ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​លក់​ក្លែប​សាច់​ត្នោត​ខ្ចី​អាច​ចិញ្ចឹម​ជីវភាព​គ្រួ​សារបាន​មួយ​គ្រា​ៗ​ប៉ុណ្ណោះ(មានវីដេអូ)

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពាក្យចាស់​ថា ទោះបី​រប​រកស៊ី​អ្វី​ក៏​ដោយ​ឲ្យ​តែ​សុចរិត​ទៀងត្រង់ មិន​ចេះ​ដាច់​ពោះ​នោះ​ទេ ប៉ុន្តែ​នោះ​របរ​គាត់​ក្លែប​សាច់​ត្នោត អាច​ចឹ​ញ្ចឹ​ម​ជីវភាព​មួយ​គ្រា​ៗ តែបើ​មើល​ផ្ទាល់​ស្រៀវ​សាច់​តែ​ម្តង ។ ខណៈ​ដែល​កំពុង​គាស់​ក្លែប​ត្នោត​ខ្ចី…

ខេត្តកណ្តាល ៖ ពាក្យចាស់​ថា ទោះបី​រប​រកស៊ី​អ្វី​ក៏​ដោយ​ឲ្យ​តែ​សុចរិត​ទៀងត្រង់ មិន​ចេះ​ដាច់​ពោះ​នោះ​ទេ ប៉ុន្តែ​នោះ​របរ​គាត់​ក្លែប​សាច់​ត្នោត អាច​ចឹ​ញ្ចឹ​ម​ជីវភាព​មួយ​គ្រា​ៗ តែបើ​មើល​ផ្ទាល់​ស្រៀវ​សាច់​តែ​ម្តង ។ ខណៈ​ដែល​កំពុង​គាស់​ក្លែប​ត្នោត​ខ្ចី សម្រាប់​ដាក់​លក់​នៅ​ចឹ​ញ្ចឹ​ម​ផ្លូវថ្នល់​នៅ​ក្បែរ​ផ្សារ​ព្រែក​តូច ទាំង​ប្តី និង​ប្រពន្ធ ។

លោក ស៊ី​ម បាន​និយាយ​ថា ត្នោត​ដែល​លោក​នឹង​ប្រពន្ធ​កំពុង​កាប់​គាស់​លើ​ដៃ​យ៉ាង​មមាញឹក​នេះ​បាន​យក​មក​ខេត្តតាកែវ ក្បែរ​ភ្នំ​តា​ម៉ៅ ។ ដោយ​ត្នោត​ទាំងនេះ ពេល​ខ្លះ​គាត់​ឡើង​កាប់​លើក​ដើម​ដោយ​ខ្លួនឯង និង​ខ្លះ​ទៀត​បាន​ទិញ​ពី​អ្នកស្រុក​មក​លក់​ក្នុង​តម្លៃ​មួយ​សមរម្យ ។ លោក​បន្ត​ថា ត្នោត​ដែល​យក​មក​លក់​នេះ សម្រាប់​គេ​យក​ទៅ​ធ្វើ​បង្អែម ឬ​ហូប​លេង ព្រោះ​ជា​ត្នោត​ខ្ចី​ល្មម​ហូប មិនមែន​ជា​ត្នោត​សម្រាប់​ស្ល​នោះ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ខ្លះ បើ​មាន​ម៉ូយ​ចង់បាន​ត្នោត​ខ្ចី​សម្រាប់​យក​ស្ល​លោក​ក៏​យក​មក​ឲ្យ​ម៉ូយ​ផង​ដែរ ។

លោក​បន្ត​ថា ទោះបីជា​មាន​ភាព​ពិបាក​ក្នុង​ឡើង​កាប់​ផ្លែ​ត្នោត​យ៉ាងណា​ក្តី ដើម្បី​ជីវភាព​គ្រួសារ​លោក​បាន​ខំ ដោយ​មិន​ខ្លាច​នឿយ​ង​ហត់​នោះ​ទេ ព្រោះថា ជា​មុខរប​មួយ​មិន​ខុសច្បាប់ ហើយ​អាច​ចិញ្ចឹម​គ្រួ​សារបាន​មួយ​គ្រា​ៗ នៅ​ពេល​មាន​រដូវ​ត្នោត​ផ្លែ ។

លោក​ស៊ី​ម ក៏​បាន​លើក​ឡើង​ទៀត​ថា ត្នោត​ដែល​យក​មក​លក់​នេះ ត្រូវ​បាន​ពុះ​យក​តែ​សាច់​ជា​ក្លែប​ៗ​ដើម្បី​លក់​ដោយ​ក្នុង​មួយ​ក្លែប​៤០០​រៀល ពោល គឺ​១០​ក្លែប​ចំនួន​៤០០០​រៀល ។ ប៉ុន្តែ​បើ​មាន​អតិថិជន ឬ​ម៉ូយ​អាច​លក់​ធូរ​ថ្លៃ​ជាង​នេះ​បន្តិច​ប៉ុណ្ណោះ ហើយ​ភាគច្រើន​អ្នក​ដែល​ទិញ គេ​ទិញ​ពី​១០​ទៅ​២៥​ក្លែប ។

លោក​ថា ក្នុង​មួយ​ថ្ងៃ លោក និង​ប្រពន្ធ​បាន​ដើរ​ប្រមូល​ទិញ​ត្នោត​ពី​អ្នកស្រុក និង​របស់​ខ្លួន​ខ្លះ​យក​មក​លក់ ដោយ​លក់​បាន​១០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ​ក៏​មាន​ទាំង​ដើម​ដែល​ចំណាយ​ទិញ​ពី​អ្នកស្រុក ។ លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា ក្នុង​មួយរ​ដូរ លោក​អាច​លក់​សាច់​ត្នោត​ដែល​យក​តែ​ក្លែប​នេះ​បាន​ពី​៤ ទៅ​៦​ខែ​ប៉ុណ្ណោះ ព្រោះថា ត្នោត​មាន​រដូវ​ផ្កា និង​ផ្លែ ។ ចំពោះ​ត្នោត​ដែល​យក​មក​លក់​នោះ​មិន​សង្ឃឹមថា ដាច់​ទាំង​អស់នោះ​ទេ ពេល​ខ្លះ​សល់​ក៏​ចាស់ ក៏​ទុក​ចោល ឬ​ដឹក​ទៅ​វិញ​ដោយ​ទុក​ម្តង ដើម្បី​ទុក​ឲ្យ​ដុះ​កាប់​យក​កំពីង​វា​មក​លក់​ផង​ដែរ ។

ទាំង​ប្តី​ប្រពន្ធ​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​លក់​មួយ​ថ្ងៃ​គ្រាន់​ចិញ្ចឹម​ជីវភាព​បាន​មួយ​គ្រា ព្រោះថា បើ​មិន​រកស៊ី​របរ​នេះ​មិនដឹង​រក​អ្វី ហើយ​វា​ចំណាយ​ដើម​តិច ។ ខ្ញុំ​មានកូន​២​នាក់​នៅផ្ទះ​ជាមួយ​យាយ​តា ។ នៅ​ពេល​ប្រមូល​ត្នោត​បាន​ហើយ ពួក​ខ្ញុំ​យក​មក​លក់​កន្លែង​នេះ​ជាមួយ​អ្នក​ជិតខាង​ក្បែរ​នេះ ប្អូន​ឃើញ​ស្រាប់​ហើយ​គាត់​ក៏​លក់​ត្នោត​ខ្ចី​ដូច​ខ្ញុំ​ដែរ គាត់​ក៏​មក​ពី​ស្រុក​ជាមួយ​ខ្ញុំ​ដែរ ។ ខ្ញុំ​លក់​បាន​មួយ​ថ្ងៃ​ប្រមាណ​១០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ តាម​ការយ​កមក​ច្រើន ឬ​តិច​» ។

ចំណែក​លោកពូ​ម្នាក់​ទៀត ដែល​កំពុង​លើក​ត្នោត​ពី​ខ្នែង ដើម្បី​មក​គាស់​យក​សាច់​លក់​ក៏​បាន​ឲ្យ​ដឹង គាត់​បាន​យក​ត្នោត​មក​ពី​អ្នកស្រុក​ក្បែរ​ជើងភ្នំ​តា​ម៉ៅ ហើយ​ត្នោត​នេះ​ខ្លះ​ទិញ​គេ និង​ខ្លះ​ទៀត​របស់​ខ្លួនឯង​ដែល​ដើរ​ឡើង​កាប់​ប្រមូលគ្នា ។ លោក​បន្ត​ថា ការ​លក់​មួយ​ថ្ងៃ​ៗ​បាន​ប្រាក់​ប្រហាក់​ប្រហែលជា​១០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ ដូច​គ្នា ព្រោះ​ត្នោត​ដែល​បាន​យក​មក​លក់ គឺ​ប្រហែល​នឹង​លោក ស៊ី​ម និង​អ្នកលក់​ផ្សេង​ទៀត ។ លោក​បន្ត​ថា ការ​លក់​ត្នោត​នេះ​អាច​ចិញ្ចឹម​ពី​ជីវភាព​បាន​មួយ​គ្រា​ប៉ុណ្ណោះ ក្រៅពី​ការ​ធ្វើស្រែ ។

សូម​ជម្រាប​ថា កន្លែង​ពួក​គាត់​លក់​ត្នោត​ខ្ចី ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​២១ នៅ​ខាងត្បូង ផ្សារ​ព្រែក​តូច បើ​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ។ កន្លែង​នោះ​គេ​ឃើញ​អ្នកលក់​ត្នោត​ជា​ច្រើន​ម៉ូតូ​បាន​តម្រៀបជួរ​គ្នា​ដាក់​លក់​ត្នោត​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ