ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី សុ​ភី ប៉ះ​ឡៅ ច​ន្ទ្រា ចំណែក​លន បញ្ញា ប៉ះ​ឡុ​ង ឡា លើ​សង្វៀន​​ថ្ងៃ​សៅរ៍​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​ តើរង្វាន់​ប្រាក់​លាន​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​បាន​ទៅ​លើ​កីឡាករ​រូប​ណា​ក្នុង​កម្មវិធី​ប្រដាល់​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នៅ​ថ្ងៃ​សៅរ៍​ទី​២០ មិថុនា ស្អែក​នេះ សម្រាប់​សមាសភាព​ប្រកួត​ទាំង​៤​រូប​នេះ​។ នោះ​គឺ​អ្នក​ប្រដាល់​ចាស់វស្សា​នី សុ​ភី មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​ តើរង្វាន់​ប្រាក់​លាន​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​បាន​ទៅ​លើ​កីឡាករ​រូប​ណា​ក្នុង​កម្មវិធី​ប្រដាល់​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នៅ​ថ្ងៃ​សៅរ៍​ទី​២០ មិថុនា ស្អែក​នេះ សម្រាប់​សមាសភាព​ប្រកួត​ទាំង​៤​រូប​នេះ​។ នោះ​គឺ​អ្នក​ប្រដាល់​ចាស់វស្សា​នី សុ​ភី មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ខណ្ឌទួលគោក ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ឡៅ ច​ន្ទ្រា​មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ និង​លន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ ប្រកួត​ជាមួយ​ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង​។រវាង​នី សុ​ភី និង​ឡៅ ច​ន្ទ្រា ថ្វី​ដ្បិត​ជា​អ្នក​ប្រដាល់​មានឈ្មោះ​បោះ​

សំឡេង​ជា​យូរ​មក​ហើយ ប៉ុន្តែ​ពួក​គេ​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ទេ​។​សម្រាប់​ការ​ជួប​គ្នា​ជា​លើក​ដំបូង​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​គឺជា​ការ​រៀបចំ​ដោយ​ផ្អែក​លើ​សមត្ថភាព​ព្រោះ​ជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ដែល​កីឡាករ​គ្រប់​រូប​ប្រាថ្នា​ចង់បាន ។ មិនតែប៉ុណ្ណោះ​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​ពិតជា​ចង់​ដឹង​ខ្លាំង​ណាស់ រវាង​គំ​ពូ​ល​អ្នកលេង​ស្នៀត​កែង​និង​ជង្គង់​ទាំង​ពីរ​រូប​នេះ​អ្នក​ណា​ខ្លាំង​ជាង ។ សម្រាប់​ការ​ប្រកួត​មួយ​រយៈ​កន្លង​មកនេះ​ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​ឈ្នះ​ច្រើន​ជាង​ចាញ់​ដូច​គ្នា​។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​កាន់តែ​ចង់​ដឹង​ថែម​ទៀត​នោះ​គឺ​នី សុ​ភី ដែល​ជា​រៀមច្បង នោះ​អាច​កាច់​បំបាក់​ធ្មុង​សិស្ស​ប្អូន​ឡៅ ច​ន្ទ្រា​បាន​ឬ​អត់? ខណៈ​ឡៅ ច​ន្ទ្រា ក្លាយជា​ខ្លា​កំណាច​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់​ទៅ​ហើយ​នោះ​។ ចំណែក​លន បញ្ញា និង​ឡុ​ង ឡា ដែល​ជា​គូ​ដណ្ដើម​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ​នោះ​ក៏​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ដូច​គ្នា។

បើ​យោង​លើ​ប្រវត្តិ​ប្រកួត លន បញ្ញា គ្រាន់តែ​ជា​សិស្ស​ប្អូន​ប៉ុណ្ណោះ​បើ​ប្រៀប​ជាមួយ ឡុ​ង
ឡា ប៉ុន្តែ​ឡុ​ង ឡា មិនសូវ​ល្បីឈ្មោះ​ប៉ុន្មាន​ទេ ។ ឯ​លន បញ្ញា​វិញ​ចាប់ផ្ដើម​ល្បីឈ្មោះ
បណ្ដើរ​ៗ​​ហើយ តាម​រយៈ​ការ​ប្រកួត​ឈ្នះ​ច្រើន​ជាង​ចាញ់​និង​គ្មាន​ទម្លាប់​ឡើង​វាយ​លាក់​ដៃ​ផង​ទើប​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​បែប​នេះ ។ ចាំ​មើល​គូ​នេះ​អ្នក​ណា​មានសំណាង​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ