អាជ្ញាធរខេត្តចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា-ថៃ
- ប៉ៃលិន
ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តអមដំណើរដោយលោកស្រី ជា លាភ…
ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តអមដំណើរដោយលោកស្រី ជា លាភ…
ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្ត
អមដំណើរដោយលោកស្រី ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញទៅពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង និងក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ នៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
លោកអភិបាលខេត្ត មានប្រសាសន៍ថាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហុ៊ន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវន្តនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម ។
លោក ផាន់ ចាន់ធុល បន្តថា ផ្លូវ១ខ្សែនេះគឺជាកត្តាជួយជំរុញសេដ្ឋកិច្ចឲ្យខ្ពស់នៅពេលស្ថាបនារួចរាល់ ព្រោះតំបន់នេះនៅជាប់ព្រំដែនកម្ពុជា-ថៃ ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និងដឹកកសិផលយកទៅលក់នៅផ្សារទាន់ពេលវេលា ។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវទាំងអស់ សូមផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ដើម្បីស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែនមួយខ្សែនេះ មានប្រវែង៥.២០០ម៉ែត្រ ទទឹង២៥ម៉ែត្រ ក្នុងនោះចាក់បេតុងប្រវែង១.៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង៣.៧០០ម៉ែត្រ ព្រមទាំងជីកកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវប្រវែង១០.៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ