ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយ​ជីវិត​! មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​ពិតមែន តែ​ប្អូន​ត្រូវ​រក​លុយ​ជួយ​គ្រួសារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពុំ​មាន​នរណា​ម្នាក់​កើតមក​ចង់​ក្រ​នោះ​ទេ យ៉ាងណាមិញ​ជីវិត​របស់​កុមារ​តូច​ៗ​សុទ្ធតែ​មាន​វាសនា​មិន​ដូច​គ្នា ។ ខ្លះ​កើតមក​លើ​គំនរ​ទ្រព្យសម្បត្តិ​មិន​ដែល​ប៉ះ​ដី​មាន​ឈ្នួល​បម្រើ​ឆ្វេង​ស្តាំ ខណៈ​ក្មេង​ខ្លះ​កើត​ក្នុង​គ្រួសារ​មាន​ជីវភាព​ធ​ម្យ​ម ទទួល​បានការ​សិក្សាអប់រំ​កម្រិត​ល្មម​។ ក៏​ប៉ុន្តែ​ជីវិត​ពិត ​មិន​ដូច​គ្នា​ទាំង​អស់នោះ​ឡើយ តួយ៉ាង​ក្មេង​ប្រុស​តូច​មួយ​រូប…

រាជធានី​ភ្នំពេញ​៖ ពុំ​មាន​នរណា​ម្នាក់​កើតមក​ចង់​ក្រ​នោះ​ទេ យ៉ាងណាមិញ​ជីវិត​របស់​កុមារ​តូច​ៗ​សុទ្ធតែ​មាន​វាសនា​មិន​ដូច​គ្នា ។ ខ្លះ​កើតមក​លើ​គំនរ​ទ្រព្យសម្បត្តិ​មិន​ដែល​ប៉ះ​ដី​មាន​ឈ្នួល​បម្រើ​ឆ្វេង​ស្តាំ ខណៈ​ក្មេង​ខ្លះ​កើត​ក្នុង​គ្រួសារ​មាន​ជីវភាព​ធ​ម្យ​ម ទទួល​បានការ​សិក្សាអប់រំ​កម្រិត​ល្មម​។

ក៏​ប៉ុន្តែ​ជីវិត​ពិត ​មិន​ដូច​គ្នា​ទាំង​អស់នោះ​ឡើយ តួយ៉ាង​ក្មេង​ប្រុស​តូច​មួយ​រូប កើត​ក្នុង​គ្រួសារ​ក្រីក្រ មាន​កាយសម្បទា​មិន​គ្រប់គ្រាន់ ថែម​ទាំង​ត្រូវ​ចេញ​រក​ប្រាក់​ចិញ្ចឹម​ឪពុក​-​ម្តាយ​បងប្អូន​ថែម​ទៀត ។

បើ​យោង​តាម​គណនី​ហ្វេ​សបុ​ករប​ស់បុរស​ម្នាក់​ដែល​មានឈ្មោះ Camraman Seyha បាន​បង្ហោះ​វី​ដេ​អូ​មួយ​ខ្លី បង្ហាញ​ពី​ក្មេង​ប្រុស​ម្នាក់​ដែល​រស់នៅ​ខេត្តសៀមរាប និង​ប្រកប​របរ​លក់​ខ្សែដៃ សម្រាប់​ជា​វត្ថុ​អនុស្សាវរីយ៍ រហូត​វី​ដេ​អូ​នោះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ដែល​កំពុង​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​បុក ។

តាម​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រូប​នេះ​ឈ្មោះ ឈ័​ង មាន​បងប្អូន​ចំនួន​៤​នាក់ ដោយ​ប្អូនប្រុស​ជា​កូន​ទី​៣ ។ ថ្វី​ត្បិត​តែ​ប្អូនប្រុស​មាន​កាយសម្បទា​មិន​គ្រប់​លក្ខ​ណៈ​ដូច​ក្មេង​ៗ​ដទៃ ដោយសារ​ប្អូន​កាលពី​អាយុ​៤​ឆ្នាំ មាន​ជំងឺរលាកស្រោមខួរ​ក្បាល បណ្ដាល​អោយដៃ​ម្ខាង​របស់​ប្អូន​ពិការ​ពិតមែន ប៉ុន្តែ​ប្អូនប្រុស​ខំតស៊ូ ដើរ​លក់​ខ្សែរ​ដៃ​វត្ថុ​អនុស្សាវរីយ៍​ជំនួស​ឪពុក ម្ដាយ ដើម្បី​រក​ប្រាក់​កម្រៃ​មក​ជួយ​ផ្គត់ផ្គង់​គ្រួសារ​របស់​ប្អូន​ផង​ដែរ ។

វី​ដេ​អូ​ស្តី​អំពី​ប្អូនប្រុស​តូច​ម្នាក់​ដែល​មិន​ចុះចាញ់​ព្រហ្ម​លិខិត​ទទួល​បានការ​ចូល​មើល​ពី​សំណាក់​មហាជន​រាប់​លាន​នាក់ និង​មានការ​ចែករំលែក​វី​ដេ​អូ​នេះ រាប់​ម៉ឺន​ដង ដែល​បងប្អូន​គ្រប់​ៗ​គ្នា​ដែល​បាន​មើល​វី​ដេ​អូ​នេះ​បាន​បង្ហាញ​នូវ​ការ​អាណិតអាសូរ​ដល់​ប្អូនប្រុស​ផង និង​សរសើរ​លើកទឹកចិត្ត​ប្អូន​ថា​ជា​ក្មេង​ប្រុស​ដែលវៃឆ្លាត ចេះ​ជួយ​រក​ប្រាក់​អោយ​ឪពុក​ម្ដាយ​របស់​ប្អូន ទាំង​វ័យក្មេង​បែប​នេះ ។

កោះសន្តិភាព​នឹង​ធ្វើការ​ផ្សាយ​លម្អិត​អំពី​ជីវិត​របស់​ក្មេង​ប្រុស​ខាងលើ​នៅ​លេខ​ក្រោយ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ