ខេត្តកំពត ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានឲ្យបញ្ឈប់ការដឹកទំនិញហួសទម្ងន់លើដងផ្លូវ ដោយនិយាយថា វាអាចនឹងបំផ្លាញផ្លូវជាតិ ។
ជាមួយគ្នានោះ ក្រសួងក៏បានចាប់រថយន្តដឹកលើសទម្ងន់រហូតដល់២៧៦គ្រឿង ក្នុងខែឧសភា និងបានពិន័យជាប្រាក់៤០០លានរៀល ។
ក្នុងពេលចុះពិនិត្យផ្លូវជាតិលេខបី នៅខេត្តកំពត កាលពីថ្ងៃទី១៩ ខែមិថុនា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាននិយាយថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដើម្បីចូលរួមថែទាំផ្លូវថ្នល់យើងឱ្យបានគង់វង្សជាប់បានយូរ និងបានសំណូមពរឱ្យ ក្រុមហ៊ុនដឹកជញ្ជូនកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលនេះបណ្តាលឱ្យផ្លូវឆាប់ខូច »។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរថា មិនត្រូវប្រើប្រាស់ចិញ្ចើមផ្លូវ ដើម្បីធ្វើអាជីវកម្ម រំលោភបំពានដីចំណីផ្លូវ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាផងដែរ » ៕
ចែករំលែកព័តមាននេះ