ថ្នាំបុរាណ​ចិន​ព្យាបាល​កូ​វី​ដ​-១៩ ចំណេញ​លុយ​កប់​ក្តោង


កូ​វី​ដ​-១៩ ៖ ការ​ព្យាបាល​មួយ​ក្នុង​ចំណោម​ការ​ព្យាបាល​របស់​ចិន​សម្រាប់​កូ​វី​ដ​-១៩ គឺជា​ថ្នាំបុរាណ​ចិន ដ៏​ចម្រូងចម្រាស​មួយ​ដែល​ត្រូវ​បាន​បំផុសគំនិត​ដោយ​សៀវភៅ​វេជ្ជសាស្ត្រ​ដែល​បាន​សរសេរ​កាលពី ១.៨០០ ឆ្នាំ​មុន​។ ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៃ​ថ្នាំ​ដែល​ជា​ថ្នាំលេប Lianhua Qingwen បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​ការ​ផលិត​រក​លុយ​បាន​កប់​ក្តោង​។

ប៉ុន្តែ​ក្រៅពី​ការ​លក់​បាន​លុយ​នេះ អ្នក​ផលិត​ឱសថ​បុរាណ​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​តស៊ូ​ដើម្បី​បង្ហាញ​ពី​ប្រសិទ្ធភាព​ផ្នែក​វេជ្ជសាស្ត្រ និង រក្សា​ចំណែក​ទីផ្សារ​ក្នុងស្រុក និង​ទទួល​បានការ​ទទួលស្គាល់​នៅ​បរទេស​។ លោក Wu Xiangjun អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន Shijiazhuang Yiling Pharmaceutical ដែល​ជា​អ្នក​ផលិត ថ្នាំបុរាណ​នេះ​បាន​និយាយ​ថា «​ប្រាក់​ចំណូល​ពី​ការ​លក់​ថ្នាំ Lianhua Qingwen បាន​កើនឡើង​ទ្វេ​ដង នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​នេះ​»​។

យើង​បន្ត​ជំរុញ​យ៉ាង​សកម្ម​ដើម្បី​ឱ្យ​ផលិតផល​ត្រូវ​បាន​ចុះបញ្ជី និង​លក់​នៅ​ក្រៅប្រទេស​។ ថ្នាំ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៣ ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (Sars) ដោយ​បញ្ចូល​សារធាតុ នៃ​ឱសថ​ចំនួន ១៣​មុខ​ប​ញ្ជូ​ល​គ្នា​ដោយ​ផ្អែក​លើ​វេជ្ជបញ្ជា ដែល​មាន​តាំង ពី​អត្ថបទ​វេជ្ជសាស្ត្រ​បុរាណ​ដែល​បាន​សរសេរ​ក្នុង​រាជវង្ស​ហាន (២០៦ ប៊ី – ២២០AD)​។ យោង​តាម​ការ​ប៉ាន់ស្មាន​ផ្សេង​ៗ​វា​មាន​ចំនួន​ពី ១៨ ទៅ ៣០​ភាគរយ នៃ​ទីផ្សារ​ថ្នាំ​២៨៣ ពាន់​លាន​ដុល្លារ របស់​ប្រទេស​ចិន​៕ ដោយ ៖ សហការី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ