ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ពិភពលោក ៖ អ្នក​ឆ្លង​ជំងឺ​ឡើង​ជាង​១០​លាន ខណៈ​ស្លា.ប់​ជិត​កន្លះ​លាន

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ទូ​ទាំង​ពិភពលោក​បាន​ឈាន​ដល់​១០​លាន​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ ចំនួន​អ្នក​ស្លាប់​ជិត ៥០០.០០០​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​សាកលវិទ្យាល័យ Johns Hopkins​។…

កូ​វី​ដ​-១៩ ៖ ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ទូ​ទាំង​ពិភពលោក​បាន​ឈាន​ដល់​១០​លាន​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ ចំនួន​អ្នក​ស្លាប់​ជិត ៥០០.០០០​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​សាកលវិទ្យាល័យ Johns Hopkins​។ ប្រទេស​ខ្លះ​កំពុង​ជួប​ប្រទះ​នូវ​ការ​ឆ្លង​ឡើង​វិញ​ដែល​នាំ​ឱ្យ​អាជ្ញា​ធរមាន​សិទ្ធិ​ចាក់សោ​ឡើង​វិញ​ខ្លះ​ៗ​នៅ​ក្នុង​អ្វី​ដែល​អ្នកជំនាញ​និយាយ​ថា អាច​ជា​គំរូ​កើតឡើង​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​នឹង​ដល់​ឆ្នាំ​២០២១​។

អា​មេ​រិ​ក​ខាងជើង អា​មេ​រិ​កឡា​ទី​ន និង​អឺរ៉ុប​មាន​ចំនួន​ប្រហែល ២៥​ភាគរយ​នៃ​ករណី​ទាំងអស់ ខណៈ​ដែល​អាស៊ី និង​ម​ជ្ឈឹ​ម​បូព៌ា​មាន ប្រហែល​១១​ភាគរយ និង​៩​ភាគរយ​រៀង​ៗ​ខ្លួន​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ ព័ត៌មាន​រ៉​យ​ទ័​រ​។ ចំនួន​អ្នក​ស្លាប់​ចំនួន ៥០០.០០០​នាក់ ដែល​ជាប់​ទាក់ទង​នឹង ជំងឺ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​ដែល​ត្រូវ​បាន​រាយការណ៍​ជា​រៀង​រាល់​ឆ្នាំ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ