ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក​ញ្ញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី និយាយ​ថា ហាត់ប្រាណ​តែ​២​របៀប​នេះ គឺ​ល្អ​បំផុត​សម្រាប់​សុខភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពេញ​និយម​ហាត់ប្រាណ​ជា​ខ្លះ ដូច​ជា​មុន​មាន​វត្តមាន​កូ​វី​ដ ១៩ គឺ​ពលរដ្ឋ​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​និយម​ហាត់ប្រាណ​ជា​ក្រុម​តាម​សួនច្បារ​តាម​រយៈ​ការ​រាំ ឬ​កាយវិការ​ហាត់ប្រាណ​ផ្សេង​ៗ ខ្លះ​ទៀត​ក៏​រត់​តិច​ៗ ឬ​ក៏​វាយ​សី…

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពេញ​និយម​ហាត់ប្រាណ​ជា​ខ្លះ ដូច​ជា​មុន​មាន​វត្តមាន​កូ​វី​ដ ១៩ គឺ​ពលរដ្ឋ​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​និយម​ហាត់ប្រាណ​ជា​ក្រុម​តាម​សួនច្បារ​តាម​រយៈ​ការ​រាំ ឬ​កាយវិការ​ហាត់ប្រាណ​ផ្សេង​ៗ ខ្លះ​ទៀត​ក៏​រត់​តិច​ៗ ឬ​ក៏​វាយ​សី ខ្លះ​ក៏​ហាត់​នៅ​ក្លឹ​ប​ហាត់ប្រាណ​ជាមួយនឹង​ឧបករណ៍​ចម្រុះ​ភាព ដើម្បី​លើក​ជា​សាច់ដុំ និង​បញ្ចេញ​ញើស ។

ហើយ​ខណៈ​មាន​វត្តមាន​កូ​វី​ដ មនុស្ស​ងាក​មក​ហាត់ប្រាណ​ភាគច្រើន​តាម​រយៈ​ការ​ជិះ​កង់​ក្នុង​បុរី​លំនៅ​ឋាន ឬ​តាម​ចិញ្ចើម​ផ្លូវ និង​សួនច្បារ​សាធារណៈ ។ ក៏​ប៉ុន្តែ​លោក​ឧក​ញ្ញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ស្ថាបនិក​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េ​ង​លី​ជេ​.​គួ​ច អេ​ឌ្យូ​ខេ​សិន ម​.​ក ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​សហការី​នៃ​សារព័ត៌មាន​កោះសន្តិភាព បាន​មាន​ប្រសាសន៍​ថា មនុស្ស​ភាគច្រើន​បាន​ធ្វើការ​ហាត់ប្រាណ​មិន​ត្រឹមត្រូវ​នោះ​ទេ ដូច​ជា ហាត់ប្រាណ​នៅ​តាម​ចិញ្ចើម​ផ្លូវ ការ​ហាត់ប្រាណ​ទាញ​ឧបករណ៍​សាច់ដុំ​ខ្លាំង​ពេក​ជាដើម ។

លោក​ឧក​ញ្ញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បាន​បង្ហើប​ឲ្យ​ដឹង​ថា ពេលវេលា​ហាត់ប្រាណ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​របស់​មនុស្ស គឺ​ពេល​ព្រលឹម និង​ពេល​ល្ងាច ចន្លោះ​ពី​ម៉ោង​៣ ទៅ​ម៉ោង ៥ រសៀល ព្រោះ​ពេលវេលា​នេះ គឺជា​ពេលវេលា​ពោរពេញ​ដោយសារ​ជាតិ​វីតាមីន D ដែល​ខ្លួន​មនុស្ស​យើង​ស្រូប​យក​ទៅ​ប្រើប្រាស់​ច្នៃ​ប្រែ​ទៅ​ជា​កាល់ស្យូម​អី​បាន​ដែល​ជួយ​ទប់​ឆ្អឹង ដែល​ជា​វីតាមីន​ពី​ធម្មជាតិ ។

លោក​ឧក​ញ្ញ៉ា​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា «​ការ​ហាត់ប្រាណ​ល្អ​បំផុត គឺ​ហាត់ប្រាណ​កន្លែង​ណា​ដែល​មាន​ធម្មជាតិ​បរិសុទ្ធ ដើម្បី​យើង​ដកដង្ហើម ។ ព្រោះ​ពេល​យើង​ហាត់ប្រាណ​បេះដូង​យើង​លោត​ខ្លាំង អ៊ីចឹង​យើង​ដកដង្ហើម​លឿន​ណាស់ អ៊ីចឹង​ពេល​ដកដង្ហើម​លឿន​យើង​ស្រូបខ្យល់​ចូល​ខ្លាំង​ទើបត្រូវ​រក​កន្លែង​មាន​ខ្យល់​បរិសុទ្ធ​ល្អ​» ។ «​តែ​ខ្ញុំ​សង្កេត​យើង​បងប្អូន​យើង​ខ្លះ​ហាត់ប្រាណ​នៅ​ចិញ្ចើម​ផ្លូវ កន្លែង​ឡាន​ម៉ូតូ​បើក​ទូទៅ ។ ត្រង់នេះ​យើង​គិត​ថា យើង​ល្ងង់​ក៏​បាន​ដែរ ព្រោះ​គេ​មិន​ឲ្យ​ហាត់ប្រាណ​កន្លែង​ណា​ដែល​មាន​យានយន្ត​ច្រើន អ​ញ្ចឹ​ង​ទេ ព្រោះ​ពេល​ហាត់ប្រាណ គឺ​យើង​ហត់ ហើយ​យើង​ដកដង្ហើម​ខ្លាំង ដល់​ពេល​ដកដង្ហើម​ខ្លាំង គឺ យើង​បឺត​ជាតិពុល​ច្រើន​ហើយ ។

អ​ញ្ចឹ​ង​ការ​ហាត់ប្រាណ គឺ​គេ​ឲ្យ​ហាត់ប្រាណ​កន្លែង​ណា​ស្រឡះ​ធម្មជាតិ កន្លែង​ណា​ដែល​មាន​ខ្យល់​បរិសុទ្ធ និង​ពេល​ព្រលឹម ជា​ពេល​អត់​ទាន់​មាន​ជាតិពុល និង​ការ​ហាត់​ពេល​រសៀល ថ្ងៃ​លិចទៅ​ពោរពេញ​ដោយ​វីតាមីន D ។ ហើយ​ហាត់ប្រាណ​មិនមែន​ជិះ​កង់​មិនមែន​លើក​អាល់​ទែ​រ ហើយ​ហាត់ប្រាណ​មិនមែន​រត់​ឲ្យ​ខ្លាំង​ៗ​ណា​ណី​នោះ​ទេ ព្រោះ​វា​នាំ​ឲ្យ​ខូច​សាច់ដុំ វា​ប៉ះទង្គិច​អនាគត​វា​ឆាប់​ចាស់ និង​ឆាប់​ស្លាប់​ទៅ​វិញ​ទេ ឆាប់​ខូច​សាច់ដុំ ឆាប់​ខូច​សរសៃ ។

នេះ​ជា​ការ​អះអាង​របស់​លោក​ឧក​ញ្ញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី អ្នកជំនាញ​ខាង​សុខភាព​រូប​នេះ​បាន​បន្ត​ថា ការ​ហាត់ប្រាណ​ត្រឹមត្រូវ​បំផុត គឺ​គេ​ឲ្យ​យើង​ធ្វើ​មួយ​អាទិត្យ ត្រឹម ៣ ទៅ ៤ ដង ហើយ​រាល់​ការ​ហាត់ប្រាណ​ម្តង​ៗ​គួរ​ធ្វើ​ត្រឹម​ចន្លោះ ៣០​នាទី ទៅ ៤៥ នាទី គឺ​គ្រប់គ្រាន់​សម្រាប់​សុខភាព​ហើយ ។

លោក​បាន​បន្ត​ថា ទោះបីជា​លោក​អ្នក​ចំណាយពេល​ហាត់ប្រាណ​យូរ​លើស​ពី ៣០ ទៅ ៤៥ នាទី​ក៏​អត់​បាន​ប្រយោជន៍​អី​ដែរ ព្រោះ​រាង​កាយ​មិន​ចាំបាច់​ត្រូវធ្វើ​ដល់​ថ្នាក់​នោះ​ឡើយ ។ សំខាន់​ជាង​នេះ​ទៅ​ទៀត លោក​ឧក​ញ្ញ៉ា​វេជ្ជបណ្ឌិត​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​ការ​ហាត់ប្រាណ​ត្រឹមត្រូវ និង​ល្អ​បំផុត​សម្រាប់​សុខភាព គឺ​មាន​តែ​ពីរ​របៀប​ប៉ុណ្ណោះ គឺ​ការ​ហាត់ប្រាណ​របៀប​រត់​ល្មម​ៗ (jogging) និង​ការ​ដើរ (Walking) ដើម្បី​ឲ្យ​បេះដូង​យើង​ធាក់​ទៅ​ស៊ាំ ។ មិន​ចាំបាច់​ហាត់ប្រាណ​ខ្លាំង​ទាញ​ខ្លាំង​ៗ លើក​ធ្ងន់​ៗ ឬ​ធាក់​ជើង​សាច់ដុំ វា​ជួយ​បាន​ដែរ តែ​ល្អ​បំផុត គឺ walk និង jogging» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ