ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ៗ​ចំនួន​៣ និង​បញ្ហា​ផ្សេង​ៗ​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ប្រែប្រួល​ទេ គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ៗ​ចំនួន​៣ និង​បញ្ហា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ប្រែប្រួល​ទេ គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ៗ​ចំនួន​៣ និង​បញ្ហា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា យោង​តាម​ចំណារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ទី​ស្តី​គណៈរដ្ឋមន្ត្រី​នឹង​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើក ១.​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ។ ២.​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង​៣.​បញ្ជា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ