ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហាវ​៖ កូ​វី​ដ​-១៩ ឆ្លង​បួន​ម៉ឺន​នាក់​នៅ​ប្រេ​ស៊ី​ល និង​១៦ ០០០​នាក់ នៅ​ឥណ្ឌា​ក្នុង​២៤​ម៉ោង

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ កូ​វី​ដ​១៩​កំពុងធ្វើការ​វាយប្រហារ​ខ្លាំង​នៅ​ប្រេ​ស៊ី​ល និង​នៅ​ឥណ្ឌា​ដោយនៅ​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ជិត​៤​ម៉ឺន​នាក់ ខណៈ​ដែល​នៅ​ឥណ្ឌា​មាន​ចំនួន​ជិត​១៦ ០០០​នាក់​។ នេះ​បើ​តាម​សារព័ត៌មាន The Stateman…

កូ​វី​ដ​-១៩ ៖ កូ​វី​ដ​១៩​កំពុងធ្វើការ​វាយប្រហារ​ខ្លាំង​នៅ​ប្រេ​ស៊ី​ល និង​នៅ​ឥណ្ឌា​ដោយនៅ​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ជិត​៤​ម៉ឺន​នាក់ ខណៈ​ដែល​នៅ​ឥណ្ឌា​មាន​ចំនួន​ជិត​១៦ ០០០​នាក់​។ នេះ​បើ​តាម​សារព័ត៌មាន The Stateman របស់​ឥណ្ឌា​រាយការណ៍​នៅ​ថ្ងៃនេះ​។ ប្រទេស​ប្រេ​ស៊ី​ល​បាន​កត់ត្រា​ករណី​ដែល​រក​ឃើញ​អ្នកមាន​កូ​វី​ដ​-១៩ ចំនួន ៣៩.៤៣៦ ក្នុង​រយៈពេល​២៤​ម៉ោង ចុង​ក្រោយ​នេះ​ក៏​ដូច​ជា​ការ​ស្លាប់​ថ្មី​ចំនួន ១.៣៧៤ នាក់​ដោយសារ​វីរុស​នេះ​។

ប្រទេស​ប្រេ​ស៊ី​ល​បាន​ចុះបញ្ជី​ជាង ១,១ លាន​ករណី ចាប់តាំងពី​ការ​រាតត្បាត​រាតត្បាត​ឡើង​ខណៈ​ដែល​ការ​ស្លាប់ កើន​ដល់ ៥២.៦៤៥ នាក់​។ អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៅ​ឥណ្ឌា​បាន​ឈាន​ដល់ ៤.៥៦.១៨៣ នាក់​កាលពី​ថ្ងៃ​ពុធ ដែល​រួម​មាន​ករណី​សកម្ម ១.៨៣.០២២ ករណី និង ២.៥៨.៦៨៤ ករណី​បានជា​សះស្បើយ​។ ចំនួន​អ្នក​ស្លាប់ ដោយសារ​វីរុស​មាន​ដល់ ១៤.៤៧៦ នាក់​។ ប្រទេស​នេះ​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១៥.៩៦៨ ក្នុង​រយៈពេល ២៤ ម៉ោង និង ៤៦៥ នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ដែល​កើនឡើង​ខ្លាំង​បំផុត​។

នៅ​ទូ​ទាំង​ពិភពលោក​មនុស្ស ៩.២៤០.៣៩៨ នាក់​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ខណៈ​ពេល ៤.៧៦.៩៦០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។ អង្គការសហប្រជាជាតិ​បាន​រិះគន់​ការ​ខ្វះ​ការ​សម្របសម្រួល​អន្តរជាតិ​ទាំងស្រុង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ហើយ​បាន​ព្រមាន​ថា គោលនយោបាយ​ឯកោ​របស់​ប្រទេស​ជា​ច្រើន​នឹង​មិន​កម្ចាត់​ជំងឺ​រាតត្បាត​នេះ​ទេ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ