ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ម្នាក់​រក​លុយ​បាន​រាប់​លាន​ដុល្លារ​ពី​ការ​លក់​លើ Amazon

3 ឆ្នាំ មុន

កាលពី​៧​ឆ្នាំ​មុន លោក​ឡា​រី លូ​បា​ស្គី (Larry Lubarsky) មិន​មានការ​ងារ​ធ្វើ​ទេ ហើយ​មាន​បំណុល​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ជាប់​ខ្លួន​ទៀត​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ អាជីវករ​អាយុ ៣៨​ឆ្នាំ​រូប​នេះ​មាន​អាជីវកម្ម​មួយ​ផ្ទាល់ខ្លួន​ដែល​រក​លុយរាប់​លាន​ដុល្លារ​ដោយ​លក់​ផលិតផល​រាប់​ពាន់​មុខ​លើ…

កាលពី​៧​ឆ្នាំ​មុន លោក​ឡា​រី លូ​បា​ស្គី (Larry Lubarsky) មិន​មានការ​ងារ​ធ្វើ​ទេ ហើយ​មាន​បំណុល​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ជាប់​ខ្លួន​ទៀត​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ អាជីវករ​អាយុ ៣៨​ឆ្នាំ​រូប​នេះ​មាន​អាជីវកម្ម​មួយ​ផ្ទាល់ខ្លួន​ដែល​រក​លុយរាប់​លាន​ដុល្លារ​ដោយ​លក់​ផលិតផល​រាប់​ពាន់​មុខ​លើ Amazon​។

លោក​បាន​ប្រាប់​ដល់ CNBC Make It ថា លោក​រក​លុយ​បាន​ពី​ការ​ទិញ​ផលិតផល​ជា​ច្រើន​ប្រភេទ​ក្នុង​ទ្រង់ទ្រាយ​ធំ មិន​ថា​ជា​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច ឬ​ផលិតផល​សម្រាប់​កូន​ក្មេង​ដូច​ជា​របស់​លេង និង​ម្សៅ​ទឹកដោះគោ​ទេ​។ ឧទាហរណ៍​ដូច​ជា​លោក​ទិញ​របស់​លេង​កូន​ក្មេង​ក្នុង​តម្លៃ​១០​ដុល្លារ តែ​អាច​ដាក់​លក់​ក្នុង​តម្លៃ​២០​ដុល្លារ​បាន​លើ Amazon ដោយ​ងាយស្រួល​។

កាលពី​ឆ្នាំ ២០១៧ អាជីវកម្ម​របស់​លោក​រក​ចំណូល​បាន​ដល់​ទៅ ១៨​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ប្រាក់​ចំណេញ​បាន ៤​លាន​ដុល្លារ​ផង​ដែរ​។ លោក​បាន​ចែករំលែក​ថា​លោក​ចាប់ផ្តើម​អាជីវកម្ម​នេះ​ជាមួយនឹង​លុយ​របស់​មិត្តភក្តិ​ម្នាក់​ចំនួន ៦​ម៉ឺន​ដុល្លារ​។ លោក​បាន​ចំណាយ​ប្រមាណ ១​ម៉ឺន​ដុល្លារ​លើ​ការ​ជួល​ការិយាល័យ​តូច​មួយ និង​លើ​សម្ភារៈ​សម្រាប់​ផ្ញើ​ទំនិញ​។

បន្ទាប់​មក​លោក​បាន​ប្រើ​លុយ​ដែល​នៅ​សល់​ដើម្បី​ទិញ​ផលិតផល​ដំបូង​ដែល​រួម​មាន​ផលិតផល​ខុស​ៗ​គ្នា​ចំនួន ១០០ មុខ​ដែល​លោក​ដឹង​ថា​មាន​ប្រជាប្រិយភាព​លើ Amazon​។ លោក​បាន​ទិញ​ផលិតផល​ទាំងនោះ​ពី​កន្លែង​លក់ដុំ ឬ​ក្រុមហ៊ុន​ផ្ទាល់​។
ប៉ុន្តែ​លោក​លូ​បា​ស្គី​មាន​ថ្ងៃនេះ​ព្រោះតែ​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ច្បាស់លាស់​លើ​ផលិតផល​មុន​ពេលធ្វើការ​សម្រេចចិត្ត​ទិញ និង​ព្យាយាម​ជ្រើស​ផលិតផល​ដែល​អាច​រក​ប្រាក់​ចំណេញ​បាន​យ៉ាងតិច​ក៏ ៣០%​ដែរ​។

ក្រៅពី​នេះ​ហើយ លោក​ក៏​បាន​វិនិយោគ​លើ​អាជីវកម្ម​របស់​លោក​វិញ​ដែរ​ដូច​ជា​ទិញ​ផលិតផល​កាន់តែ​ច្រើន​ដើម្បី​ដាក់​លក់​ជាដើម​។ លុយ ៥​ម៉ឺន​ដុល្លារ​ដែល​លោក​បាន​យក​ទៅ​ទិញ​ផលិតផល​បានរ​កមក​វិញ​បាន ៧​ម៉ឺន​ដុល្លារ ហើយ​លោក​យក​ទាំង ៧​ម៉ឺន​ដុល្លារ​ទៅ​ទិញ​ផលិតផល​ថ្មី​ទៀត​ដែល​រកបាន ១០​ម៉ឺន​ដុល្លារ​ឲ្យ​លោក​វិញ​។

លោក​បាន​ផ្តល់​ដំបូន្មាន​ដល់​អ្នកលក់​អន​ឡាញ​ដូច​លោក​ថា អ្នក​ត្រូវ​តែ​ចាត់​ទុក​វា​ដូច​ជា​អាជីវកម្ម​ពេញ​ម៉ោង​មួយ​ដែរ ​ដើម្បី​អាច​ទទួល​បានការ​ជោ​ញ​ជ័យ​បាន ព្រោះ​វា​ត្រូវការ​ការ​យកចិត្តទុកដាក់​ពី​អាជីវករ​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ