ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាបៀរកាស៊្បែរ លើកកែវអបអរសារទរជាមួយអ្នកគាំទ្រក្លឹបបាល់ទាត់ Liverpool FC ទូទាំងពិភពលោកជាមួយកំប៉ុងរចនាពិសេស

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្រាបៀរកាស្ប៊ែរ ចូលរួមប្រារព្ធនូវជ័យជម្នះរបស់ក្លឹបបាល់ទាត់ Liverpool ក្នុងការគ្រងតំណែងជើងឯកក្នុងក្របខណ្ឌលីកកំពូលរបស់ប្រទេសអង់គ្លេស ជាមួយនឹង “កំប៉ុងឈ្នះពានរង្វាន់” ដែលរចនាឡើងជាពិសេសក្នុងចំនួនមានកំណត់សម្រាប់អ្នកគាំទ្រនៅក្នុង ២៥ ប្រទេសជុំវិញពិភពលោក ។…

ស្រាបៀរកាស្ប៊ែរ ចូលរួមប្រារព្ធនូវជ័យជម្នះរបស់ក្លឹបបាល់ទាត់ Liverpool ក្នុងការគ្រងតំណែងជើងឯកក្នុងក្របខណ្ឌលីកកំពូលរបស់ប្រទេសអង់គ្លេស ជាមួយនឹង “កំប៉ុងឈ្នះពានរង្វាន់” ដែលរចនាឡើងជាពិសេសក្នុងចំនួនមានកំណត់សម្រាប់អ្នកគាំទ្រនៅក្នុង ២៥ ប្រទេសជុំវិញពិភពលោក ។

កំប៉ុងស្រាបៀរកាស្បែរ ដែលរចនាថ្មីនេះ បានប្តូរពីពណ៌បៃតង ដែលជាពណ៌របស់កាស៊្បែរ ទៅជាពណ៌ក្រហមដែលជាពណរបស់ក្លឹបបាល់ទាត់ Liverpool ។ ការរចនាកំប៉ុងថ្មីនេះ ក៏មានដាក់បញ្ចូលនូវ និមិត្តសញ្ញាហង្ស ក៏ដូចជា ហត្ថលេខារបស់កីឡាករ​ នៃក្លឹបបាល់ទាត់ Liverpool និងបានដាក់ពាក្យ ‘Champions, 2020 onwards’ ជំនួសឲ្យពាក្យ ‘1847 onwards’ ដែលតំណាងឲ្យបេតិកភណ្ឌរបស់ស្រាបៀរកាស៊្បែរដែលមានអាយុកាល ១៧៣ ឆ្នាំមកហើយ ។

ក្លឹបបាល់ទាត់ Liverpool បានគ្រងតំណែងជាជើងឯកលីកកំពូលរបស់ប្រទេសអង់គ្លេស បន្ទាប់ពីបានយកឈ្នះក្លឹប Crystal Palace កាលពីយប់ថ្ងៃពុធ និង ដោយសារតែក្លឹបបាល់ទាត់ Manchester City ធ្លាក់ពិន្ទុ ដោយបានចាញ់ក្លឹបបាល់ទាត់ Chelsea ។ ក្លឹបបាល់ទាត់ Liverpool មានទម្រង់លេងបានយ៉ាងល្អ នៅក្នុងរដូវកាលថ្មីនេះ ហើយទទួលបានជើងឯក ទាំងដោយនៅសល់ 7 ប្រកួត ក្នុងដៃ ។

អ្នកគាំទ្រនៅជាង ២៥ ប្រទេស រួមមានប្រទេស កម្ពុជា  អូស្រ្តាលី ចិន ឥណ្ឌា អៀកឡង់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក អាចរកជាវ កំប៉ុងដែលផលិតមានកំណត់នេះបាន នៅតាមហាងដៃគូ ក្នុងពេលដ៏ខ្លីខាងមុខ ហើយកម្មវិធីប្រារព្ធអបអរ នឹងបន្តនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ស្រាបៀរកាស៊្បែរ ។

ប្រធានជាន់ខ្ពស់ផ្នែកគ្រប់គ្រងភាពជាដៃគូ ជាសកលរបស់ក្រុមហ៊ុនកាស៊្បែរ គឺកញ្ញា Louise Bach បានមានប្រសាសន៍ថា ពួកយើងពិតជាមានក្តីរំភើប ក្នុងការប្រារព្វ និងអបអរសារទរដល់ជ័យជម្នះរបស់ ក្លឹបបាល់ទាត់ Liverpool និងរដូវកាលដ៏អស្ចារ្យមួយនេះ ជាមួយអ្នកគាំទ្រជុំវិញពិភពលោក។ តួនាទីរបស់យើង គឺធ្វើឲ្យបាល់ទាត់កាន់តែប្រសើរឡើងសម្រាប់អ្នកគាំទ្រ ហើយយើងសង្ឃឹមថា កំប៉ុងរចនាដ៏ពិសេសនេះ នឹងធ្វើឲ្យការអបអរសារទរ របស់អ្នកគាំទ្រ កាន់តែមានភាពផ្អែមល្ហែម។

ភាពជាដៃគូ រវាងក្លឹបបាល់ទាត់ Liverpool និងស្រាបៀរកាស៊្បែរ គឺមានរយៈពេល ២៧ ឆ្នាំមកហើយ ហើយវាជាកិច្ចសហការដ៏យូរជាងគេបង្អស់ នៅក្នុងក្របខណ្ឌលីកកំពូលរបស់ប្រទេសអង់គ្លេស។ នៅក្នុងឆ្នាំ២០១៩    ស្រាបៀរកាស្ប៊ែរ បានធ្វើការជាមួយនឹងអ្នកផលិតស្រាបៀរកំពូល និងអ្នកវិទ្យាសាស្រ្ត របស់ខ្លួននៅមណ្ឌល

ស្រាវជ្រាវ ក្នុងទីក្រុងខូផិនហេហ្គិន ប្រទេសដាណាម៉ាក ដើម្បីផលិតស្រាបៀរដែលមានពណ៌ក្រហម សម្រាប់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Liverpool ជាពិសេស។ តែមបិទ ដប និងទឹកស្រាបៀរ ពណ៌ក្រហម គឺផលិតឡើងដើម្បីអបអរដល់ការសម្រេចដ៏ល្បីមួយរបស់លោក Bill Shankly ក្នុងការផ្លាស់ប្តូរពណ៌របស់ក្លឹបទៅជាពណ៌ក្រហម ដោយលោកគិតថា ក្លឹបពណ៌ក្រហម គឺជាក្លឹបដែលឈ្នះពានរង្វាន់ច្រើនជាងគេ ។

សូមចូលទៅកាន់ https://www.carlsberg.com/en/liverpool-fc-carlsberg/

ដើម្បីទទួលបានព័ត៌មានបន្ថែមលើភាពជាដៃគូរវាងស្រាបៀរកាស៊្បែរ និងក្លឹបបាល់ទាត់ Liverpool ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ