ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​មិនមែន​ជា​សាសនា​បួងសួង​និយម​ទេ

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ជា​សាសនា​ហេតុផល​និយម មិនមែន​យក​ការ​បួងសួង ឬ​សេចក្តី​ប្រាថ្នា​ជា​ធំ​នោះ​ទេ ព្រោះថា​សេចក្តី​ប្រាថ្នា​មិនមែន​ចេះ​តែ​បាន​សម្រេច​ដូច​បំណង​ទាំងអស់​ទេ បើ​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​នោះ ។ ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បើ​ចង់បាន​ប្រយោជន៍​លុះណាតែ​បុគ្គល​តស៊ូ​ព្យាយាម​ក្នុង​ជីវិត​ទើប​ទទួលផល ដូច​ព្រះ​បរម​សាស្តា​ត្រាស់​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់បាន​ទ្រព្យ​ស្តុកស្តម្ភ…

ព្រះពុទ្ធ​សាសនា​ជា​សាសនា​ហេតុផល​និយម មិនមែន​យក​ការ​បួងសួង ឬ​សេចក្តី​ប្រាថ្នា​ជា​ធំ​នោះ​ទេ ព្រោះថា​សេចក្តី​ប្រាថ្នា​មិនមែន​ចេះ​តែ​បាន​សម្រេច​ដូច​បំណង​ទាំងអស់​ទេ បើ​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​នោះ ។

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បើ​ចង់បាន​ប្រយោជន៍​លុះណាតែ​បុគ្គល​តស៊ូ​ព្យាយាម​ក្នុង​ជីវិត​ទើប​ទទួលផល ដូច​ព្រះ​បរម​សាស្តា​ត្រាស់​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់បាន​ទ្រព្យ​ស្តុកស្តម្ភ ចង់​ឲ្យ​ខ្លួនឯង​មាន​សេចក្តីសុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះត្រង់​នឹង​ខ្លួន និង​ចង់​មាន​បញ្ញា​ច្រើន មិនមែន​គ្រាន់តែ​បួងសួង ប៉ងប្រាថ្នា​នោះ​ទេ គឺ​យើង​ត្រូវ​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​ពិសេស​គឺ​ត្រូវ​វៀរ​កម្ម​ទាំង​៥​យ៉ាងនេះ​ដោយ​ដាច់ខាត​ផងគឺៈ

១- មិន​បៀតបៀន​ជីវិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់សត្វ​នាំ​ឲ្យ​មានធម៌​មេត្តា ២- មិន​លួច​ទ្រព្យ​គេ ៣- មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម ប្រពន្ធ​កូន​អ្នក​ដទៃ ៤- មិន​និយាយ​កុហក នាំ​ឲ្យ​មានធម៌​សច្ចៈ និង​៥- មិន​សេព​នូវ​ទឹកស្រវឹង និង​ថ្នាំ​ញៀន​ទាំងឡាយ ។

កម្ម​ទាំង​៥​ប្រការ​នេះ​មនុស្ស​គ្រប់​រូប​ត្រូវ​វៀរ​ដាច់ខាត​ព្រោះ​ជា​អំពើ​មិន​ចម្រើន​ក្នុង​ដំណើរ​ជីវិត​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ប្រយោជន៍ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ