ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំកុងត្រូល​និងអាជ្ញាធរឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ស្តុក​សត្វ​​ក្រួច​នាំ​ចូល​ពីវៀត​ណាម

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​កម្មការ​ចំរុះ​​ដឹក​នាំ​ដោយ​លោក​លឿង រដ្ឋា ​មន្ត្រីជំនាញ​​កាំ​កុងត្រូល និងមានការ​​ចូលរួម​ពី​លោក​ឯក ឃុន​ឌឿន អភិបាល​រង​ខណ្ឌ​ដូនពេញ នគរ​​បាល​នាយកដ្ឋាន​​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច ព្រម​ទាំង​​ផ្នែក​​ពាក់ព័ន្ធ​​​ជា​ច្រើន​នាក់​ទៀត​ បាន​ឆ្មក់​ចូល​បង្ក្រាប​​ទីតាំង​ស្តុកសត្វ​ក្រួច ខូច​គុណ​ភាព​ដ៏ធំ​​មួយ​កន្លែង​ ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​​ នៅ​ផ្ទះលេខ​៨៣​អឺសូន្យ​ហ្សិត ផ្លូវ​លេខ​​១១០ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ កាល​ពី ព្រឹក​​ថ្ងៃទី​៧ ធ្នូ

រាជធានីភ្នំពេញ ៖ គណៈ​កម្មការ​ចំរុះ​​ដឹក​នាំ​ដោយ​លោក​លឿង រដ្ឋា ​មន្ត្រីជំនាញ​​កាំ​កុងត្រូល និងមានការ​​ចូលរួម​ពី​លោក​ឯក ឃុន​ឌឿន អភិបាល​រង​ខណ្ឌ​ដូនពេញ នគរ​​បាល​នាយកដ្ឋាន​​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច ព្រម​ទាំង​​ផ្នែក​​ពាក់ព័ន្ធ​​​ជា​ច្រើន​នាក់​ទៀត​ បាន​ឆ្មក់​ចូល​បង្ក្រាប​​ទីតាំង​ស្តុកសត្វ​ក្រួច ខូច​គុណ​ភាព​ដ៏ធំ​​មួយ​កន្លែង​ ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​​ នៅ​ផ្ទះលេខ​៨៣​អឺសូន្យ​ហ្សិត ផ្លូវ​លេខ​​១១០ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ កាល​ពី ព្រឹក​​ថ្ងៃទី​៧ ធ្នូ ២០១០ ។ ​លោក​​លឿង រដ្ឋា អនុ​ប្រធាន​​នាយក​​ដ្ឋាន​​ដោះស្រាយ​​​វិវាទ​​ និងគោល​នយោបាយ​ទូទៅនៃ​អគ្គ​នាយកដ្ឋាន​​កាំ​កុងត្រូល​​ដែលដឹកនាំ​​សហ​ការ​ជាមួយ​សមត្ថកិច្ច​​ពាក់ព័ន្ធ​​ចុះបង្ក្រាប​​ទីតាំង​ស្តុក​​សត្វ​ក្រួច​ខូច​គុណ​ភាព​ដ៏ធំនេះ​បាន​ឱ្យ​​ដឹង​ថា បន្ទាប់​​ពីសមត្ថ​កិច្ច​ជំនាញ​កាំកុងត្រូល​​ធ្វើការ​​តាម​ដាន​​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​រួច​មក​ ទើបដឹង​ថា មាន​ឈ្មួញ​​លួច​ស្តុក​សត្វ​ក្រួច ​​​ខូច​គុណ​ភាពនាំ​ចូល​ពី​ប្រទេស​វៀតណាម ដាក់​លក់​នៅ​ផ្ទះលេខ​​៨៣អឺ​សូន្យហ្សិត ផ្លូវ​លេខ​១១០ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូន​ពេញនោះ យើង​ក៏​រៀបចំ​កំលាំង​ចំរុះ​ចុះ​​បង្ក្រាប​តែ​ម្តង គឺ​នៅ​ព្រឹកថ្ងៃទី​​៧ ធ្នូ ​២០១០ ​ស្ថាប័ន​កាំ​កុង​ត្រូល​​បានបង្កើត​​គណៈ​កម្មការ​ចំរុះមួយ​មាន​នគរ​បាល​​នាយកដ្ឋាន​ប្រឆាំង​​បទ​ល្មើស​​សេដ្ឋកិច្ច​​ អាជ្ញា​ធរ​​ខណ្ឌ​ដូនពេញ និង​​មន្ត្រី​សង្កាត់​ចូលរួម​ពិនិត្យ​​ទីតាំង​ខាងលើ ។

ជា​លទ្ធ​ផល​រកឃើញ​​សត្វ​ក្រួច​​នាំ​ចូល​ពី​វៀត​ណាម​ចំនួន​​៥៩៨គីឡូក្រាម​កន្លះ ដែលមានម្ចាស់​ឈ្មោះ​​លី គឹម​ជូ ភេទ​​ស្រី អាយុ​​៥២​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៨៣អឺសូន្យហ្សិត ផ្លូវ​លេខ​​១១០ សង្កាត់​វត្ត​​ភ្នំ ខណ្ឌ​ដូនពេញ កំពុង​ដាក់​លក់ និង​ត្រៀម​​ចែក​ចាយ​ទៅ តាម​ផ្សារ​​ផ្សេងៗ​​នៅ​ក្នុងរាជធានី​ភ្នំពេញ ។ សត្វ​ក្រួច​​ខូចគុណភាព​​ទាំងនេះ​ត្រូវ​បានឈ្មួញ​​នាំ​ចូល​តាម​ច្រក​​របៀង​​៧​ដើម ខេត្ត​​កំពង់ចាម ជាប់ព្រំដែន​ប្រទេស​​វៀតណាម ហើយ​​យកមក​ស្តុកទុក​​នៅទីតាំង​​ខាងលើ ដើម្បី​​ត្រៀម​លក់​​ចេញ​ ឬ​ចែក​ចាយ​​បន្តទៀត ។ ប្រជាពលរដ្ឋ​​ដែល​​រស់​នៅ​ក្បែរ​ទីតាំង​ស្តុក​សត្វ​ក្រួច​ខូចគុណ​ភាព​ខាង​លើ​​បាន​និយាយ​ថា ទីតាំង​ខាង​លើ​​តែងតែ​ឃើញ​គេនាំគ្នា​សែង​កេស​ស្នោ​បិទ​ស្កុត​យ៉ាង​ជិត​ចូល​មក​ស្តុក​នៅទី​នោះ​រាប់​រយកេស ប៉ុន្តែ​គ្មាន​ប្រជាពលរដ្ឋ​ដឹងថា ក្នុង​កេស​នោះ​ដាក់​សត្វ​​ក្រួច​នោះទេ​។ លុះ​ដល់​​ឃើញ​​សមត្ថ​កិច្ច​​កាំកុង​ត្រូល​ចុះ​ចាប់​ទើប​ម្នាក់ៗ​​នាំគ្នា​បើកភ្នែក​ធំៗ​គ្រប់ៗគ្នា ។

មន្ត្រី​​កាំ​កុងត្រូល​បាន​ឱ្យ​ដឹងថា ចំពោះ​ម្ចាស់​​ផ្ទះ​​ខាង​លើ​មិនត្រូវ​បាននាំខ្លួន​នោះទេ​ តែបាន​ធ្វើ​កិច្ច​​សន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​នាំសត្វ​ក្រួច​ចូល​ស្តុក​នៅទីតាំង​ខាងលើ​ ហើយ​បើសិន​សមត្ថ​កិច្ច​​ហៅ​ឱ្យ​​ចូល​បំភ្លឺ​​​ពេលណា​ត្រូវ​តែមាន​​វត្ត​មាន​។​ ដោយ​ឡែក​សត្វ​ក្រួច​ដែល​ដក​ហូត​នោះ​នឹង​យក​ទៅ​កំទេច​ចោល​នៅ​ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​ដង្កោ ។ លោក​លឿង រដ្ឋា បានមានប្រសាសន៍​​ថា ជាទូទៅ​​ខាង​ជំនាញ​​កាំ​កុងត្រូល​​តែ​ងតែ​​ឃ្លាំមើល​​ និង​បង្ក្រាប​​យ៉ាង​តឹង​តែង​​ចំពោះ​ទំនិញ​​ខូច​គុណ​ភាព ​និង​ខុស​ច្បាប់​​​ ប៉ុន្តែ​​ការ​ទប់ស្កាត់​​​និង​បង្ក្រាប​​​យ៉ាង​ណា​ក៏​នៅតែ​​មិនអស់​…​​ដូចជា​ការ​​លួចនាំ​​ចូលតាម​ច្រក​របៀង​​ជាដើម ។ ដោយ​​ហេតុ​ផល​នេះ​ហើយ ទើប​អគ្គនាយកដ្ឋាន​​កាំ​កុង​ត្រូល​​បាន​​ដាក់​បញ្ជា​ឱ្យ​មន្ត្រីជំនាញ​​ក្រោម​ឱវាទ​​​របស់ខ្លួន​តាម​ដាន​ទំនិញ​​ខូចគុណ​ភាព​នៅ​តាម​​ផ្សារ​​ផ្សេងៗ ​ហាង ឬ​ផ្ទះលួចលាក់​​ស្តុកទំនិញ​​ ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​​ដូចខាងលើ​នេះ ៕