក​កាន់​អាជីព​សិល្បៈ​របស់​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​នាង​បាន​ជួប​រឿងរ៉ាវ​ដ៏​អាប់​អួស្ទើរ​ធ្វើ​ឲ្យ​នាង​លែង​ហ៊ាន​ចេញ​មុខជា​សាធារណៈ ។ បន្ទាប់​ពី​រឿងរ៉ាវ​បាន​វិល​មក​រក​ភាពល្អ​ប្រសើរ​វិញ​នោះ ឌី សូ​នី​តា បាន​រំលេច​ខ្លួន​ចូល​ឆាក​សម្តែង​ឡើង​វិញ ក្នុង​នោះ​នាង​បាន​ថត​ជា​វី​ដេ​អូ ខ្លី​ៗ​ជាមួយ​ដៃគូ​លោក​អា​ឡិច ហ្សូ​រ៉ា បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​ទទួល​បានការ​គាំ​យ៉ាងច្រើន​។ បច្ចុប្បន្ន​ក្រៅពី​ការងារ​សិល្បៈ​នោះ​នាង ក៏​មានការ​មមាញឹក​ផង​ដែរ​ជាមួយនឹង​ជំនួញ​សម្អាង​ផ្ទាល់ខ្លួន​ដែល​នាង​ទើបតែ​ដំណើរការ ។

ឌី សូ​នី​តា បាន​សាង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយនឹង​លោក​អា​ឡិច ហ្សូ​រ៉ា ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​លេចឮ​ដំណឹង​ចូល​រោងការ​នៅ​ពេល​ណាមួយ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ