ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ? ចេះ​តែ​ឃ្លាន​អាហារ​ផ្អែម​ៗ ឬ​មាន​ជាតិ​ស្ករ​ខ្ពស់​ខ្លាំង អាច​មក​ពី​មូលហេតុ​ទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

ចេះ​តែ​មាន​អារម្មណ៍​ឃ្លាន​អ្វី​ផ្អែម​ៗ ឬ​មាន​ជាតិ​ស្ករ​ខ្ពស់​ឥត​ឈប់​មែន​ទេ? វា​អាច​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​! ថា​តើ​កត្តា​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ពី​មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាល​ឱ្យ​អ្នកចេះ​តែ​ឃ្លាន​អាហារ​ផ្អែម​ៗ ៖ ១. ទម្លាប់​រួម​បញ្ចូល​អាហារ​សម្បូរ​ជាតិ​ស្ករ​ក្នុង​របប​អាហារ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា​ស្ករ ក៏​មិន​ខុស​ពី​គ្រឿង​ស្រវឹង…

ចេះ​តែ​មាន​អារម្មណ៍​ឃ្លាន​អ្វី​ផ្អែម​ៗ ឬ​មាន​ជាតិ​ស្ករ​ខ្ពស់​ឥត​ឈប់​មែន​ទេ? វា​អាច​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​! ថា​តើ​កត្តា​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ពី​មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាល​ឱ្យ​អ្នកចេះ​តែ​ឃ្លាន​អាហារ​ផ្អែម​ៗ ៖

១. ទម្លាប់​រួម​បញ្ចូល​អាហារ​សម្បូរ​ជាតិ​ស្ករ​ក្នុង​របប​អាហារ

អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា​ស្ករ ក៏​មិន​ខុស​ពី​គ្រឿង​ស្រវឹង ល្បែង និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ប៉ុន្មាន​ប្រភេទ​ទៀត​ដែរ គឺ​វា​អាច​បណ្ដាល​ឱ្យ​អ្នក​ញៀន​បាន​យ៉ាង​ងាយ​។ ម្យ៉ាងវិញទៀត​ការ​ទទួលទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​កាន់តែ​ឃ្លាន​ចង់​ទទួលទាន​ស្ករ ឬ​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ខ្លាំង​ឡើង​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​កម្រិត​ការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។

២. ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត

ការ​ទទួលទាន​ជាតិ​ផ្អែម​សិប្បនិម្មិត​ក៏​មិន​អាច​ជួយ​ឱ្យ​អ្នក​បាត់​ឃ្លាន​ស្ករ​ដែរ​! ហើយ​វា​ក៏​នៅ​តែ​មាន​ប្រសិទ្ធភាព​ធ្វើ​ឱ្យ​អ្នក​ញៀន​ចង់​ទទួលទាន​អាហារ​ផ្អែម​ៗ​។

៣. កង្វះ​ជាតិ​ដែក​ក្នុង​រាង​កាយ

ជាតិ​ដែក គឺ​ចាំបាច់​ណាស់​សម្រាប់​រាង​កាយ​ដើម្បី​អាច​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​បាន​គ្រប់គ្រាន់​។ របប​អាហារ​ដែល​ខ្វះ​ជាតិ​ដែក​អាច​បណ្ដាល​ឱ្យ​កោសិការ​គ្រាប់​ឈាមក្រហម​ត្រូវ​បាន​កាត់​បន្ថយ ហើយ​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​រួម​បញ្ចូល​ទាំង​អាកា​រៈ​អស់កម្លាំង​ក៏​លេចឡើង​។ រាង​កាយ​អាច​មានការ​ភ័ន្ត​ច្រឡំ​ថា​អាកា​រៈ​អស់កម្លាំង​បណ្ដាល​មក​ពី​របប​អាហារ​ដែល​ខ្វះ​កាឡូរី ហើយ​នេះ​ជា​លទ្ធផល​ដែល​អ្នកចេះ​តែ​ឃ្លាន​ចង់​ទទួលទាន​អ្វី​ផ្អែម​ដើម្បី​ឱ្យ​រាង​កាយ​ទទួល​បាន​នូវ​បរិមាណ​កាឡូរី​គ្រប់គ្រាន់​។

៤. ការ​តម​អាហារ​ដើម្បី​ស្រក​ទម្ងន់

តើ​អ្នក​កំពុង​តែ​តម​អាហារ​ជា​ច្រើន​ដោយសារ​ចង់​ស្រក​ទម្ងន់​មែន​ទេ? នោះ​វា​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែល​អ្នក​ហាក់ដូចជា​ចេះ​តែ​ឃ្លាន​អ្វី​ផ្អែម​ៗ​ខ្លាំង​។ នេះ​ក៏​ព្រោះតែ​ការ​កាត់​បន្ថយ​កាឡូរី​ប្រចាំ​ថ្ងៃ​អាច​បណ្ដាល​ឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាប់​ទាប ហើយ​រាង​កាយ​នឹង​ជម្រុញ​ឱ្យ​អ្នកចេះ​តែ​មាន​អារម្មណ៍​ឃ្លាន​អ្វី​ផ្អែម​ៗ​ដើម្បី​សម្រួល​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​វិញ​។

៥. ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ពេក

ស្ត្រេ​ស​ក៏​អាច​បណ្ដាល​ឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បាន​ផង​ដែរ​ដោយ​វា​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួល​និង​ឃ្លាន​អ្វី​ផ្អែម​ៗ ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។

៦. គេង​មិន​បាន​គ្រប់គ្រាន់

នៅ​ពេល​គេង​មិន​បាន​គ្រប់គ្រាន់​អ្នក​ប្រាកដជា​អាច​នឹង​មាន​អារម្មណ៍មិនល្អ ហើយ​ស្ត្រេ​ស​ដែល​សុទ្ធតែ​ជា​កត្តា​នាំ​ឱ្យ​ឃ្លាន​អ្វី​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​៕ ប្រភព៖ Health.com.kh