ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ទុកដាក់​លុយ​ដែល​អ្នក​នឹង​ត្រូវការ​វា​ក្នុង​ពេល ៥​ឆ្នាំ​ទៀត

3 ឆ្នាំ មុន

លោក អេ​រិ​ក រ៉ូ​បឺ​ក (Eric Roberge) ជា​អ្នកជំនាញ​ផ្នែក​រៀប​ផែនការ​ហិរញ្ញវត្ថុ​ផ្នែក​ដែល​ជួយ​មនុស្ស​ចាត់ចែង​ការ​វិនិយោគ​របស់​ពួក​គេ​សម្រាប់​រយៈពេល​វែង​ដែល​បាន​ជួយ​ឲ្យ​មនុស្ស​ជា​ច្រើន​ចូល​និវត្តន៍​យ៉ាង​ងាយស្រួល ។ ប៉ុន្តែ​ដើម្បី​សម្រេច​គោលដៅ​ដូច​ខាងលើ​បាន មនុស្ស​ត្រូវ​យល់​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ​ដើម្បី​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍ និង​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ​ជាមួយ​លុយ​ដែល​ពួក​គេ​នឹង​ត្រូវការ​ក្នុង​រយៈពេល…

លោក អេ​រិ​ក រ៉ូ​បឺ​ក (Eric Roberge) ជា​អ្នកជំនាញ​ផ្នែក​រៀប​ផែនការ​ហិរញ្ញវត្ថុ​ផ្នែក​ដែល​ជួយ​មនុស្ស​ចាត់ចែង​ការ​វិនិយោគ​របស់​ពួក​គេ​សម្រាប់​រយៈពេល​វែង​ដែល​បាន​ជួយ​ឲ្យ​មនុស្ស​ជា​ច្រើន​ចូល​និវត្តន៍​យ៉ាង​ងាយស្រួល ។

ប៉ុន្តែ​ដើម្បី​សម្រេច​គោលដៅ​ដូច​ខាងលើ​បាន មនុស្ស​ត្រូវ​យល់​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ​ដើម្បី​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍ និង​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ​ជាមួយ​លុយ​ដែល​ពួក​គេ​នឹង​ត្រូវការ​ក្នុង​រយៈពេល ៥​ឆ្នាំ ឬ​តិច​ជាង​នេះ ។

លុយ​ដែល​អ្នក​នឹង​ត្រូវការ​ក្នុង​រយៈពេល ៥​ឆ្នាំ ឬ​តិច​ជាង​នេះ​ភាគច្រើន​ជា​លុយ​សម្រាប់​គ្រាអាសន្ន ។ វា​អាច​ជា​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ប្រមាណ ៦ ខែ​ជាដើម​សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ពេល​ដែល​អ្នក​ជួបនឹង​វិបត្តិ​ដែល​នឹក​ស្មាន​មិន​ដល់​ដូច​ជា​ការ​បាត់បង់​ការងារ​ជាដើម ។

ក្រៅពី​នេះ​ហើយ វា​អាច​ជា​លុយ​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​រយៈពេល​ខ្លី​របស់​អ្នក​ដូច​ជា​លុយ​សម្រាប់​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​មួយ​ក្នុងឆ្នាំនេះ ឬ​ប្រាក់​កក់​ទិញ​ផ្ទះ​ជាដើម ។ លុយ​ទាំងនេះ​ត្រូវ​តែ​ទទួល​បានការ​ទុកដាក់​បាន​ល្អ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដក​វា​មក​ប្រើ​ពេល​ដែល​អ្នក​ត្រូវការ​បាន​ដិ​យ​ងាយស្រួល ។

ជា​ទូទៅ លោក រ៉ូ​បឺ​ក ផ្តល់​យោបល់​ឲ្យ​ភ្ញៀវ​របស់​លោក​ដាក់​លុយ​តាំង​នេះ​ក្នុង​គណនី​ធនាគារ​សន្សំ​ដែល​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់ ជា​ពិសេស​ដាក់​នៅ​ធនាគារ​លើ​អ៊ី​ន​ធើ​ណេ​ត​ជាដើម​ដែល​ភាគច្រើន​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ធនាគារ​ទូទៅ ។

លោក​មិន​ផ្តល់​យោបល់​ឲ្យ​វិនិយោគ​លុយ​លើ​អ្វី​ដែល​នឹង​រក​ផល​ចំណេញ​ក្នុង​រយៈពេល​វែង​ទេ ជា​ពិសេស គឺ​ទីផ្សារ​ភាគហ៊ុន​ព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់ ហើយ​អ្នក​អាច​នឹង​បាត់បង់​ថវិកា​ដែល​បាន​ខិតខំ​សន្សំ​ទាំងស្រុង​ផង​ដែរ ។

ផ្ទុយ​មក​វិញ ប្រសិនបើ​អ្នកមាន​ចិត្ត​ចង់​វិនិយោគ លោក រ៉ូ​បឺ​ក ផ្តល់​យោបល់​ឲ្យ​ជ្រើសរើស​ការ​វិនិយោគ​ដែល​មាន​ហានិភ័យ​ទាប​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្តូរ​យក​លុយ​វិញ​បាន​លឿន​នៅ​ពេល​ដែល​អ្នក​ត្រូវការ​វា​នៅ​ថ្ងៃ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ