ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ទំនាស់​នៅ បឹង​ពារាំង ចោទ​ថា មាន​ភាព​អយុត្តិធម៌ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ប្រជា​សហគមន៍​ទេសចរណ៍ បឹង​ពារាំង ចាញ់ក្តី លោក ស៊ី​ម ឈី​វ​ឈាន​ពិសិដ្ឋ អតីត​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប កាលពី​ពេល​ថ្មី​ៗ​នេះ…

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ប្រជា​សហគមន៍​ទេសចរណ៍ បឹង​ពារាំង ចាញ់ក្តី លោក ស៊ី​ម ឈី​វ​ឈាន​ពិសិដ្ឋ អតីត​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​ភាគី​ទាំង​២ មិន​ទទួលយក​សាលក្រម​តុលាការ​ខេត្តសៀមរាប ដោយ​លើក​ឡើង​ថា គឺជា​រឿង​អយុត្តិធម៌​រៀង​ៗ​ខ្លួន។

ជាក់ស្តែង​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីតាំង​ប៉ុស្តិ៍​យាម​របស់​សហគមន៍​បឹង​ពារាំង ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​បងប្អូន​ប្រជា​សហគមន៍​បឹង​ពារាំង​ជា​ច្រើន​នាក់​បាន​មក​ប្រមូលផ្តុំ​គ្នា ដើម្បី​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប និង​ថ្នាក់​ក្រសួង ជួយ​ពិនិត្យ​មើល​សំណុំរឿង​នៅ​បឹង​ពារាំង​ឡើង​វិញ​ផង​។

ក្នុង​ពេល​នោះ​ដែរ លោក អ៊ុ​ន ភា​រ៉ា តំណាង មន្ត្រី​សហគមន៍​បឹង​ពារាំង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ពួក​គាត់​ស្ម័គ្រចិត្ត​មក​ធ្វើការ​នៅ​បឹង​ពារាំង​នេះ​គឺ​គ្មាន​ប្រាក់ខែ​ទេ ថែម​ទាំង​ចោល​ប្រពន្ធ និង​កូន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សហគមន៍ ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន​មានការ​រីក​ចម្រើន​។

លោក​បន្ត​ថា តែ​រឿង​លោក ស៊ី​ម ឈី​វ​ឈាន​ពិសិដ្ឋ អតីត​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត សៀមរាប ប្តឹង​សហគមន៍​បឹង​ពារាំង​ថា បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ​។

លោក​បញ្ជាក់​ថា ចំពោះ​លោក ពិសិដ្ឋ បាន​នាំ​គ្នា​ប្រមាណ​ជា​៥​នាក់​ចូល​មក​បឹង​ពារាំង​ទាំង​យប់ ដោយ​គ្មាន​ការ​អនុញ្ញាតិ និង​បាន​មក​អុកឡុក​មន្ត្រី​សហគមន៍​ទាំង​យប់ ដោយ​ចោទ​ពាស​វាល​គ្មាន​ដឹង​ខុស​ត្រូវ​។

ចំណែក​លោក សឿ​ម សំបូរ មន្ត្រី​សហគមន៍​បឹង​ពារាំង បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ករណី​នេះ​លោក​ស្នើ​ឲ្យ​ស្ថាប័ន​តុលាការ​មេត្តា​ពិចារណា​រឿង​ក្តី​នេះ​ឡើង​វិញ​ផង ព្រោះ​ការ​សម្រេច​សាលក្រម ធ្វើ​ឲ្យ​ពួក​គាត់​ចាញ់ក្តី​បែប​នេះ វា​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​គាត់​។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក សន​សុខ មន្ត្រី​សហគមន៍ បឹង​ពារាំង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ពួក​គាត់​ជា​ម្ចាស់ផ្ទះ គេ​លួច​ចូល​មក​ផ្ទះ​គាត់​ទាំង​យប់ ហេតុ​អី​តុលាការ​សម្រេច​ឲ្យ​ពួក​គាត់​ចាញ់ក្តី​យ៉ាង​ដូច្នេះ?

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ