ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ​មាន​អ្នក​លួច​មក​ចាក់​ដី អ្នក​ភូមិ​​ផ្ទុះ​ការ​តវ៉ា​​ជា​​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ អ្នក​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ចំនួន​៣៥​គ្រួសារតំណាង​ឱ្យ​១៤៥​គ្រួ​សារ បាន​ប្រមូលផ្ដុំ​គ្នា​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ​មិថុនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ​៖​ អ្នក​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ចំនួន​៣៥​គ្រួសារតំណាង​ឱ្យ​១៤៥​គ្រួ​សារ បាន​ប្រមូលផ្ដុំ​គ្នា​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ​មិថុនា ឆ្នាំ​២០២០ ធ្វើការ​រារាំង​សកម្មភាព​ជន​មិន​ស្គាល់​មុខដែល​មិនដឹង​ថា ​ជា​យោធា​ឬ​ខាង​ណា​នោះ​ទេ បាន​បន្ត​លួច​បំពាន​ចាក់​ដី​នៅ​លើ​ដី​ជាង​៤​ហិកតា​ប៉ុន្តែ​ពួក​គាត់​សង្ស័យ​ថា​ជា​យោធា​អ្នក​ចាក់​តែ​ម្ដង​ព្រោះ​បាន​ចិញ្ចឹមចិត្ត​ចង់បាន​ដី​នេះ​យូរហើយ ។​

ចំណែក​ដី​នេះ​ ត្រូវ​បាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន បាន​ចេញ​ចំណារ​បែងចែក​ប្រគល់​ជូន​ពួក​គាត់​រួច​ហើយ ប៉ុន្តែ​ខាង​យោធា​ការពារ​អាកាស​វរ​សេនា​តូច​៩១ មិន​ព្រម​ប្រគល់​ជូន​ពួក​គាត់​វិញ​នោះ និង​បង្ក​ជា​ទំនាស់​រាប់​ឆ្នាំ​មក​ហើយ​នោះ ​។ ហើយ​អ្នក​ភូមិ​ទាំងនោះ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំ​ដាក់​ថ្នាក់​ជួយ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួក​គាត់​និង​ជួយ​ដោះស្រាយ​អនុវត្ត​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ផង​។​ម្យ៉ាងទៀត​បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ទៀត​ពួក​គាត់​និង​ធ្វើការ​ពុះ​អង្កន់​ដី​នេះ​ជា​ឡូ​ត៌​ៗ ចែក​គ្នា​កាន់កាប់​ធ្វើ​ផ្ទះ​នៅ​ហើយ​មិន​អាច​ឲ្យ​អ្នក​ផ្សេង​ចេះ​តែ​រំលោភ​បំពាន​យក​តទៅ​ទៀត​បែប​នេះ​ទេ​។

និ​យ​ភូមិ​បាន​និយាយ​ថា ការ​តវ៉ា​នេះ​ពុំ​មែន​ជា​លើក​ទី​១​នោះ​ឡើយ​ពួក​គាត់​បាន​ធ្វើ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ តាំងពី​ចាប់ផ្ដើម​មាន​ទំនាស់​ដ៏​រ៉ាំរ៉ៃ​ជាមួយ​អង្គភាព​យោធា មូលដ្ឋាន​កងការពារ​អាកាស​វរៈ​៩១ ដែល​ពួក​គាត់​ចោទ​ថា​ខ្ចី​ដី​ប្រើប្រាស់​ហើយ​មិន​ព្រម​សង​។​មិនតែប៉ុណ្ណោះ​ក្រោយ​ពី​មាន​ទំនាស់​ក៏​មាន​ចំណារ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បែងចែក​ដី​រួចរាល់​អស់ហើយ​ក៏​នៅ​តែ​យោធា​អត់​ព្រម​ប្រគល់​ដី​ឲ្យ​ពួក​គាត់​ទៀត​។​មិនតែប៉ុណ្ណោះ​កន្លង​មក​ខាង​យោធា​ក៏​តែងតែបាន​រំលោភ​បំពាន​លួច​ចាក់​ដី​ជា​បន្តបន្ទាប់ ហើយ​នៅ​ពេល​ណា​ពួក​គាត់​តវ៉ា​បញ្ឈប់​សកម្មភាព លុះដល់​ពេល​ពួក​គាត់​ស្ងប់ស្ងាត់​យោធា​បាន​បន្ត​ការ​ចាក់​ដី ដោយឡែក​ពេល​នេះ​ស្រាប់តែ​មាន​អ្នក​លួច​ចាក់​ដី​ដដែល​នេះ​ទៀត ហើយ​ពួក​គាត់​ពុំ​ទាន់​ដឹង​ថា​តើ​ខាង​យោធា​ជា​អ្នក​ចាក់​ឬ​ក៏​ជន​ណា​ម្នាក់​ផ្សេង​ទៀត​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ការ​តវ៉ា​លើក​នេះ ពួក​គាត់​សំណូមពរ​ឲ្យ​អាជ្ញាធរ​និង​ក្រសួង​មន្ទីរ​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​មេត្តា​ជួយ​ធ្វើការ​ដោះស្រាយ​បញ្ចប់រឿង​ជូន​ពួក​គាត់​ផង​ព្រោះ​ទំនាស់​ជិត​២០​ឆ្នាំ​កន្លង​មក​ហើយ​ពុំ​មែន​ឆាប់​នោះ​ទេ ។​ម្យ៉ាង​យោង​តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​បាន​កាត់​ដី​ទំហំ​៤៣,៧៥០​ម៉ែត្រការ៉េ​ប្រគល់​ជូន​ពួក​គាត់​៣៥​គ្រួសារ​តំណាង​ឲ្យ​១៤៥​គ្រួសារ ដែល​ជា​អ្នក​ភូមិ​ព្រៃ​ទា​នេះ​រួច​ទៅ​ហើយ ប៉ុន្តែ​មន្ត្រី​ថ្នាក់​ក្រោម​អត់​អនុវត្តន៍​ទើប​ទំនាស់​ចេះ​តែ​អូស​បន្លាយ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ដី​កាន់តែ​រួម​តូច​ទៅ​ៗ​ហើយគ្នា​ន​ដំណោះស្រាយ​ឡើយ​។​ដោយឡែក​កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ និង​ដើ​ឆ្នាំ​២០២០​កន្លង​ទៅ​យោធា​បាន​លួច​ចាក់​ដី​កន្លែង​នោះ​ដែរ​ហើ​ពួក​គាត់​បាន​តវ៉ា​និង​ទាមទារ​ឲ្យ​ក្រុមការងារ​ដែល​បង្កើត​ឡើង​ដោយ​ក្រសួងការពារជាតិ​ជួយ​អនុវត្តន៍​តាម​ចំណារ​របស់​សម្ដេច​ផង​តែ​ដូច​ជា​ស្ងាត់ឈឹង​។

អ្នក​ភូមិ​បាន​រម្លឹក​ថា រយៈពេល​ជិត​២០​ឆ្នាំ​កន្លង​មកនេះ​ពួក​គាត់​តវ៉ា​រហូត ដោយ​កាលពី​ឆ្នាំ​១៩៨៧ យោធា​ខាងលើ​ស្នើរ​សុំ​ខ្ចី​ដី ពី​ពួក​គាត់​ទំហំ​សរុប​ជាង​៩​ហិ​កតា ៣០​អារ​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កងទ័ព​ឈរជើង​ការពារ​ដែនអាកាស​ជា​បណ្ដោះអាសន្ន​ដោយ​បាន​សន្យា​ថា​និង​ប្រគល់​មក​ឲ្យ​វិញ​នៅ​ពេល​ដែល​អ្នក​ភូមិ​ត្រូវការ​។​ដោយសារ​តែ​មានការ​សន្យា​បែប​នេះ ទើប​ពួក​គាត់​យល់ព្រម​ឲ្យ​ខ្ចី​ដោយ​មិន​បាន​គិត​ថា​យោធា​មិន​គោរព​ពាក្យ​សន្យា​បែប​នេះ​ឡើយ លុះដល់​ឆ្នាំ​២០០២​ពួក​គាត់​បាន​ទាមទារ​យក​ដី​មក​វិញ​ដើម្បី​ចែក​កូនចៅ​ក្នុងភូមិ ដែល​មាន​ប្ដី​មាន​ប្រពន្ធ​ត្រូវ​បែក​គ្រួសារ​សម្រាប់​រស់នៅ​ស្រាប់តែ​យោធា​មិន​ព្រម​ប្រគល់​ឲ្យ​វិញ​ឡើយ​។​ទើប​ចាប់ពី​ពេល​នោះ​មក​ក៏​មានរឿង​ទំនាស់​កើតឡើង​រហូត​មក​ដែល​កាល​ណោះ​មាន​លោក​ឧត្តមសេនីយ៍​សុខ ប៉ា​ង ជា មេបញ្ជាការ​កងទ័ព​វរៈ​៩១​នោះ ហើយ​ការ​តវ៉ា​នេះ​ក៏​មាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រួម​និង​ក្រសួងការពារជាតិ​ផង​បាន​ចូលរួម​ដោះស្រាយ​ជា​បន្តបន្ទាប់​។

ពួក​គាត់​បញ្ជាក់​ថា លុះដល់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ សម្ដេច​នាយក រដ្ឋមន្ត្រី​បាន​ចេញ​ចំណារ​លេខ​«០៥៩»​បែងចែក​ដី​ជា​៣​ចំណែក​ទៅ​តាម​ទៅ​តាម​សំណើរ​ក្រសួងការពារជាតិគឺ​ទី​១,​កាត់​ដី​ទំហំ​ជាង​៣៤៣៧៣​ម៉ែត្រការ៉េ​ជូន​ទៅ​គ្រួសារ​កងទ័ព​នៅ​ជុំវិញ​បន្ទាយ​ចំនួន​១២៤​គ្រួសារ​ថែម​ទាំង​ផ្ដល់​ជូន​ប័ណ្ណកម្មសិទ្ធិ​ផង​ដែរ​។​ទី​២,​កាត់​ដី​ទំហំ​៤៣,៧៥០​ម៉ែត្រការ៉េ​ប្រគល់​ជូន​ពួក​គាត់​៣៥​គ្រួសារ​តំណាង​ឲ្យ​១៤៥​គ្រួសារ ដែល​ជា​អ្នក​ភូមិ​ព្រៃ​ទា និង​ទី​៣,​រក្សា​ដី​ដែល​នៅ​សល់​ទំហំ​ជាង​១៤២៦៣​ម៉ែត្រការ៉េ​ប្រគល់​ជូន​ទៅ​កងទ័ព​រួម​ជាមួយ​ដី​២​ហិច​តា​កន្លះ​ទៀត​ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រសួងការពារជាតិ​បាន​ចេញ​សេចក្ដីសម្រេច​«​លេខ​០៩៩​សណ ២០១៧»។

បង្កើត​ក្រុមការងារ​រួម​មាន​៖១,​នាយកដ្ឋាន​អធិការកិច្ច​ក្រសួងការពារជាតិ​ជា​ប្រធាន ២ ,​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​ជា​អនុប្រធាន ៣,​តំណាង​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ជា​សមាជិក ៤,​តំណាង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ជា​សមាជិក ៥,​តំណាង​អាជ្ញាធរ​ដែនដី​រាជធានី​ភ្នំពេញ​ជា​សមាជិក ។​អនុវត្តន៍​នូវ​«​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ដែល​បាន​បែងចែក​ដី​នេះ​ដឹង​ចំណែក​រួច​អស់ហើយ​នោះ »​ប្រគល់​ដី​ជូន​ពួក​គាត់​ដើម្បី​បញ្ចប់រឿង​ទំនាស់​ដ៏​រ៉ាំ​រៃ​នេះ តែ ក្រោយមក​នៅ​រយៈពេល​ត្រឹមតែ​២​ថ្ងៃ​ទៀត ប៉ុណ្ណោះ​នឹង​ដល់​ពេល​ត្រូវ​វាស់វែង​ប្រគល់​ទៅ​តាម​ចំណែក​នីមួយ​ៗ​ទៅ​ហើយ ស្រាប់តែ​ក្រុមការងារ​ខាងលើ​ដកខ្លួន​ថយ​អស់​មិន​អនុវត្ត​តាម​ចំណារ​របស់​សម្ដេច​តេ​ជោ​ប្រគល់​ដី​នេះ​ឲ្យ​អ្នក​ភូមិ​សោះ​ទើប​ទំនាស់​អូស​បន្លាយ​រហូត​មក​សព្វ​ថ្ងៃនេះ​៕​​

អត្ថបទសរសេរ ដោយ