ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្មេច​បើក​ៗ! សូ អេ​ន​ណា សម្រាលកូន​បាន​១​ខែ​ជាង​បាត់ ថែម​ទាំង​មុខមាត់​ខ្យូត​​ទៀត​ផង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល ដែល​មាន​រូបរាង​ស្រស់​សោភា និង​តែងតែ​ទៅ​ប្រកួត​សម្រស់​នៅ​ឯ​ក្រៅប្រទេស​នោះ អ្នក​នាង សូ អេ​ន​ណា កំពុង​តែ​ចំណាយពេល​មើលថែ​កូនស្រី​ដ៏​ស្រស់​ស្អាត…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល ដែល​មាន​រូបរាង​ស្រស់​សោភា និង​តែងតែ​ទៅ​ប្រកួត​សម្រស់​នៅ​ឯ​ក្រៅប្រទេស​នោះ អ្នក​នាង សូ អេ​ន​ណា កំពុង​តែ​ចំណាយពេល​មើលថែ​កូនស្រី​ដ៏​ស្រស់​ស្អាត បន្ទាប់​ពី​នាង​ទើបតែ​រៀប​ការ​ជាមួយ​គូស្នេហ៍​ជា​ជនជាតិ​បរទេស​កន្លង​មក​។

ពេលវេលា​ពិតជា​ដើរ​លឿន​មែន ធ្មេច​បើក​ៗ អតីត Miss Global Cambodia ឆ្នាំ​២០១៦ អ្នក​នាង សូ សម្រាល​កូនស្រី​បាន​១​ខែ​ជាង​បាត់ និង​បាន​ដាក់​ឈ្មោះ​កូនស្រី​យ៉ាង​ពីរោះ​ថា «​កតិកា​» និង​អង់គ្លេស​ថា « Estelle » មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​មានមុខមាត់​គួរ​ឱ្យ​ខ្នា​ញ់ និង​ខ្យូ​ត​ថែម​ទៀត​ផង​។

ក្លាយជា​អ្នក​ម្តាយ​វ័យក្មេង​បែប​នេះ តារា​ម៉ូ​ដែល រាង​ខ្ពស់ស្រឡះ​រូប​បាន​បាន​លើក​ឡើង​ពី​អារម្មណ៍​​ពិត​ថា «​ពេលវេលា​ដើរ​លឿន​មែន កូន​ជាទី​ស្រលាញ់ ថ្ងៃនេះ​កូន​ធ្វើ​អោយ​ម៉ាក់​នឹក​ឃើញ​​ដល់​ពេលវេលា​នៅ​ក្នុង​បន្ទប់​សំរាល ឈឺពោះ​រយៈពេល​12​ម៉ោង​តែ​ម្នាក់ឯង វា​ជា​ពេល​ដ៏​លំបាក​បំផុត កូន​ធ្វើ​អោយ​ម៉ាក់​ស្គាល់​ពី​ភាព​លះបង់​ក្នុង​នាម​ជា​ម្តាយ កូន​មិន​ត្រឹម​ជា​ចំណែក​មួយ​ក្នុង​ជីវិត​ម៉ាក់ តែ​កូន​គឺជា​ចំណែក​មួយ​នៃ​បេះដូង​ម៉ាក់ ម៉ាក់​ស្រលាញ់​កូន​ជាទី​បំផុត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​សម្រាល​កូនស្រី​ដ៏​ស្រស់​សោភា និង​ជា​កូនកាត់​ផង​ដែរ​នោះ អ្នក​នាង សូ អេ​ន​ណា មិន​ទាន់​បាន​ឈាន​ជើង​ចូល​សិល្បៈ​វិញ​នោះ​ទេ នេះ​ក៏​ដោយសារ​តែ​នាង​កំពុង​តែ​ព្យាយាម​ហាត់​យក​រាង ជាតា​រា​ម៉ូ​ឌែ​ល​របស់​នាង​ត្រឡប់​មក​វិញ​ជា​មុន​សិន​៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

កែសម្រួលដោយ